MENU
|
រដ្ឋាភិបាលហ្វីលីពីនបានប្រកាសទៅកាន់អឺរ៉ុប ឲ្យបានដឹងថា ទីក្រុងម៉ានីលនឹងមិនទទួលជំនួយអភិវឌ្ឍន៍ពីសហគមន៍អឺរ៉ុបទៀតឡើយ។
អគ្គរដ្ឋទូទអឺរ៉ុប ប្រចាំនៅទីក្រុងម៉ានីលលោក Franz jessen បានឲ្យដឹងនៅថ្ងៃទី១៧ខែឧសភា ពីការផ្អាកទទួលជំនួយខាងលើ។ ការសម្រេចរបស់ទីក្រុងម៉ានីលនិងធ្វើឲ្យប្រទេសនេះបាត់បង់ប្រាក់ជំនួយប្រមាន២៧៨លានដុល្លារ ប្រាក់ជំនួយអភិវឌ្ឍន៍ពីសហគមន៍អឺរ៉ុប។
ប្រាក់ជំនួយពីអឺរ៉ុប ភាគច្រើន៊ទៅលើគម្រោងអភិវឌ្ឍន៍នៅក្នុងសហគមន៍អិស្លាមក្រីក្រនៅភាគខាងត្បូងប្រទេសនេះដែល ប្រឈមនៅអំពើហឹង្សាគ្រប់រូបភាព។
ការសម្រេចខាងលើរបស់ហ្វីលីពីនក្រោយពេលប្រធានាធិបតី Rodrogo Duterte ទទួលបានការសន្យា ផ្ទល់ជំនួយរាប់ពាន់លានដុល្លារ ពីរដ្ឋាភិបាលទីក្រុងប៉េកាំងក្រោយពេលប្រធានាធិបតីហ្វីលីពីនទៅចូលរួមវេទិការ សេដ្ឋកិច្ចនៅទីក្រុងប៉កាំង។
កន្លងមកអឺរ៉ុបបានរិះគន់ដល់យុទ្ធនាការកម្ចាត់គ្រឿងញៀនរបស់លោកឌូទើរទេដែលបានសម្លាប់មនុស្សជាច្រើន ជាការបំពាន់សិទ្ធិមនុស្ស ។ ពេលនោះលោកឌូទើរទេបានតបតវិញថាអឺរ៉ុបមិនបានដឹងពីទំហុំ នៃ ជនល្មើគ្រឿងញៀនដែលធ្វើសកម្មភាពនៅក្នុងប្រទេសរបស់លោកឡើយ។
អ្នកទោសគ្រឿងញៀនជិត៩០០០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសហ្វីលីពីនចាប់តាំងពីលោកឡើងកាន់តំណែងប្រធានាធិបតី កាលពីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៦។ ប៉ូលិសហ្វីលីពីនបានឲ្យដឹងថាក្នុងចំណោមអ្នកស្លាប់ មាន១ភាគ៣ត្រូវប៉ូលិសបាញ់សម្លាប់ដើម្បីការពារខ្លួន នៅពេលដែលជនជួញដូរគ្រឿងញៀននោះមានសកម្មភាពតដៃនឹងប៉ូលិស។
អឺរ៉ុបបានផ្តល់ជំនួយដល់ហ្វីលីពីនគឺដើម្បីបញ្ចប់ការបះបោរ របស់ក្រុមជនជាតិអិស្លាម នៅក្នុងប្រទេសនេះ ក្លាយទៅជាសង្គ្រាម អូសបន្លាយរយៈពេលជាង ៥០ឆ្នាំកន្លងមក សម្លាប់មនុស្សជាង ១២០ពាន់នាក់ និង ជាង១លាននាក់បាត់បង់ផ្ទះសម្បែង ។លើសពីនេះទៅទៀតតំបន់ទាំងនោះប្រឈមនៅភាពក្រីក្រ គ្មានការអភិវឌ្ឍន៍ឡើយ។
អឺរ៉ុបបានផ្តល់ជំនួយដល់ហ្វីលីពីនជាទឹកប្រាក់១៤៥លានដុល្លារនៅក្នុង ដំណាក់កាលឆ្នាំ ២០០៧-២០១៣។ នៅក្នុងឆ្នាំ២០១៥អឺរ៉ុបបានសម្រេចផ្តល់ជំនួយ ៣៦៣លានដុល្លារ ក្នុងរយៈពេល៤ឆ្នាំ ដើម្បីអភិវឌ្ឍន៍តំបន់ Mindanao ក្រោយពេលទីក្រុងម៉ានីលបានព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាមកាលពីខែមីនាឆ្នាំ២០១៤៕