MENU
|
កូរ៉េខាងជើងកាលពីថ្ងៃទី៣ខែឧសភា កូរ៉េខាងជើង បានចោទប្រកាន់ចិន បង្ករឲ្យមានភាពស្មុគស្មាញដោយចិនមានសកម្មភាព«ក្បថ »កូរ៉េខាងជើងដោយចិនសម្រេចចូលទៅកៀកអាមេរិក។
សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយនៅ អត្ថបទវិភាគមួយដោយក្នុងនោះបានបញ្ចាក់ថា «ចិនមិនត្រូវប្រធុយសាកល្បងទៅលើការអត់ធ្មត់របស់យើង»។ នៅក្នុងអត្ថបទនោះបញ្ចាក់ទៀតថា ចិនតែងតែធ្វើប៉ះពាល់ដល់ផលប្រយោជន៍ យុទ្ធសាស្ត្ររបស់កូរ៉េខាងជើងនៅពេលដែលចិនបានខិតចូលគៀកអាមេរិក។ទាំងនោះជាសកម្មភាពបង្ហាញពីការ«ក្បថកូរ៉េខាងជើងរបស់ចិន»។
សកម្មភាពខាងលើ របស់កូរ៉េខាងជើងកើតឡើងក្នុងពេលដែល ទំនាក់ទំនងរវាងចិន និងអាមេរិក កាត់តែជិតស្និត ។ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកដូណាលត្រាំបានបង្ហាញក្តីសង្ឃឹមថា ចិននិង ដោះស្រយកម្មវិធីបរមាណូ របស់កូរ៉េខាងជើងបានឆាប់បំផុត។
ចំណែកកូរ៉េខាងជើង វិញក៏បានប្រកាសផងដែរថា ទីក្រុងព្យុងយ៉ាងគ្មានបំណង ផ្អាក់កម្មវិធីបរិមាណូនោះឡើយ។ ចំពោះកូរ៉េខាងជើង បរិមាណូគឺជាតំណាងនៃតម្លៃនិងកម្លាំងរបស់ប្រទេស និងជាការយកចិត្តទុកដាក់ធំបំផុតរបស់មេដឹកនាំគ្រប់ជំនន់។ សារព័ត៌មានកូរ៉េខាងជើងបានផ្សាយថា ប្រសិនបើកូរ៉េខាងជើងបោះបង់កម្មវិធីបរិមាណូនោះ មិនត្រឹមតែទទួលរងទណ្ឌកម្មសេដ្ឋកិច្ចនោះឡើយគឺថែមទាំងរងការវាយប្រហារដោយយោធាទៀតផង។
កាលពីថ្ងៃទី៣ខែឧសភា ទីក្រុងបេកំាងបានបញ្ចាក់ថា ទីក្រុងព្យុងយ៉ាងកំពុងតែធ្វើដំណើរលើវិថីដ៏គ្រោះថ្នាក់ហើយត្រូវតែពិចារណាហើយត្រឡប់ថយក្រោយឲ្យទាន់ពេលវេលា ។ កម្មវិធីកាំជ្រួចមីស៊ីលនិងបរិមាណូនោះនឹងធ្វើឲ្យតំបន់ទាំងមូលធ្លាក់ក្នុងសភាពគ្រោះថ្នាក់តែប៉ុណ្ណោះ។
ស្ថានភាពនៅឧប្បទ្វីបកូរ៉េកាន់តែតានតឹងខ្លាំងឡើងៗក្នុងពេលដែលអាមេរិកបានបញ្ចូន នាវាផ្ទុកយន្តហោះ នាវាមុជទឹក ហើយចុងក្រោយនេះគឺបញ្ចូនយន្តហោះទមា្លក់គ្រាប់បរមាណូ ហោះឆ្លងកាត់កូរ៉េខាងជើងទៀតផង។ ហេតុការខាងលើបង្ករក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសជិតខាង ។
នៅពេលនេះដែរ ចិនបានធ្វើការជម្រុញជាថ្មីម្តងទៀតឲ្យភាគីទាំងអស់អនុវត្តភាពអត់ធន់និង “ឈប់កំញើញដាក់គ្នា ទៅវិញទៅមកទៀត” ទុកជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលបានហោះហើរ យន្តហោះទម្លាក់គ្រាប់ សមត្ថភាពនុយក្លេអ៊ែ ដើម្បីបង្ហាញពីកម្លាំង រារាំងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែ របស់ព្យុងយ៉ាង។
យោងតាមប្រភពព័ត៌មាន Ibtimes កាលពីថ្ងៃចន្ទកន្លងទៅ យន្តហោះទម្លាក់គ្រាប់ លឿនជាងសម្លេងអាមេរិក B-1B Lancer ពីរគ្រឿង បានហោះលើឧបទ្វីបកូរ៉េ ដើម្បីចូលរួម សមយុទ្ធយោធា ជាមួយទ័ពអាកាសសេអូល តែកូរ៉េខាងជើង មានប្រតិកម្មជាខ្លាំង ចំពោះសមយុទ្ធនោះ ដោយចោទថា សហរដ្ឋអាមេរិក កំពុងជម្រុញឧបទ្វីបកូរ៉េ ឲ្យចូលទៅរក សង្គ្រាមនុយក្លេអ៊ែ តាមរយៈការបង្កហេតុ យោធាដ៏ព្រហើនរបស់ខ្លួន។
មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយនៅថ្ងៃពុធថា ក្រោយពីសមយុទ្ធ យោធាសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ និងការឆ្លើយតប់ របស់ព្យុងយ៉ាង ចំពោះសមយុទ្ធនោះ ស្ថានភាពលើឧបទ្វីបកូរ៉េ កាន់តែមានភាពស្មុក្រស្មាញ និងរសើបខ្លាំងឡើង ដូច្នេះ ភាគីពាក់ព័ន្ធទាំងអស់ គួរតែរក្សាភាពស្ងប់ស្ងៀង អនុវត្តភាពអត់ធន់ បញ្ឈប់សកម្មភាព កំញើញដាក់គ្នាទៅវិញទៅមក និងប្រឹងប្រែងធ្វើការបង្កើត បរិយាកាសមួយ សម្រាប់ទំនាក់ទំនង និងកិច្ចចរចារគ្នា ជាមួយគ្រប់ភាគី ឲ្យប្រព្រឹត្តដោយលឿនបំផុត តាមតែអាចទៅរួច៕