ខេត្តបាត់ដំបង៖ ជនជាតិថៃ៣នាក់និងខ្មែរម្នាក់បានបន្លំចរាចរណ៍លុយដុល្លារក្លែងក្លាយជាង៥ម៉ឺនដុល្លារនៅតំបន់ព្រំដែនខេត្តបាត់ដំបងត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ត្រង់ ចំណុច ក្រុមទី៦ ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជនបង្ករមាន គ្នាចំនួន ៤នាក់ នៅ វេលាខាងលើបានយកលុយដុល្លាប្រភេទក្រដាស់ប្រាក់១០០ដុល្លា សេរីចាស់ ផលិតនៅឆ្នាំ ២០១៦សរុបចំនួន៥៥៣០០ដុល្លាមកដូរនៅកន្លែងប្តូរប្រាក់ក្នុងផ្សារស្រុកកំរៀង។
ជនសង្ស័យទាំង៤នាក់មានថៃចំនួន៣នាក់និងខ្មែរម្នាក់ផងដែរ ឈ្មោះគៀត គិស័ក អាយុ៣៥ឆ្នាំ ភេទប្រុស ជនជាតិថៃ មុខរបរជាកម្មករ រស់នៅក្រុងបាងកក ឈ្មោះអ៊ុងអាត សុីវាតកន អាយុ ២៨ឆ្នាំ ភេទប្រុស ជនជាតិថៃ រស់នៅក្នុងឃុំបានព្រឹក ស្រុកក្រសាំង ខេត្តបុរីរាំ ប្រទេសថៃ ឈ្មោះ សំចិត កមភម អាយុ៣៤ឆ្នាំ ភេទប្រុស ជនជាតិថៃ រស់នៅឃុំបានបឹង ស្រុកបានបឹង ខេត្តឈុនបុរី ប្រទេសថៃនិងម្នាក់ទៀតឈ្មោះបិត ផាត អាយុ៣៧ឆ្នាំ ភេទប្រុស រស់នៅក្នុងភូមិថ្មី ឃុំត្រាង ស្រុក កំរៀង ខេត្តបាត់ដំបងជាជនជាតិខ្មែរ មុខរបរកម្មករ។
ករណីដដែលនេះត្រូវសមត្ថកិច្ចកំពុងជំរុញការកសាងសុំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបង៕