រាជធានីភ្នំពេញ៖ ជនជាប់ចោទជាស្ត្រីជនជាតិចិនម្នាក់ត្រូវសមត្តកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២៦ ឧសភា ពាក់ព័ន្ធពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។
ជនជាប់ចោទឈ្មោះ ZHOU WE (ស៊ូ វ៉េ)ភេទស្រី អាយុ៤១ឆ្នាំ មុខរបរជាអាជីវករ ស្នាក់នៅផ្ទះលេខ៣៤៧ មហាវិថីម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រុកកំណើតនៅប្រទេសចិន ។
សមត្ថកិច្ចបានឲ្យដឹងថា នេះជាការអនុវត្តតាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់លោក សេង លាង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញដែលជនជាប់ចោត្រូវបានវិនិច្ឆ័យសេចក្តីផ្តន្ទាទោសរួចហើយឲ្យសងប្រាក់ទៅដើមបណ្តឹងចំនួន៦មឺុនដុល្លារអាមេរិកនិងមានប្រាក់ពិន័យមួយចំនួនទៀត ។
សាលក្រមនេះត្រូវបានជំនុំជម្រះជាសាធារណ:កាលពីថ្ងៃទ២០ មករា ២០១៧ និងប្រកាសជាសាធារណ:នៅថ្ងៃទី២៥ មករា ដោយកំបាំងមុខជនជាប់ចោទតែចំពោះមុខមេធាវីដើមបណ្តឹង ។ ក្រោយពីសាលក្រមចូលស្ថាពរជនជាប់ចោទមិនបានយកប្រាក់សងដើមបណ្តឹង និងបង់ប្រាក់ពិន័យចូលជាថវិការរដ្ឋទេ ថែទាំងគេចវេសទៀតផង ។ ហេតុដូច្នោះហើយបានជាចៅក្រមចេញដីកាបង្គាប់ឲ្យសមត្តកិច្ចតាមចាប់ខ្លួន ពេលនេះជនជាប់កំពុងស្ថិតលោកចៅក្រមសាកសួរ ៕