ខេត្តព្រះសីហនុ៖ មានសត្វដំរីឈ្មោលមួយក្បាល បានចុះពីព្រៃ មកត្រដុះផ្តួលបង្គោលភ្លើងមួយដើមស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បណ្តាលអោយឆក់ចរន្តអគ្គិសនីងាប់នៅហ្នឹងកន្លែងនៅយប់ថ្ងៃទី២១ខែមីនាឆ្នាំ២០១៧កន្លងទៅនេះ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅកន្លែងទីនោះបានអោយដឹងថា កន្លងមកសត្វដំរីទាំងនេះយូរៗម្តងបានចុះមកអុកឡុកដំណាំអ្នកភូមិជាហូរហែរដែរទើបតែលើកនេះវាទៅត្រដុះបង្គោលភ្លើងធំៗនៅចំណុចនេះអោយរហូតរលំឆក់ងាប់តែម្តងទៅ ៕