MENU
តួគីហាមរដ្ឋទូតហុល្លងវិលត្រឡប់មកវិញ និងកាត់ផ្តាច់ទំនាក់ទំនងការបរទេសជាបណ្តោះអាសន្ន
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី១៤ មីនា ២០១៧, ១៣:៣៥ | ៥០០ ដង | ចុចបញ្ចេញមតិ (០)

តួគីបានសម្រេច មិនឲ្យអគ្គរដ្ឋទូតហុល្លង វិលត្រឡប់ទៅកាន់តួគីវិញឡើយ កាត់ផ្តាច់ទំនាក់ទំនងការបរទេសជាបណ្តោះអាសន្នរហូតដល់រដ្ឋាភិបាលទីក្រុង​អាមស្ទើដាម​បំពេញលក្ខខណរបស់ទីក្រុង អែនការ៉ា។

សារព័ត៌មាន​ AFP ​បានដកស្រងការប្រកាសរបស់ឧប្បនាយករដ្ឋមន្ត្រីតួគីលោក​ Numan Kurtulmus បានឲ្យដឹងថា «រហូតដល់អ្វីដែលយើង បានដាក់ចេញ​ត្រូវបាន​ភាគីហុល្លង បំពេញតាម បើមិនដូច្នេះទេ អគ្គរដ្ឋទូតហុល្លង នឹងមិនអាចវិលត្រឡប់មកកាន់ប្រ​ទេសតួគីវិញឡើយ»។អគ្គរដ្ឋទូតហុល្លង ប្រចាំនៅទីក្រុងអែនការ៉ា គឺលោក​ Kees cornlis Van Rij ពេលនេះ មិននៅក្នុងប្រទេសតួគីនោះឡើយ ហើយកិច្ចការ ទូតប្រគល់ឲ្យតំណាងនៅទីនោះ គ្រប់គ្រងជាបណ្តោះអាសន្ន។

ភាពតានតឹងរវាងតួគីនិងហុល្លង ចាប់ផ្តើម នៅថ្ងៃ ទី​១១ ខែមីនា នៅពេលដែលរដ្ឋាភិ​បាលទីក្រុង អាមស្ទើដាម មិនអនុញ្ញាត្តិឲ្យ យន្តហោះដឹករដ្ឋមន្ត្រីការបរទេសតួគី ចុះចត់នៅទីក្រុង អាមស្ទើដាម ដើម្បីទៅចូលរួមពិធីជួបជុំជនជាតិតួគី នៅទីនោះ​ ដែលជាការស្វែងរកការគាំទ្រ លើគម្រោង កែប្រែរដ្ឋធម្មនុញ្ញរបស់តួគី។

ប្រធានាធិបតីតួគី បានហៅហុល្លងថា «បានបន្សល់នៅរបបហ្វាស៊ីត » ហើយប្រមានហុល្លងថា និងត្រូវសងនោតម្លៃដែលខ្លួនបានធ្វើ។ តួគីកាលពីថ្ងៃទី​១៣ខែមីនា បានកោះហៅ មន្ត្រីទូតហុល្លង ប្រចាំនៅ​ទីក្រុងអែនការ៉ា​ដើម្បី ប្រឆាំងនិង​ សកម្មភាពបំបែកហ្វូងបាតុកម្ម​របស់ជនជាតិតួគី​នៅ នៅទីក្រុងអាមស្ទើដាម កាលពីថ្ងៃទី ១២ ខែមីនា។

ឧប្បនាយករដ្ឋមន្ត្រីតួគី បានប្រកាសផ្អាក់ទំនាក់ទំនងការបរទេសជាមួយ​ប្រទេសហុល្លង  ហើយផ្អាក់ផ្តល់លិខិតអនុញ្ញាឲ្យមានការហោះហើរពីហុល្លងចូលទៅកាន់តួគីចាប់ពីថ្ងៃទី​១៣ខែមីនា កន្លងមក។

ឧប្បនាយករដ្ឋមន្ត្រីតួគីបានបញ្ចាក់ថា រាល់ទំនាក់ទំនង ជាន់ខ្ពស់  ក្នុងនោះមានថ្នាក់រដ្ឋមន្ត្រីនឹងខ្ពស់ជាងនេះត្រូវបានផ្អាក់ជាបណ្តោះអាសន្ន​រហូតដល់ហុល្លង លុបលាងនៅអ្វីដែលខ្លួនបានធ្វើ ទៅលើប្រទេសតួគី​។​

សកម្មភាពខាងលើកើតឡើងក្រោយពេលដែល ​បាន​ហាម​មិន​ឲ្យ​យន្តហោះ ដឹក​រដ្ឋមន្រ្តី​ការបទេស​តួកគី ចុះចត នៅទីក្រុង​រ៉ូតាដាម ប្រទេស​ហូឡង់​ ធ្វើឲ្យរដ្ឋាភិបាល​តួកគី​ខឹងសម្បារ​ខ្លាំងណាស់​នឹង​ចំណាត់ការ​របស់​អាជ្ញាធរ​ ហុល្លង។ នៅក្នុង​ក្បួន​មហាជន រៀបចំ​នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល លោក​ប្រធានាធិបតី​តួកគី រេស៊ីប អ៊ែរដូហ្កាន​បាន​ប្រតិកម្ម​ចាត់ទុក​ហូឡង់ថា ហ្វាស៊ីស និង​ជាសំណល់​របស់ពួកណាហ្ស៊ី។ នៅក្នុង​សំដី​ព្រមាន​ខ្លាំង លោក​អ៊ែរដូហ្កាន បាន​និយាយ​យ៉ាងដូច្នេះថា “ស្តាប់​ឲ្យ​បាន​ហូឡង់ អ្នកអាច​ហាម តាម​ចិត្តចង់ មិន​ឲ្យ​យន្តហោះ​រដ្ឋមន្រ្តី​តួកគី​ចុះចត ប៉ុន្តែចាំមើលវិញតើ​យន្តហោះ​ហូឡង់​នឹង​ចុះចត​បាន​យ៉ាងម៉េច​នៅ​តួកគី”។

រដ្ឋាភិបាល​ ហូឡង់​បាន​បញ្ជាក់​ព័ត៌មាន​ចុះផ្សាយ​របស់​កាសែត និង​លើក​យក​ហេតុផល​ថា វត្តមាន​របស់​រដ្ឋមន្រ្តី​ការបរទេស​ទួគី នឹង​អាច​បង្ក​ឲ្យ​មាន​អសណ្តាប់ធ្នាប់​សង្គម។ នៅ​លើ​ទំព័រ​សង្គម​ហ្វេសប៊ុក ​នាយករដ្ឋមន្រ្តី ហូឡង់ លោក Mark Rutteបាន​សរសេរ​ថា លោក​រដ្ឋមន្រ្តី​ការបរទេស​តួកគី មិន​គោរព​ពាក្យ​សំដី ដោយ​បាន​អំពាវនាវ​ឲ្យ​មាន​ការជួបជុំ​ដ៏ធំមួយ​នៅកន្លែង​សាធារណៈ។ ​ប្រមុខ​រដ្ឋាភិបាល​ហូឡង់ បាន​វាយតម្លៃថា សំដី​គំរាម​របស់​ប្រមុខ​ការបរទេស​តួកគី នឹង​មិនអាច​ជួយ​ឲ្យ​គេ​រកឃើញ​ដំណោះស្រាយ សមហេតុផល​នោះទេ។
 

 

 

Tags:
  • តួគី
  • រដ្ឋទូត
  • រដ្ឋាភិបាល
  • ក្រុងអាមស្ទើដាម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥