MENU
|
កាលពីថ្ងៃទី២៣ខែឧសភា នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានបញ្ចាដល់កម្លាំងទាហាន រុករកនៅតាមពហុកីឡដ្ឋាននិង រោងមហោស្រព នានា ក៏ដូចជាទីប្រជុំជន ដោយខ្លាចមានការវាយប្រហារអត្ថឃាតផ្សេងទៀតកើតឡើង ក្រោយពេលដែលមានការវាយប្រហារសម្លាប់មនុស្សដល់ទៅ២២នាក់និងជិត៦០នាក់រងរបួស។ ការវាយប្រហារភេរវកម្មទ្រងទ្រាយធំបំផុតនៅក្នុងប្រទេសអង់គ្លេស គឺនៅឆ្នាំ២០០៥ ពេលនោះនៅសល់តែ ២សប្តាហ៍ទៀតប៉ុណ្ណោះដល់ការបោះឆ្នោតជ្រើសរើសមេដឹកនាំ។ ក្រោយការវាយប្រហារនោះ បណ្តាគណបក្សនៅអង់គ្លេសក៏បានផ្អាក់សកម្មភាពឃោសនាបោះឆ្នោត ផងដែរ។ នាយករដ្ឋមន្ត្រីអង់គ្លេសនៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៧បានប្តេជ្ញាស្វែងរកចាប់ខ្លួនក្រុមភេរវកម្មដល់ទីបញ្ចាប់ ។តាមការប្រកាសរបស់រដ្ឋាភិបាល ជនដៃដល់វាយប្រហារ ភេរវកម្ម សម្លាប់មនុស្ស ២២នាក់ របួស ៥៩នាក់មានឈ្មោះ Sal man Ramadan Abedi អាយុ២២ឆ្នាំ កើតនៅក្នុងប្រទេសអង់គ្លេស។ ប៉ុន្តែក្រុមប៉ូលិសត្រូវការពេលវេលាបន្ថែដើម្បីស្រាវជ្រាវស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធឬបក្សពួករបស់ជនដៃដល់ខាងលើ។ នាយករដ្ឋមន្ត្រីអង់គ្លេសបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការវាយប្រហារខាងលើ ដោយមានការសហការគ្នារបស់ក្រុមភេរវកម្មនៅក្នុងប្រទេស។ក្រោយហេតុការខាងលើប៉ូលិសអង់គ្លេសបានឃុំខ្លួន បុរសវ័យ២៣ឆ្នាំម្នាក់ រស់នៅតំបន់ភាគខាងត្បូងទីក្រុង Manchester ដោយសង្ស័យជាប់ពាក់ព័ន្ធ។
នាយករដ្ឋមន្ត្រីអង់គ្លេសក៏បានអំពាវនាវ ពលរដ្ឋកុំភ័យខ្លាចខ្លាំងពេក ហើយរដ្ឋាភិបាលនិងខិតខំអស់ពីសម្ថភាពរារាំង ហេតុការបែកនេះកើតឡើង ជាបន្តទៀត។ ក្នុងរយពេល២ឆ្នាំកន្លងមក អឺរ៉ុប ត្រូវប្រឈមនិងការវាយប្រហារភេរវកម្មជាច្រើនលើក ។ បញ្ហាប្រឆំាងភេរវកម្មគឺជាប្រធានបទសំខាន់បំផុតនៅក្នុងកិច្ចប្រជុំរបស់ណាតូ នាពេលខាងមុខនៅទីក្រុងប្រុចស៊ែល ប្រទេសបែលហ្សិច។
អ្នកគាំទ្រក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាមជ្រុលនិយម IS បានអប អរសាទរ លើបណ្ដាញ សង្គមអនឡាញ បន្ទាប់ពីហេតុការណ៍ បំផ្ទុះគ្រាប់បែកមួយ បានវាយប្រហារ លើកម្មវិធីប្រគំតន្ត្រី នៅក្នុងទីក្រុងមែនឆេស្ទើរ ដោយបានសម្លាប់មនុស្ស ១៩នាក់ និងជិត៥០នាក់ ដទៃទៀតរងរបួស កាលពីរាត្រីថ្ងៃចន្ទ។ រហូតដល់ពេលនេះ នៅមិនទាន់មាន ក្រុមភេរវករណាមួយ ចេញមុខទទួលខុសត្រូវ ចំពោះហេតុការណ៍ បំផ្ទុះគ្រាប់បែក នោះនៅឡើយទេ ប៉ុន្តែប៉ូលីស ចក្រភពអង់គ្លេស កំពុងចាត់ទុកវាថា គឺជាអំពើភេរវកម្ម។
បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រុមអ្នកគាំទ្រពួក ISIS បានចូលទៅកាន់ បណ្ដាញសង្គមដូចជា ធ្វីតធើ និងតេឡេក្រាម ជាដើម និងបានបង្ហាញ ការអបអរចំពោះ ឧប្បត្តិហេតុ និងអំពាវនាវឲ្យមាន ការវាយប្រហារបែបនេះទៀត នៅក្នុងប្រទេស លោកខាងលិច ហើយអ្នកគាំទ្រទាំងនោះ ក៏បាននិយាយថា នេះគឺជាការសងសឹង ចំពោះការវាយប្រហារ តាមអាកាសរបស់កងកម្លាំង ចម្រុះដឹកនាំ ដោយអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី៕