រាជធានីភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៧ នេះ អាជ្ញាធរចម្រុះ មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ រួមទាំងកម្លាំងអាជ្ញាធរខណ្ឌសែនសុខ ដឹកនាំដោយលោកបិុល កុសល អភិបាលខណ្ឌ បានបើយុទ្ធនាការចុះរុះរើរ បន្ទប់តូចៗអាណាធិបតេយ្យជិត១០០បន្ទប់ នៅតំបន់តំពាំងឈូក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តំបន់ត្រពាំងឈូក ឬហៅថាបឹងឈូក ដែលមជ្ឈដ្ឋានទូទៅស្គាល់ថា ជាតំបន់ប្រមូលម្តុំទៅការចរាចរគ្រឿងញៀន និងម្រមូលម្តុំទៅដោយក្រុមអ្នកសេព ពេលនេះ តំបន់នេះត្រូវបានអាជ្ញាធរ និងកម្លាំងពាក់ព័ន្ធកំពុងបើកយុទ្ធនាការយ៉ាងខ្លាំងខ្លា ក្នុងការលុបបំបាត់បណ្តុំគ្រឿងញៀន និងឈានទៅដល់ការរុះរើរទីតាំងចោល ចំពោះផ្ទះដែលមានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ជាក់ស្តែងដូចនៅព្រឹកនេះ ។
លោកបិុល កុសល អភិបាលខណ្ឌសែនសុខ អោយដឹងថា យុទ្ធនាការបង្ក្រាប និងរុះរើរនេះ អាជ្ញាធរនឹងធ្វើជាបន្តបន្ទាប់ទៅមុខទៀត ក្នុងលុបបំបាត់អោយខានតែបាននូវសំបុកគ្រេឿងញៀនដ៏ល្បីរន្ធឺក្នុងរាជធានីភ្នំពេញមួយនេះ ។ លោកបន្តថា ការធ្វើនៅពេលនេះ គឺធ្វើស្របទៅតាម ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់ចេញនូវ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ សម្រាប់ពេល៦ខែទូទាំងប្រទេស ។
សូមបញ្ជាក់ថា កន្លងមកកម្លាំងអាជ្ញាធរចម្រុះតែងបង្ក្រាបបានក្រុមអ្នកសេព និងជួញដូរថ្នាំញៀនបានជាច្រើនថយនាក់ ជាបន្តបន្ទាប់មិនចេះអស់ ទើបរហូតមកទល់ពេលនេះ សម្រេចរុះរើរបន្ទប់ និងផ្ទះមួយចំនួនចោលតែម្តងប្រសិនបើរកឃើញថាមានពាក់ព័នបទល្មើសគ្រឿងញៀន ៕