MENU
|
ខេត្តសៀមរាប៖ បញ្ហាគ្រោះអគ្គីភ័យពិតជាបានបង្កនូវវិនាសកម្មបាត់បង់អាយុជីវិតធ្លាក់ខ្លួនពិការភាពអស់មួយជីវិត របស់បងប្អូនប្រជាពលរដ្ឋ និងធ្វើអោយខាតបង់ ទ្រព្យសម្បត្តិ ឯកជន និងទ្រព្យសម្បតិសាធារណៈ នៅព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៦ នាបរិវេណអង្គរឃ្យុងយូ ក្រុងសៀមរាប អាជ្ញាធរខេត្តបានរៀបចំប្រារព្ធ ទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ ក្រោមអធិបតីភាព ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ព្រមទាំង ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានចូលរួមផងដែរ ។
ការរៀបចំទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យនេះ គឺជាព្រឹត្តិការណ៌មួយដ៍មានសារសំខាន់ ដែលបានបព្ជាក់ជូនបងប្អូនប្រជាពល រដ្ឋយើងទូទាំងប្រទេស អំពីការខិតខំយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលបណ្តាស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគរបាលបង្ការនិងពន្លត់អគ្គីភ័យ ក្នុងការងារបង្ការនូវគ្រោះមហន្តរាយដែលបង្កឡើងដោយអគ្គីភ័យ ការការពារនិងសង្គ្រោះអាយុជីវិត ទ្រព្យសម្បត្តិនិង បរិស្ថានរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណះ រួមចំណែកកាត់បន្ថយ ភាពក្រីក្រ របស់ប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ត្រី ឡាច សាវិន ស្នងការរងនគរបាលខេត្តសៀមរាប មានប្រសាសន៍ អោយដឹងថា ភាពងាយរងគ្រោះ មហន្តរាយដែលបណ្តាលមកពីអគ្គីភ័យ បានក្លាយទៅជាបញ្ហាកង្វល់ជាទូទៅ របស់ប្រជាពលរដ្ឋ ប្រឈមជាមួយ ការបាត់បង់ខូចខាតទ្រព្យសម្បត្តិនិងឈានដល់ បាត់បង់អាយុជីវិតនិងពិការភាពទៀតផងដែលបញ្ហានេះបានក្លាយជាបន្ទុកដ៍ធំសំរាប់រាជរដ្ឋាភិបាលកម្ពុជា។
យោងតាមស្ថិតិគ្រោះថ្នាក់ ដែលបណ្តលមកពីអគ្គីភ័យ ក្នុងឆ្នាំ២០១៦ ប្រៀបធៀបទៅ និងឆ្នាំ២០១៥ បានបង្ហាញអំពីការកើនឡើង គួរអោយកត់សម្គាល់ គឺមានចំនួន ១៥លើក លើ១២លើក កើន៣លើក ស្មើរ២៥% ដែលបណ្តាលអោយ ឆេះផ្ទះ៨ខ្នង រថយន្ត១គ្រឿង ឃ្លាំងស្តុកសិប្បកម្មតូច១ ភោជនីយដ្ឋាន១ និងឆេះព្រៃ៨ករណី។ ក្នុងឆ្នាំ២០១៧ ក៏មានករណីអគ្គីភ័យ៥ករណីទៀត បានបណ្តាលអោយកុមារ៉ាម្នាក់បាត់បង់ជីវិតផងដែរនៅស្រុកស្វាយលើ។ ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍អោយដឹងថា បញ្ហាគ្រោះអគ្គីភ័យ ពិតជា បានបង្កនូវ វិនាសកម្ម បាត់បង់អាយុជីវិត ធ្លាក់ខ្លួនពិការភាព របស់បងប្អូនប្រជាពលរដ្ឋ និងធ្វើអោយខាតបង់ ទ្រព្យសម្បត្តិរដ្ឋ សាធារណៈ និងឯកជន ជាច្រើន សមដូចពាក្យ ស្លោក ដែលបានពោលថា ស៊ូស្លាប់បា កុំអោយស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេ កុំអោយភ្លើងឆេអផ្ទះ។ ឈរលើមូលដ្ឋានបច្ចេកទេសនិងបទពិសោធន៍កន្លងមក ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យរបស់ រដ្ឋបាលខេត្តសៀមរាប បានចាត់តាំងបញ្ជារកម្លាំងប្រចាំការនៅតាមគោលដៅ ដែលនៅជិតទីតាំង ឆេះបំផុត ដើម្បីងាយស្រួលធ្វើអន្តរាគមន៍ សង្រ្គោះប្រជាពលរដ្ឋ បានឆាប់រហ័ស ដោយបានធ្វើការ បែកចែកភារកិច្ច និងការទទួលខុសត្រូវ ទៅតាមមុខព្រួញហ៊ុំព័ទ្ធកន្លែងកើតហេតុ ចៀសវាងការ រីករាល ដាលធំ និងការកំណត់ យុទ្ធសាស្រ្តពន្លត់ភ្លើង ដើម្បីធ្វើការពន្លត់ អោយបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម ពិន ប្រាកដ សង្ឃឹមជឿជាប់ថា ទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យនេះ និងនាំមកនូវជោគជ័យថ្មីៗ បន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយហានីភ័យ គ្រោះអគ្គីភ័យ អោយបានជាអតិបរមា តាមរយះយន្តការត្រៀមបង្ការ ផ្សព្វផ្សាយ ត្រៀមរៀបចំឆ្លើយតប និងសង្រ្គោះបន្ទាន់បានទាន់ពេលវេលា ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ហើយទិវានេះ និងក្លាយជាចលករ ដ៍សំខាន់ដើម្បី បំផុសស្មារតីចូលរួមពីសំណាក់ បងប្អូនប្រជាពល។