![]() |
MENU
|
រាជធានីភ្នំពេញ៖ លោក Stephen Constantine គ្រូជម្រើសជាតិក្រុមបាល់ទាត់ឥណ្ឌាបានថ្លែងក្នុងពិធីសន្និកាសែតប្រកាសប្រកួតសម្រាប់ថ្ងៃស្អែកថា លោកសូមជូនពរសម្រាប់គ្រូបង្វឹកថ្មីរបស់កម្ពុជាឱ្យសំណាងល្អប៉ុន្តែមកប្រកួតមិត្តភាពពិតមែនតែលោកមិនឱ្យចាញ់កម្ពុជាឡើយ។
គ្រូបង្គោលរបស់ឥណ្ឌារូបនេះបានបញ្ជាក់ថា សមាជិកក្រុមរបស់របស់លោកត្រៀមខ្លួនរួចសម្រេចហើយសម្រាប់ទទួលការប្រកួតមិត្តភាពជាមួយកម្ពុជាហើយលោកដឹងថា កម្ពុជាទទួលគ្រូបង្វឹកថ្មីហើយលោកសូមជូនពរឱ្យសំណាងល្អផងដែរ ប៉ុន្តែការមកប្រកួតលើកនេះក៏មិនចាញ់ដែរ។ សម្រាប់ការប្រកួតនេះពិតល្អប្រសើរជាងការប្រកួតជាមួយប្រទេសមីយ៉ាន់មី ហើយក្រុមបាល់ទាត់ឥណ្ឌាក៏ឃើញមានអ្វីផ្លាស់ប្តូរខ្លះផងដែរ នៅពេលក្រុមកម្ពុជាមានគ្រូបង្វឹកថ្មី។
លោក Stephen Constantine នៅតែអះអាងថា ក្រុមរបស់លោកមកទីនេះដើម្បីឈ្នះមិនមែនមកដើម្បីចាញ់នោះទេ ។ លោកជូនពរនាថ្ងៃនេះប៉ុណ្ណោះ មិនមែនមានន័យជូនពរសំណាងល្អសម្រាប់កម្ពុជានាថ្ងៃស្អែកនោះទេពីព្រោះថ្ងៃស្អែកនោះគឺប៉ះជាមួយក្រុមរបស់លោកដែលជារឿងអាក្រក់របស់កម្ពុជានិងគ្រូបង្វឹកថ្មី។
លោក ឡេអូណាដូ ល្វីស ដែលជាគ្រូបង្គោលថ្មីរបស់កម្ពុជាក្នុងពិធីនោះ បានបញ្ជាក់ផងដែរថា ជាការពិតក្រុមបាល់ទាត់ពិតជាយ៉ាងខ្លាំង ហើយមានខ្សែរប្រុយុទ្ធជាច្រើនរបស់ឥណ្ឌាដែលលេងក្នុងលីគរបស់អឺរ៉ុប សុទ្ធតែកីឡាករស៊ុតគ្រាប់បានជាច្រើន។ ប៉ុន្តែពេលនេះកម្ពុជាត្រូវក៏ផ្លាស់ប្តូរ ហើយថ្ងៃស្អែកក្រុមជម្រើសជាតិកម្ពុជានឹងបង្ហាញសមត្ថភាពរបស់យើងដែលមានអ្វីពិសេសមួយ សម្រាប់អ្នកគាំទ្រកម្ពុជាទាំងអស់គ្នា។
សូមបញ្ជាក់ថា ការប្រកួតមិត្តភាពរវាងកម្ពុជានិង ឥណ្ឌា នឹងធ្វើការប្រកួតនៅពហុកីឡាដ្ឋាជាតិនាម៉ោង៦ល្ងាច ដោយក្រុមជម្រើសជាតិទាំងកីឡាករនិងគ្រូបង្វឹកសូមអំពាវនាវដល់ប្រជាជនខ្មែរ សូមទស្សនាផ្ទាល់ដើម្បីលើកទឹកចិត្តនិងគាំទ្រសមត្ថភាពកីឡាករកម្ពូជា៕ ដោយ បូរិន