កាលពីថ្ងៃទី២០ខែកុម្ភៈ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា អគ្គរដ្ឋទូតរុស្សីប្រចាំនៅអង្គការសហប្រជាជាតិលោក Vitaly Churkin បានទទួលមរណភាព ដោយមិនដឹងពីមូលហេតុនៅទីក្រុងញ៉ូវយ៉កអាមេរិក មុនថ្ងៃខួបកំណើតលើកទី៦៥របស់លោក។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ចាក់ពីការស្លាប់ខាងលើតែមិនបានបញ្ចាក់ពីមូលហេតុបណ្តាលឲ្យស្លាប់នោះឡើយ។ប៉ុន្តែតាមប្រភ័ពព័ត៌មានពីមន្ទីពេទ្យនៅ Manhattan ទីក្រុងញ៉ូវយ៉កបានឲ្យដឹងថា នៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២០ខែកុម្ភៈ លោក Churkin បានបញ្ចូនទៅសង្គ្រោះបន្ទាន់ ក្នុងស្ថានសន្លប់ ដោយសារតែឈឺបេះដូចខ្លាំង។
ក្នុងពេលជាមួយគ្នានោះតំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Gutteres បានឲ្យដឹងថាមន្ត្រីអង្គការសហប្រជាជាតិពិតជាមានការតក់ស្លត់ទៅនឹងព័ត៌មានខាងលើ ហើយអង្គការសហប្រជាជាតិសូមចូលរួមរំលែកទុក្ខដល់ទីក្រុងមូស្កូរនិងគ្រួរសាជនរង្គ្រោះផងដែរ។
លោក Churkin បានតែងតាំងកាន់តំណែងជាប្រធានគណប្រតិភូរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិតាំងពីខែឧសភាឆ្នាំ២០០៦មកទលពេលនេះ។នៅមុនកាន់តំណែង នៅអង្គការសហប្រជាជាតិ លោក ធ្លាប់កាន់តំណែងជាអគ្គរដ្ឋទូតប្រចាំនៅប្រទេសប៊ែលហ្សិច កាណាដា សម្ព័ន្ធយោធាណាតូ ជាដើម។នៅឆ្នាំ២០០០ លោកកាន់តំណែងជាអគ្គរដ្ឋទូត ចល័ត របស់ក្រសួងការបរទេសរុស្ស៊ី។
ការស្លាប់របស់អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិបង្ករក្តីបារម្ភយ៉ាងខ្លាំង ក្រោយពេលមានមន្ត្រីការបរទេសជាច្រើនស្លាប់ជាបន្តបន្ទាប់។ កន្លងមកនៅក្នុងប្រទេសក្រិច មន្ត្រីការបរទេស ប្រចំនៅស្ថានទូតក្នុងប្រទេសនេះបានស្លាប់នៅក្នុងផ្ទះផ្ទាល់ខ្លួនកណ្តាលទីក្រុងអាទែន កាលពីថ្ងៃទី៩ខែមករាឆ្នាំ២០១៧។ ការស្លាប់នោះត្រូវបានគេបញ្ចាក់ថាដោយសារតែខ្យល់គ ៕