MENU
|
កូរ៉េខាងជើងបានគំរាមថានិងបង្ករផលលំបាកដល់រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកដូណាលត្រាំ ដែលជាប្រធានាធិបទីទី៤៥ទើបតែចូលកាន់តំណែង។
សារព័ត៌មាន Sputnik បានផ្សាយថា កូរ៉េខាងជើងបានគំរាម ដល់រដ្ឋាភិបាលថ្មីទីក្រុងវ៉ាស៊ីនតោន។ការគំរាមកំហែងខាងលើកើតឡើង ក្នុងពេលដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានប្រារពខួបទី៤៩ថ្ងៃកូរ៉េខាងជើងចាប់បាននាវាចារកម្មអាមេរិកលោក USS Pueblo។
បណ្តាញទូរទស្សជាតិកូរ៉េខាងជើងបានផ្សាយថា «អាមេរិកនឹងត្រូវប្រឈមមុខ និងគ្រោះថ្នាក់ជាង ពេលដែលចាប់នាវាចារកម្ម Pueblo ទៅទៀត ប្រសិនបើអាមេរិកបានបំភ្លេចមេរៀនទាំងនោះ»។
ការគំរាមកំហែងរបស់កូរ៉េខាងជើងបានធ្វើឡើងបន្ទាប់ពីសេតវិមានបានប្រកាសថាប្រព័ន្ធការពារមីស៊ីលដ៏ទំនើបបំផុតបានដាក់សម្រាប់ទប់ស្កាត់ការវាយប្រហារពីកូរ៉េខាងជើងនិងអីរ៉ង។
ជាមួយក្នានេះដែរ បណ្ដាញទូរទស្សន៍ជប៉ុនមួយ បានផ្សាយថា កូរ៉េខាងជើង បានដាក់មីស៊ីលផ្លោងឆ្លងទ្វីបចំនួន ២គ្រាប់ ត្រៀមសម្រាប់បាញ់រួចរាល់ នៅតំបន់មួយភាគខាងជើង ទីក្រុងព្យុងយ៉ាង ។
យោងតាមមន្ត្រីជំនាញ បានប្រាប់ទីភ្នាក់ងារ ព័ត៌មានកូរ៉េខាងត្បូង បានឲ្យដឹងថា គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ចល័តតាមផ្លូវថ្មីនេះ មានទ្រង់ទ្រាយខ្លីជាង មីស៊ីលរបស់ព្យុងយ៉ាងដទៃៗ គឺ KN-08 មានប្រវែងពី១៩ទៅ២០ម៉ែត្រ និង KN-14 មានប្រវែងពី១៧ ទៅ១៨ម៉ែត្រប៉ុណ្ណោះ ។
ចំណែកមន្ត្រីជំនាញ របស់កូរ៉េខាងត្បូង បាននិយាយថា មីស៊ីលលើទីតាំងទីពីរថ្មីនេះ មានរូបរាងស្រដៀង នឹងមីស៊ីលផ្លោងចម្ងាយធម្យម Musudan ប៉ុន្តែមីស៊ីលទី១ គឺខុសពីមីស៊ីល Musudan ហើយទំនងជាមាន បំពាក់ដោយម៉ាស៊ីន ដែលទើបអភិវឌ្ឍថ្មីទៀតផង ។
រដ្ឋាភិបាល របស់ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង ក៏បានប្រកាសថានឹងបង្កើនសម្ថភាពការពារ ការវាយប្រហារណាមួយពីកូរ៉េខាងជើង។ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងលោក Hwang Kyo Ahn បានប្រកាសថារដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងតែពិភាក្សាជាមួយអាមេរិក ពីការដាក់ប្រព័ន្ធការពារ THAAD ឲ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន។
រដ្ឋាភិបាលក្រុងសេអ៊ូល នឹងជំរុញសមត្ថភាពរបស់ខ្លួនឲ្យបានខ្លាំងឡើង ដើម្បីឃ្លាំមើល និងរកឲ្យឃើញនូវសមត្ថភាពថ្មី នៅក្នុងឆ្នាំ ២០១៧ នេះ ប្រយោជន៍ធ្វើឲ្យកាន់តែប្រសើរឡើងក្នុងការប្រឆាំងនឹងអាវុធប្រល័យលោក (WMD) របស់ប្រទេស កូរ៉េខាងជើង។នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧ យោធា គ្រោងនឹងដាក់ពង្រាយ ប្រព័ន្ធអាវុធថ្មីទាំង១០ ដែលមានប្រសិទ្ធភាពកាន់តែប្រសើរ ដើម្បីដោះស្រាយជាមួយនឹងការគំរាម កំហែង ដែលបង្កឡើងដោយ អាវុធនុយក្លេអ៊ែរទីក្រុងព្យុងយ៉ាង និងអាវុធប្រភេទថ្មីៗ ជាច្រើនផ្សេង ទៀត។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលបានឲ្យដឹងទៀតថា ប្រព័ន្ធថ្មីនេះរួមមានទាំងធាតុគីមី រថយន្តជីវសាស្ត្រ និងអាវុធ វិទ្យុសកម្ម ឈ្លបយកការណ៍ (CBR) រួមជាមួយនឹងប្រព័ន្ធ sonar អារេសណ្តោង (TASS) ដែលត្រូវ បានរចនាឡើងដើម្បីរកឲ្យឃើញ និងតាមដាននាវាមុជទឹករបស់សត្រូវ យន្តហោះ Drone ឈ្លបយកការណ៍ និងធ្វើឲ្យកាន់តែប្រសើរនូវសមត្ថភាពនាវាចម្បាំង Ulsan ថ្នាក់ថ្មីរបស់ខ្លួន។
ការបន្ដធ្វើឲ្យប្រសើរឡើងនូវអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង និងសមត្ថភាពអាវុធ ប្រល័យលោក ត្រូវបាន មើលឃើញថា ជាសញ្ញាគំរាមកំហែងផ្នែកសន្ដិសុខយ៉ាងខ្លាំងចំពោះទីក្រុងសេអ៊ូល ដូច្នេះយោធាកូរ៉េខាងត្បូង ចាំបាច់ណាស់ត្រូវតែបង្កើតប្រព័ន្ធអាវុធឲ្យបានទំនើប ដើម្បីមានប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងគ្រោះថ្នាក់ទាំងនោះ៕