MENU
|
រាជធានីភ្នំពេញ៖ និស្សិតចំនួន៤នាក់និងលោកបណ្ឌិត ឡៅ ម៉ុងហៃ ត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវដោះលែងឲ្យត្រឡប់ទៅផ្ទះវិញកាលពីវេលាម៉ោង៦និង២០នាទីម្សិលម៉ិញបន្ទាប់ពីបានឃាត់ខ្លួនដើម្បីសាកសួរ ដកហូតផ្លាស់វីដេអូដែលសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្ដខ្មែរ គ្រោងបញ្ចាំងសកម្មភាពសម្លាប់លោកបណ្ឌិតកែមឡី។
សមត្ថកិច្ចខណ្ឌឫស្សីកែវនិងតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញបានទៅកាន់ ទីតាំងមួយរបស់អង្គការពលរដ្ឋដើម្បីការអប់រំ ស្ថិតនៅផ្ទះជួល លេខA13 ផ្លូវ107 សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលក្រុមនិស្សិតគ្រោងនឹងចាក់បញ្ចាំងវីដេអូ ស៊ើបអង្កេត ស្តីអំពីការបាញ់សម្លាប់លោកបណ្ឌិត កែម ឡីដោយមានវេគ្មិនលោកបណ្ឌិត ឡៅម៉ុងហៃផងដែរ។
ក្រុមសមត្ថកិច្ចប្រមាណ៥០នាក់បានរារាំងក្រុមនិស្សិតជាមេដឹកនាំចំនួន៤នាក់និងលោកបណ្ឌិតឡៅ ម៉ុងហៃចំពោះការបញជាំងវីដេអូឃ្លីបនេះ។តែក្រុមនិស្សិតបាននិយាយតវ៉ាថាមិនមានអ្វីខុសច្បាប់នោះទេព្រោះពួកគេបញ្ចាំងនៅក្នុងស្នាក់ការសមាគមទេតើ។តែសមត្ថកិច្ចនិងតុលាការការបញ្ចាំងគ្មានការអនុញ្ញាតពីអាជ្ញាធរទេនិងបានឃាត់ខ្លួនអ្នកទាំង៥នាក់ទៅកាន់ប៉ុស្តិ៍នគរបាលទួលសង្កែសាកសួរជិត៣ម៉ោង។
គួរបញ្ជាក់ថា នៅម៉ោង១៤និង00រសៀលនេះគ្រោងនិងចាក់បញ្ចាំងវិដេអូ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវប៉ុស្តិ៍ទួលសង្កែនិងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវចុះមកបង្ក្រាប និងឃាត់ខ្លួនមនុស្ស៤នាក់យកមកអប់រំណែនាំនិងធ្វើកិច្ចសន្យារួចដកហូតវិដេអូក្នុងផ្លាស់ទុកនៅអាជ្ញាធរ រួចឲ្យមនុស្សត្រឡាប់ទៅវិញ។
ក្នុងនោះបានឃាតខ្លួន១.ឈ្មោះ មួង សូនីប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្ដខ្មែរ ២.ឈ្មោះ វ៉ន ចាន់ឡូត ៣.ឈ្មោះ សួង នាគព័ន្ធ និង៤.ឈ្មោះ ហេង សំណាង។សូមបញ្ជាក់ការអប់រំណែនាំនេះចូលរួមដោយលោក អ៊ុំ សុភក្តី ព្រះរាជអាជ្ញារង អមសាលា ដំបូង រាជធានីភ្នំពេញ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោក ទៀង ច្ទន័សារ អធិការ ខណ្ឌឫស្សីកែវ៕