MENU
|
នៅយប់ថ្ងៃទី២២ខឧសភា មានហេតុការផ្ទុះគ្រាប់បេកនៅកណ្តាលពីធីសម្តែងច្រៀងនៅក្នុងអាពហុកីឡដ្ឋានទីក្រុង Manchester ប្រទេសអង់គ្លេស បណ្តាលឲ្យមនុស្ស១៩នាក់ស្លាប់និង៥០នាក់រងរបួស។ ប៉ូលិសអង់គ្លេសបានឲ្យដឹងថា នេះជាសកម្មភាពវាយប្រហារភេរវកម្មដែលបានឡើងគម្រោងជាមុន។
សារព័ត៌មាន NBC news បានផ្សាយថា យ៉ាងហោចណាសក៏មានមានមនុស្ស២០នាក់ស្លាប់ និងរាប់សិបនាក់រងរបួសនៅក្នុងហេតុការខាងលើ។ ក្រោយការសម្តែងច្រៀងរបស់តារាចំរៀង Ariana Grande ក្នុងពហុកីឡដ្ឋាន ម៉ែនឆែស្ទើរ។
រថយន្តជួយសង្គ្រោះជាច្រើនបានទៅដល់កន្លែងកើតហេតុហើយប៉ូលិសបានជម្លៀសពលរដ្ឋចេញពីពហុកីឡដ្ឋានខាងលើហើយស្នើរដល់ពលរដ្ឋឲ្យចៀសតំបន់ប្រមូលផ្តុំគ្នាខ្លាចមានការវាយប្រហារផ្សេងទៀត។ ផ្លូវរថភ្លើងនៅក្នុងទីក្រុងម៉ែនឆែស្ទើរក៏ត្រូវបានបិទជាបណ្តោះអាសន្នផងដែរ។
កម្លាំងប៉ូលិសអង់គ្លេសបានបញ្ចាក់ថា អាចមានករណីផ្ទុះពីរផ្សេងគ្នានៅក្នុងពិធីសម្តែងច្រៀងនោះ ប៉ុន្តែប៉ូលិសមិនទាន់បញ្ចាក់ពីមូលហេតុពិតនៅឡើយ។ ហេតុការផ្ទុះកើតឡើងនៅវេលា(ម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី២៣ខែឧសភា ម៉ោង កម្ពុជា) ហើយកម្លាំង ដោះមីនក៏បានបញ្ចូនទៅកាន់ទីនោះដោយខ្លាចមានគ្រាប់បែកផ្សេងទៀត។
ចំណែកកម្លាំងប៉ូលិសប្រឆាំងភេរវកម្មនៅទីក្រុងញ៉ូវយ៉កបានឲ្យដឹងថា ប៉ូលិសកំពុងតែតាមដានសកម្មភាពខាងលើ ។ចំណែកតំណាងតារាចំរៀង Ariana Grande បានប្រកាសថា តារាចំរៀង Ariana មានសុវត្ថភាព ទេ។
រូបភាពបានបង្ហាញឲ្យឃើញថា ពលរដ្ឋនៅក្នុងពហុកីឡដ្ឋា ធ្លាក់ក្នុងសភាពចលាចល រត់ភៀសខ្លួនចេញទៅក្រៅ។ ពហុកីឡដ្ឋានខាងលើ ផ្ទុកមនុស្សបាន២១០០០នាក់ ជាពហុកីឡដ្ឋាននៅក្នុងផ្ទះធំបំផុតក្នុងតំបន់អឺរ៉ុប។
បច្ចុប្បន្នអង់គ្លេសបានប្រកាសអាសន្ន ក្រហម ពីការវាយប្រហារភេរវកម្ម ផ្សេងទៀតដែលអាចកើតឡើង ។ ប៉ូលិមិនទាន់អាចសន្និដ្ឋានបានពីមូលហេតុផ្ទុះសម្លាប់មនុស្សយ៉ាងច្រើននោះឡើយ។ប៉ុន្តែមន្ត្រីជាន់ខ្ពស់អាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នេះជាការវាយប្រហារភរវកម្ម អត្តឃាត់ ។
នេះជាលើកទីមួយ ដែលមានការវាយប្រហារទ្រងទ្រាយធំនៅក្នុងប្រទេសអង់គ្លេសដែលជាប្រទេសមានសុវត្ថភាពបំផុតនៅក្នុងតំបន់អឺរ៉ុប ហើយក៏ជាលើកទីមួយដែលរងការវាយប្រហារចាប់តាំងពីអង់គ្លេសសម្រេចចាកចេញពីអឺរ៉ុបផងដែរ៕