MENU
|
បើទោះបីទីក្រុងព្យុងយ៉ាងបង្ហាញការខឹងសម្បាយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ចិនដែលបានខិតជិតអាមេរិក ហើយចាត់ទុកកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ជាគ្រោះថ្នាក់ដល់សន្តិសុខចិន។ ប៉ុន្តែការប្រឈមមុខតានតឹងដាក់គ្នា រវាងចិននិងកូរ៉េខាងជើងមិនអាចអូសបន្លាយយូអង្វែងនោះឡើយ។
កន្លងមកសារព័តចិនបានផ្សាយ រិះគន់កម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាង មិនត្រឹមតែប៉ុណ្ណោះក៏បានអំពាវនាវ ឲ្យផ្អាក់ផ្តល់ប្រេងឲ្យកូរ៉េខាងជើង និងផ្អាក់ការទិញ ធ្យូងថ្មពីកូរ៉េខាងជើង ផងដែរ។
ប៉ុន្តែក្រុមអ្នកឯកទេសនយោបាយ បានបញ្ចាក់ថា សកម្មភាពរបស់ចិននិងកូរ៉េខាងជើង ផ្ទុះពីការចង់បានរបស់ប្រទេសមួយចំនួនពិសេសគឺអាមេរិក ដោយការប្រឈមមុខតានតឹងរវាងកូរ៉េខាងជើងនិងចិន មិនអូសបន្លាយរយៈពេលយូឡើយ។
លោក Alexander volontsov អ្នកឯកទេសជនជាតិរុស្ស៊ី បានបញ្ចាក់ថា«យើងនៅតែមន្ទិលសង្ស័យ ទៅលើវិវាទរបស់ចិននិងកូរ៉េខាងជើង មិនអាចកើតឡើងយូអង្វែងឡើយ។ ទាំងនោះអាចជាយុទ្ថសាស្ត្ររបស់ទីក្រុងប៉េកាំ ដើម្បីបង្ហាញឲ្យពិភពលោកដឹងថា ចិនពិតជា បានដាក់គំនៀបទៅលើកូរ៉េខាងជើង ។ ខ្ញុំជឿជាក់ថា រវាងចិននិងកូរ៉េខាងជើង មិនអាចមានវិវាទយូអង្វែងឡើយ»។
តាមប្រភព័ត៌មាន ពីក្រុងអ្នកជំនួញ និងរដ្ឋាភិបាល ប្រទេសមួយចំនួនបានបញ្ចាក់ថា ក្រុមហ៊ុនចិន និងកូរ៉េខាងជើង មានទំនាក់ទំនងរក្សី ជាមួយគ្នា ជាច្រើនទស្សវត្តកន្លងមក។ជាក់ស្តែងក្រុមហ៊ុន Limac របស់ចិន និងក្រុមហ៊ុន Ryonbong របស់កូរ៉េខាងជើង ដែលអាមេរិកដាក់ចូលក្នុងបញ្ចីខ្មៅកាលពីឆ្នាំ២០០៤បានរួមគ្នា ឃួងយកសារធាតុ Tantalum, Niobium និង Zirconium ។ សារធាតុទំាងនោះ អាចប្រើប្រាស់សម្រាប់ ចម្រាញផលិត រោងច័ក្រ ចំរើនសាធាតុបរមាណូ និងមីស៊ីល។
នៅក្នុងរបាយការដែលបានប្រកាសកាលពីខែកុម្ភៈឆ្នាំ២០១៧ ក្រុមអ្នកឯកទេសបញ្ចាក់ថា កូរ៉េខាងជើង បាននាំចូលសម្ភារៈសម្រាប់ផលិតមីស៊ីលនិងយន្តហោះធុនតូចមកពីប្រទេសចិន។
អ្នកឯកទេសវិភាគរបស់រុស្ស៊ីលោក Alexander volontsov បានបញ្ចាក់ទៀតថា ចិន កំពុងតែបញ្ចៀសការប្រឈមមុខតានតឹង ជាមួយកូរ៉េខាងជើង ហើយ ក៏មិនចង់ឲ្យកូរ៉េខាងជើង ផ្លាសប្តូររដ្ឋាភិបាល ឬជួបសង្គ្រាមនោះដែរ។