យន្តហោះចម្បាំងចិនពីរគ្រឿងកាលពីថ្ងៃទី២៦ខែមិថុនា បានទៅរារាំងយន្តហោះយាមល្បាតរបស់កម្លាំងទាហានជើងទឹកអាមេរិកនៅតំបន់សមុទ្រចិនភាគខាងត្បូង ដោយក្នុងនោះយន្តហោះចម្បាំងចិនហោះគៀកយន្តហោះអាមេរិកតែម្តង មានចម្ងាយតែ១៨០ម៉ែត្រប៉ុណ្ណោះ។
សារព័ត៌មានរ៉យទ័របានផ្សាយថា មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា យន្តហោះយាមល្បាតប្រភេទ P-3 Orion របស់អាមេរិកកាលពីថ្ងៃទី២៦ខែឧសភា បានហោះហើរលើដែនអាកាសអន្តរជាតិចម្ងាយពីកោះហុងកុងប្រមាន២៤០គីឡូម៉ែត្រ នៅភាគអាគ្នេយ៍ ក៏ស្រាប់តែមានយន្តហោះចម្បាំងចិនពីរគ្រឿងទៅរារាំង ដោយបានហោះក្នុងរយៈចម្ងាយគ្មានសុវត្ថភាព ។មិនត្រឹមតែប៉ុណ្ណោះយន្តហោះចិនបានហោះហើរស្តាត់មុខ ធ្វើឲ្យការប្តូរទិសដៅហោះហើរ ជួបផលលំបាកយ៉ាងខ្លាំង។
មន្ទីបញ្ចាកកោណអាមេរិកបានបញ្ចាក់ថា យន្តហោះចម្បាមអចិន បានរារាំងយន្តហោះយាមល្បាតអាមេរិក គឺជាសកម្មភាព ខ្វះបច្ចេកទេស និង គ្មានបទពិសោធ របស់ទីក្រុងប៉កាំង។
អ្នកនាំពាក្យមន្ទីបញ្ចកោណលោក Gary Ross បានឲ្យដឹងថា «យើងបន្តត្រួតពិនិត្យទៅលើហេតុការខាងលើ ហើយ បង្ហាញពីក្តីបារម្ភផ្ញើទៅកាន់រដ្ឋាភិបាលចិនតាមរយៈកិច្ចការបរទេស»។
នេះជាលើកទីពីរហើយដែលយន្តហោះចិនទៅរារាំងយន្តហោះអាមេរិក។ កន្លងមកថ្មីៗយន្តហោះចម្បាំងចិន SU-30 បានហោះទៅរារាំងយន្តហោះ «ហិតខ្លិន»បរមាណូរបសស់អាមេរិក ដែលហោះហើរនៅលើដែនអាកាសអន្តរជាតិ នៅតំបន់សមុទ្រចិនភាគខាងកើត។
ហេតុការខាងលើកើតឡើង ក្រោយពេលដែលនាវាយាមល្បាតអាមេរិកមួយគ្រឿង បានចូលទៅកៀកកោះសិប្បនិមិត្តរបស់ចិន បង្ករក្តីបារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាលទីក្រុងប៉េកាំ ដោយការបញ្ចូននាវាយមល្បាត់របស់អាមេរិកគឺជាលើកទីមួយចាប់តាំងពីលោកត្រាំឡើងកាន់តំណែងប្រធានាធិបតីអាមេរិក៕