MENU
ឈើហ៊ុបផ្ចឹក១៤គោយន្ត មន្ទីរកសិកម្មបញ្ជារអោយមេព្រៃក្តុល ចុះមកបង្ក្រាបមិនទាន់ពេលវេលាត្រូវគោយន្តដឹកឈើ បើកគេចអស់
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២១ មីនា ២០១៧, ០៩:១៥ | ៤៩៦ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចបាននិយាយថាឈើហ៊ុបផ្ចឹកធំៗចំនួន១៤គោ យន្តដែលបានកាប់ចេញពី ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិសាត់ សម្ងំលាក់ខ្លួនពេលថ្ងៃនៅក្នុងភូមិដំណាក់ខ្លុង ឃុំក្តុលសែនជ័យ ស្រុកទឹកផុស  ត្រូវបានក្រុមអ្នកកាសែតប្រទះឃើញនៅម៉ោង២រសៀលថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧ ហើយបានរាយការណ៍ជូនលោកប្រធានមន្ទីរកសិកម្មខេត្ត បញ្ជាអោយ ស ង្កាត់រដ្ឋបាលព្រៃឈើគ្រាំងស្គារចុះបង្ក្រាប ប៉ុន្តែដោយសារតែភាពអសកម្មយឺតយ៉ាវយូរម៉ោងពេ កគោយន្តដឹកឈើល្មើសច្បាប់ ទាំងអស់នោះបាននាំគ្នាបើកគេចចូលព្រៃអស់។

អ្នកបើកគោយន្តដឹកឈើហ៊ុបផ្ចឹកធំៗខាងលើនេះបាននិយាយអោយដឹងថា៖ ពួកគេរស់នៅក្នុងស្រុកសាមគ្គីមានជ័យបាននាំគ្នាឡើងកាប់ឈើទាំងនេះនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិសាត់ដោយត្រូវបង់លុយអោយមន្ត្រីការពារដែនជម្រកសត្វព្រៃក្នុង១គោយន្ត៦ម៉ឺនរៀលទើបចូលកាប់ឈើលើភ្នំបាន។ នៅពេលដឹកឈើត្រឡប់មកវិញត្រូវបង់លុយអោយមេព្រៃស្រុកភ្នំក្រវាញក្នុង១គោយន្ត៦ម៉ឺនរៀល  បង់អោយនគរបាលនិងប៉េអឹមក្នុងមួយស្ថាប័ន២ម៉ឺនរៀល  ពេលចូលដល់ដីស្រុកទឹកផុស ត្រូវបង់អោយមេព្រៃក្តុលក្នុង១គោយន្ត១០ម៉ឺនរៀល  មេព្រៃរមាស១០ម៉ឺនរៀល  ពេលជួបនគរបាលស្រុក និងប៉េអឹមស្រុកត្រូវបង់អោយគេក្នុង១គោយន្ត២ម៉ឺនរៀលទៀតគឺបង់អោយហូរហែរហូតអោយតែជួបសមត្ថកិច្ច  ទើបអាចដឹកឈើទៅដល់ផ្ទះបាន។

អ្នកដឹកទាំងអស់នោះបានអោយដឹងទៀតថា ក្នុងមួយជើងពួកគាត់ត្រូវចំណាយពេលឡើងកាប់ឈើនិងដឹកឈើមកវិញរយះពេល១ខែ  និងក្នុង១គោយន្តដឹកឈើបាន២ម៉ែត្រគូប យកទៅលក់បានលុយ១៥០ម៉ឺនរៀល តែត្រូវចំណាយរត់ការតាមផ្លូវអស់ពាក់កណ្តាលនៅសល់ពាក់កណ្តាលដែរ  ដោយឡែកសមត្ថកិច្ចមេព្រៃបានប្រាប់ថា មិនត្រូវដឹកឈើពេលថ្ងៃឡើយ គឺចាំពេលយប់ចាំដឹកចេញ។

ទាក់ទងនិងបទល្មើសព្រៃឈើខាងលើនេះ ក្រុមអ្នកកាសែតយើងដែលបានប្រទះឃើញករណីនេះក៏បានរាយការណ៍ជូនលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត  បន្ទាប់មកលោក ងិន ហ៊ុន បានប្រាប់ថាលោកបានបញ្ជារអោយ លោក សឹង ហាត នាយសង្កាត់ព្រៃឈើគ្រាំងស្គារដឹកនាំកម្លាំងចុះបង្ក្រាប ប៉ុន្តែជាង២ម៉ោងក្រោយមកគេមិនឃើញសមត្ថកិច្ចចុះមកបង្ក្រាបឡើយគឺគេទុកឱកាសអោយគោយន្តដឹកឈើបើកគេចអស់តែម្តង។

ករណីនេះប្រជាពលរដ្ឋសំណូមពរលោកប្រធានមន្ទីរកសិកម្មខេត្ត និងលោកអភិបាលខេត្តមេត្តាជួយចាត់វិធានការណ៍ក្តៅចំពោះមន្ត្រីអសកម្មទាំងអស់ខាងលើដែលពាក់ពន្ធ័បទល្មើសនេះផងបើពុំនោះទេព្រៃឈើជាតិពិតជាវិនាសអស់ហើយ៕     

Tags:
  • ឈើហ៊ុប
  • គោយន្ត
  • កសិកម្ម
  • បង្ក្រាប
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥