MENU
|
រាជធានីភ្នំពេញ៖ ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមប្រទេស កម្ពុជានិងឥណ្ឌូនេស៊ី នាថ្ងៃស្អែក (ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧) នៅពហុកីឡដ្ឋានជាតិម៉ោង៦ល្ងាចនោះ គ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរជាងគិតលទ្ធផលឈ្នះចាញ់ ពីព្រោះ ក្រុម ឥណ្តូនេស៊ីគិតរឿងដក់ស្រង់បច្ចេកទេសសម្រាប់ការប្រកួតនៅAFC U23 ហើយកម្ពុជាត្រៀមប៉ះជាមួយប្រទេស អាហ្គានីស្ថាន AFC CUP ។
លោក ឡេអូណាដូ ល្វីសគ្រូបង្គោលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃត្រង់ទី០៧ ខែមិថុនា ឆ្នាំ២០១៧នៅបន្ទប់ពហុកីឡដ្ឋានជាតិថា ច្រើនជា២៣ឆ្នាំមកហើយ ដែលក្រុមបាល់ទាត់កម្ពុជា មិនដែលស្គាល់រស់ជាតិឈ្នះលើក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនោះទេ។ ព្រឹត្តិការណ៍នេះលោកក៏ចង់ប្រាប់ទៅកីឡាករទាំងអស់និងជាពិសេសកីឡាករដែលទើបមានវ័យ១៧ឆ្នាំ ថា ការប្រកួតនេះជាការជម្រុញមួយនិងលើកទឹកចិត្តពួកគេឱ្យឈ្នះក្នុងការប្រកួតនេះ។ ៥ប្រកួតចុងក្រោយ ដែលប៉ះជាមួយ ឥណ្ឌូនេស៊ី កន្លងមក កម្ពុជាទើបតែអាចស៊ុតបញ្ជូលទីភាគី ឥណ្ឌូនេស៊ីបានតែមួយគ្រាប់ប៉ុណ្ណោះ។ មានន័យការប្រកួតសម្រាប់ថ្ងៃស្អែកជាការប្រកួតមួយដែលជម្រុញទឹកចិត្ត ដល់កីឡាករ រួមទាំងអ្នកគាំទ្រ ធ្វើយ៉ាងម៉េចឱ្យមានលទ្ធផល ។
គ្រូបង្គោលរូបនេះបាននិយាយថា លោកបានសិក្សាទៅលើក្រុមឥណ្ឌូនេស៊ីមើលឃើញការប្រកួតចុងក្រោយរបស់ក្រុមនេះ មានការល្អប្រសើរដែលបានរៀបចំកីឡាករល្អទៅលើ ផ្នែក ខ្សែបំរើកណ្តាល ខ្សែការពារស្លាបឆ្វេង និងអ្នកចាំទីផ្សេងទៀតដែលសុទ្ធតែជាកីឡាករមានសមត្ថភាពខ្ពស់។ សម្រាប់ស្ថានភាព របស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី មានស្ថានភាពហាក់ប្រហែលដូចទៅនឹងកម្ពុជាដូចគ្នា ពីព្រោះជាក្រុមដែលកសាងថ្មីដោយផ្តោតទៅលើក្រុមយុវវ័យច្រើន។ ក្នុងគំនិតរបស់លោក សម្រាប់ការប្រកួតនាថ្ងៃស្អែកនេះ ទម្រង់លេងរបស់ក្រុមនីមួយៗសំខាន់ជាជាងលទ្ធផល ។ ការប្រកួតលើកនេះលោកនឹងផ្តោតទៅលើក្រុមយុវជនឱ្យច្រើនដើម្បីចូលលេងនិងដកបទពិសោធន៍ជាមួយក្រុម ឥណ្ឌូនេស៊ីថាតើក្រុមយុវជនរបស់កម្ពុជាទាំងនោះ អាចធ្វើបានខ្លះនៅលើទីលានប្រកួតថ្ងៃស្អែក។
លោក Luis Milla Aspas គ្រូបង្វឹកនៃក្រុមជម្រើសជាតឥណ្ឌូនេស៊ី បានបង្ហើបផងដែរថា ក្រុមជម្រើសរបស់លោកក៏ជាក្រុមក្មេងខ្ចីដូចគ្នាដែរ ដោយមានតែកីឡាករបទពិសោធន៍ត្រឹមតែប្រាំនាក់ប៉ុណ្ណោះ ។ ក្នុងនាមជាកីឡាករបស់ឥណ្ឌូនេស៊ីនឹងខំប្រឹងឱ្យអស់ពីសមត្ថភាព ហើយម្យ៉ាងទៀតព័ត៌មានលំអិតរបស់ក្រុមកីឡាករ ជម្រើសជាតិកម្ពុជាលោកមិនសូវបានទទួលច្បាស់លាស់ចំពោះ ។
សូមបញ្ជាក់ថា ការប្រកួតមិត្តភាពរវាង កម្ពុជា និង ឥណ្តូនេស៊ី ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើសន្និសីទកាសែតប្រកាសឈ្មោះ ជាផ្លូវការដោយមានវត្តមានកីឡាករចំនួន២៥រូបដូចជា៖ - ស៊ូ យ៉ាទី ២- ហ៊ុល គីមហ៊ុយ ៣- អ៊ុំ សេរីរ័ត្ន ៤- អោម ឧត្តម ៥- ឆុំ ពិសា ៦- ណុប តុលា ៧- សឿយ វិសាល ៨- ធារី ចន្ថាប៊ីន ៩- នេន សុធារ័ត្ន ១០- សឿត បារាំង ១១- រស់ សំអឿន ១២- ឈិន ឈឿន ១៣- ទិត្យ ឌីណា ១៤- ប្រាក់ មុន្នីឧត្តម ១៥- ច្រឹង ពលរដ្ឋ ១៦- ហួយ ផល្លីន ១៧- ប្រាក់ ធីវ៉ា ១៨- អ៊ិន សុដាវិន ១៩- ស៊ុន វណ្ណដេត ២០- កែវ សុផេង ២១- កែវ សុខង៉ន ២២- ឃួន ឡាបូរ៉ាវី ២៣- ចាន់ វឌ្ឍនាកា ២៤- នួន បូរី ២៥- សារី ម៉ាត់ណូរ៉ូទីន។
សូមរំលឹកថា ក្រុមជម្រើសជាតិកម្ពុជា ដែលក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីពីប្រទេសប្រេស៊ីលនោះ មានសភាពប្រែប្រួលច្រើន ជាមួយភាពល្អប្រសើរ ខណៈការប្រមូលផ្តុំកីឡាករលើកនេះខុសប្លែកជាងមុន និងជុំដោយកីឡាករឆ្នើម។ លទ្ធផលនៃការប្រកូតមិត្តភាពលើកមុន៖ កម្ពុជា ២ - ៣ ឥណ្ឌា ដោយ កីឡារឥណ្ឌា Sunil Chhetri ស៊ុតចូលនានាទី៣៦' កីឡាករកម្ពុជា ឃួន ឡាបូរ៉ាវី ស៊ុតចូលនានាទី៣៧' វិញ, កីឡារឥណ្ឌា Eje Lalpekhlua ស៊ុតចូលនានាទី៥០', កីឡារឥណ្ឌា Sandesh Jhingan ស៊ុតចូលនានាទី៥៣' ចុងក្រោយនាំមុខ៣ហើយ កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា តាមវិញបានត្រឹមមួយគ្រាប់ទៀត ដោយស៊ុតចូលនានាទី៦២៕ដោយ បូរិន