MENU
រដ្ឋាភិបាលដូណាលត្រាំ ពន្យាពេលចេញច្បាប់ស្តីពីជនអន្តោប្រវេសន៏ ក្រោយរងការរិះគន់ខ្លាំង
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៣ កុម្ភៈ ២០១៧, ១០:៣៣ | ៤២៦ ដង | ចុចបញ្ចេញមតិ (០)

ក្រោយពេលគម្រោងច្បាប់ថ្មីបានបង្ហាញជាសាធារណភ្លាមក៏រងការថ្កោលទោសយ៉ាងខ្លាំងពីពលរដ្ឋអាមេរិកនៅទូទាំងប្រទេស​និងនៅជុំវិញពិភពលោក ដោយគម្រោងច្បាប់ថ្មីនោះអាចត្រូវបណ្តេញជនភៀសខ្លួននៅអាមេរិករាប់លាននាក់ទៅស្រុកវិញ ។

ចំណុចទាំងនោះហើយបានជាមន្ត្រីសេតវិមានបានចេញមកប្រកាសថា ប្រធានាធិបតីអាមេរិកដូណាលត្រាំបានសម្រេចពន្យាពេលចេញច្បាប់ស្តីពីជនអន្តោបវេសនៅលើទឹកដីអាមេរិក​ ដែលជាច្បាប់ជំនួស​ដល់ ចាប់ហាមពលរដ្ឋមកពី​៧ប្រទេសចូលទឹកដីអាមេរិកត្រូវបានតុលាការលុបចោលវិញ។ ចំណែកច្បាប់ថ្មីនោះអាចនិង ពន្យាពេលដល់សប្តាហ៍ក្រោយ។

ក្នុងពេលជាមួយគ្នានោះរដ្ឋមន្ត្រីសន្តិសុខជាតិអាមេរិកលោក​ John Kelly បានបញ្ចាក់ថា​រដ្ឋាភិបាលអាមេរិក នឹងមិនបណ្តេញជនអន្តោបវេសខុសច្បាប់នៅអាមេរិកជាទ្រងទ្រាយធំនោះឡើយ។ ប៉ុន្តែការបណ្តេញជនអន្តោបវេសមួយចំនួននឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។

កន្លងមកក្រសួងសន្តិសុខជាតិអាមេរិក កាលពីថ្ងៃទី​២១ខែកុម្ភៈ បានបង្ហើបពីខ្លឹមសារនៃការបង្កើន សកម្មភាពអនុវត្តិច្បាប់ស្តីពីជនភៀសខ្លួនរបស់ប្រធានាធិបតីត្រាំក្នុងនោះមានការចាប់ខ្លួននិងបណ្តេញជនអន្តោបវេសខុសច្បាប់នៅអាមេរិករាប់លាននាក់។

តាមឯកសាររបស់ក្រសួងសន្តិសុខជាតិអាមេរិក  DHS បានបង្ហាញឲ្យឃើញថាគោលដៅរបស់ប្រធានាធិបតីត្រាំ គឺរិតបន្តឹងជនអន្តោបវេសនៅលើទឹកដីអាមេរិក ក្នុងនោះមានទាំងការលាតត្រដាង​ជនអន្តោបវេសដែលបានបង្កបទល្មើសផ្សេងៗ។​កម្លាំងសន្តិសុខនៅក្នុងតំបន់​និងក្រុមអនុវត្តច្បាប់អន្តោបវេស ខុសច្បាប់​ ក្នុងនោះមានការដកហូតសិទ្ធផ្ទាល់ខ្លួនរបស់ជនអន្តោបវេសខុសច្បាប់​​និងសាងសង​មជ្ឈមណ្ឌុលឃុំខ្លួនបណ្តោះអាសន្ន សម្រាប់ជនអន្តោបវេស​និងផ្លាសប្តូរគោលនយោបាយស្តីពីជនអន្តោបវេស​ និងចុងក្រោយបំផុតគឺបណ្តេញជនអន្តោបវេសតែម្តង។

បណ្តាមន្ត្រី​ DHS បានឲ្យដឹងថា គោលនយោបាយថ្មី នឹងផ្តល់សិទ្ធជាច្រើនដល់មន្ត្រីមូលដ្ឋាន​ក្នុងការរិតបន្តឹងជនអន្តោបវេស​។ចំណែកកម្លាំងសន្តិសុខជាតិមិនត្រូវបានដាក់សម្រាប់ចាប់ជនអន្តោបវេសនាពេលនេះឡើយ គឺទុកឲ្យក្រុមសន្តិសុខតំបន់ជាអ្នកសម្រេច។

នយោបាយថ្មីរបស់ប្រធានាធិបតីត្រាំគឺសម្តៅទៅលើជនភៀសខ្លួនជាង​១១នាក់ដែលរស់នៅគ្មានលិខិតស្នាមត្រឹមត្រូវនៅលើទឹកដីអាមេរិក ។ ក្រសួងសន្តិសុខជាតិអាមេរិកក៏បានស្នើរឲ្យ បណ្តេញជាបន្ទាន់នៅជនអន្តោបវេសខុសច្បាប់ណាដែលរកឃើញ។

 

 

 

Tags:
  • រដ្ឋាភិបាល
  • ជនអន្តោប្រវេសន៏
  • .
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥