MENU
ដំរីព្រៃ១១ក្បាលដើរធ្លាក់ចូលរណ្ដៅភក់រយៈពេល៥ថ្ងៃ ត្រូវបានមន្ត្រីជំនាញសង្គ្រោះនៅ ខេត្តមណ្ឌលគីរី
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី២៦ មីនា ២០១៧, ០៩:៣៥ | ៩៣៣ ដង | ចុចបញ្ចេញមតិ (០)

ខេត្តមណ្ឌលគិរី៖ មន្រ្តីអាជ្ញាធរខេត្តមណ្ឌលគីរីបាននិយាយនៅថ្ងៃទី២៦ខែមីនាឆនាំ២០១៧ថាហ្វូងដំរីព្រៃចំនួន១១ក្បាលរួមមានទាំងកូនដំរីតូចៗផង បានធ្លាក់ចូលរណ្ដៅ(បេ៥២)    ដែលបន្សល់ពីសម័យ សង្គ្រាមអាមេរិកក្នុងព្រៃ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី  ខណៈដែលហ្វូងដំរីទាំងនោះ ព្យាយាមមកផឹកទឹកក៏ផុងស្រុតចូលរណ្ដៅភក់នោះចាប់ពីថ្ងៃទី២១ដល់២៥ខែមីនា តែមិនមានដំរីមួយក្បាលណាងាប់ទេ។ យោងតាមប្រជាពលរដ្ឋបានឃើញដំរីរងគ្រោះទាំងនោះនិយាយថា  ហ្វូងដំរីទាំងនេះបានធ្លាក់ ចូលក្នុងរណ្ដៅមួយនេះប្រមាណ០៥ថ្ងៃមកហើយ គឺពួកគាត់បានលឈឺសម្លេងរបស់វា តែពួកគាត់មិនហ៊ានទៅជិតព្រោះវាជាសត្វព្រៃ  ។

តែគេមិនដឹងថាសត្វដំរីទាំងនោះធ្លាក់ចូលរណ្តៅភក់នេះពេលណាទេ។លុះនៅព្រឹកថ្ងៃទី២៥ មីនា ២០១៧ពួកគាត់បានមកដល់ទីតាំងដំរីធ្លាក់រណ្តៅនេះ ហើយបានរាយការណ៍មកមន្ត្រីជំនាញ ទើបអាចសង្គ្រោះហ្វូងដំរីទាំងនេះបានទាន់វេលា ។

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភក៌ បានឲ្យដឹងថា ការជួយសង្គ្រោះហ្វូងដំរីទាំងនេះ គឺប្រើពេល វេលាប្រមាណជិត០៧ម៉ោង ទើបអាចសង្គ្រោះដំរីទាំង១១ក្បាលចេញពីរណ្ដៅភក់នោះបាន ហើយក្នុងចំណោមដំរីទាំង១១ ក្បាលនេះ គឺមានកូនដំរីតូចចំនួន០៣ផងដែរ ។ដោយកូនដំរីទាំងនោះហាក់ពុំសូវមានកម្លាំង     ទើបក្រុមមន្ត្រីជំនាញត្រូវប្រើ ពេលវេលាយូរទម្រាំអាចសង្គ្រោះពួកវាចេញពីរណ្ដៅបាន ។  លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងទៀតថា   វិធីសង្គ្រោះដំរីព្រៃទាំង១១ក្បាលនេះគឺក្រុមអ្នកជំនាញបានកាប់មាត់រណ្ដៅឲ្យទាប និងបានយកមែកឈើនិងឬស្សី មកដាក់ នៅមាត់រណ្ដៅ នឹង បូបទឹកដាក់ក្នុងរណ្តៅ ដើម្បីឲ្យដំរីទាំងនេះវាអាចជាន់ឡើងបាន ប៉ុន្តែក្នុងចំណោមដំរីទាំងនេះគឺមានកូនដំរីតូច០១ក្បាល  ត្រូវបាន មេរបស់វាក្រុងដាក់ ក្រោមពោះស្ទើរតែដាច់ខ្យល់    ។ព្រោះតែមេរបស់វាភិតភ័យនិងហ្វូងមនុស្ស  ដែលទៅជួយសង្គ្រោះពួកវា    តែទោះជាយ៉ាងក្រុមមន្ត្រីជំនាញនៅតែអាចសង្គ្រោះកូនដំរីតូចនោះបាន ។

លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានថ្លែងបញ្ជាក់ថា ក្រោយពេលសង្គ្រោះដំរីព្រៃទាំង១១ក្បាលនេះបាន នៅល្ងាចថ្ងៃទី២៥ មីនា ២០១៦នេះ ក្រុមមន្ត្រីបានប្រលែងពួកវាឲ្យចូលព្រៃវិញហើយ   ដើម្បីឲ្យពួកវារស់នៅតាមជីវិតបែប ធម្មជាតិវិញ ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២៣ខែមីនានេះដំរីព្រៃមួយក្បាលត្រូវបានគេប្រទះឃើញដេកងាប់ដោយសារឆក់ចរន្តអគ្គិសនីនៅខេត្តព្រះសីហនុ។ក្រុមអ្នកបរិស្ថានបាននិយាយថាសត្វមានតិចតួនណាស់នៅក្នុងប្រទេសកម្ពុជាបន្ទាប់ព្រៃត្រូវបានកាប់បំផ្លាញ ការបរបាញ់ដើម្បីយកភ្លក់ដំរីនិងសង្រ្គាមស៊ីវិលព្រមទាំងការដុតព្រៃបានគម្រាមកំហែងដល់ពួកសត្វដំរី។

ចំណែកក្រុមអ្នកជីវវិទ្យាបានលើកឡើងថាសត្វដំរីជាប្រភេទសត្វដែលមានកូនម្តងចន្លោះ១០ឆ្នាំទើបមានកូនទៀត។នៅក្នុងប្រទេសកម្ពុជាគេបានជួបប្រទះសីរីព្រៃមាននៅខេត្តមណ្ឌលគីរី រតនគីរី ព្រះសីហនុនិងតំបន់ជួរភ្នំក្រវាញ។ក្រុមអ្នកអភិរក្សសត្វដំរីបានបង្កើតមូលនិធិមួយសម្រាប់គាំទ្រការថែរក្សាសត្វកម្រនេះនៅទូទាំងពិភពលោក៕                       

Tags:
  • ដំរីព្រៃ
  • មន្ត្រី
  • ខេត្តមណ្ឌលគីរី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥