MENU
|
ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋក្នុងភូមិកោះម្យើលក្រោម ឃុំណងឃីលឹក ប្រមាណ១៣០នាក់ នាំគ្នាមកទីតាំងគម្រោងបូមខ្សាច់របស់ក្រុមហ៊ុនលោកជំទាវ ឈិន សុគន្ធារី អភិបាលរងខេត្តមណ្ឌលគិរី ស្ថិតនៅក្បែរឆ្នេរខ្សាច់ទន្លេរស្រែពក មានចម្ងាយ ៦ គីឡូម៉ែត្រពីភូមិ តាំងពីម៉ោង ៩ ព្រឹក ដល់ម៉ោង២ថ្ងៃទី២៨ខែមីនាឆ្នាំ២០១៧ ទើបចប់។
លោក អ៊ាង ម៉េងលី មន្រ្តីងឲអង្គការអាហុកប្រចាំខេត្តមណ្ឌលគីរីដែលបានចុះទៅឃ្លាំមើលការតវ៉ាបាននិយាយថាពលរដ្ឋជនជាតិដើមភាគតិចបានប្រមូលផ្តុំគ្នាតវ៉ាដោយអហិង្សាទាមទារដល់ក្រុមដែលមានគម្រោងបូមខ្សាច់នៅលើកទឹកដីដូនតារបស់ពួកគាត់ត្រូវគោរពតាមជំនឿនៃដូនតាត្រូវតែកាប់ក្របីមួយក្បាល មានស្រា ដើម្បីសែនសូមសេចក្តីសុខដល់អ្នកភូមិដែលរស់នៅតំបន់នោះ។
ក្រុមអ្នកតវ៉ាបានលើកឡើងថា ការធ្វើកាតវ៉ានេះដើម្បីទាមទារឲ្យក្រុមហ៊ុនដែលមានគម្រោងបូមខ្សាច់នោះយល់ព្រមតាមការទាមទារ សែនព្រេង មានក្របី១ ក្បាល ជ្រូក ១ ក្បាល ស្រា ១ ពាង ស្រាស អនុវត្តតាមប្រពៃណីជនជាតិដើមភាគតិចព្នង កុំឲ្យឈឺឆ្កាត់ដល់អ្នកភូមិ ។
យោងតាមលោកអ៊ាង ម៉េងលីបុគ្គលិកអង្គការអាហុកដដែលបានអះអាងថា ការទាមទារនេះគឺត្រូវបានភាគីក្រុមហ៊ុនឯកភាពដូចការទាមទារ ហើយព្រឹកនេះក៏មានអាជ្ញាធរស្រុកកោះញែក ៣ រូប ឃុំ ១ រូប មេភូមិកោះម្យើល និងប៉េអឹម មិនស្លៀកពាក់ឯកសណ្ឋានមានអាវុធ១ដើមដែលមកការពារឲ្យក្រុមហ៊ុន មកចូលរួមដោះស្រាយ និងឃ្លាំមើលផងដែរ។ លោកអ៊ាងម៉េងលីបុគ្គលិកអង្គការអាដហុកបានបញ្ជាក់ថា ករណីបូមខ្សាច់នេះអ្នកភូមិលើកឡើងថា ពួកគាត់ឯកភាពឲ្យក្រុមហ៊ុនបូមនៅទីតាំងនេះ តែបើសិនបន្តបូមទៅកន្លែងផ្សេង ពួកគាត់និងមិនសុខចិត្ត នាំគ្នាតវ៉ាមិនឲ្យបន្តសកម្មភាពជាដាច់ខាត។លោកអ៊ាង ម៉េងលីបានលើកឡើងថា៖ករណីនេះទៀតសោធន៍បងប្អូនស្នើសុំឲ្យអាដហុកជួយបន្តឃ្លាំមើលបន្តទៀត ជៀសវាងនៅថ្ងៃខាងមុខខ្លាចកើតមានបញ្ហា។