MENU
អាជ្ញាធរថៃឃាត់ខ្លួនអាជិវករខ្មែរ២នាក់ ករណីចុះបង្ក្រាបទំនិញអាជីវករខ្មែរ នៅផ្សាររ៉ុងក្លឿ
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២១ កុម្ភៈ ២០១៧, ១៩:២០ | ៦០៦ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបន្ទាយមានជ័យ៖ ​សេចក្តីរាយការណ៍ពីខេត្តបន្ទាយមានជ័យបានឲ្យដឹងថាអាជីវករខ្មែរនៅវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៧នេះត្រូវបានក្រុមសន្តិសុខផ្សាររោងក្លឿប្រទេសថៃចាប់និងបានប្រាប់ក្រុមអាជីវករខ្មែរទាំងអស់ឱ្យចាកចេញពីតូបហើយឱ្យទៅអង្គុយនៅខាងមុខផ្សារវិញ។

ក្រុមសន្តិសុខចុះបង្រ្កាបជានេះបានបង្ខំអាជីវករខ្មែរចេញពីតូបដើម្បីអោយក្រុមDSIនិងសមត្ថកិច្ចថៃគេបានឃើញក្រុមអាជីវករជាច្រើនមិនហានចូលមកក្នុងផ្សារនិងម្យាងវិញទៀតអង្គុយរងចាំមើលថាតើក្រុមDSI(កម្មសុទិ្ធបញ្ញា)និងសមត្ថកិច្ចទាំងនោះធ្វើសកម្មភាពអ្វីខ្លះខណៈដែលក្រុមអាជីវករបានដឹងតៗគ្នាថាក្រុមDSIនិងសមត្ថកិច្ចថៃបានរៀបគំរោងនឹងចុះគាស់និងកាត់សោតូបនោះ។

ក្រុមអាជីវករខ្មែរបាននិយាយថានៅព្រឹកថ្ងៃទី២១ដដែលសមត្ថកិច្ចថៃបានចាប់អីវ៉ាន៉តូបលក់ខោខៅប៊ួយអស់មួយតូបនិងខោអាវប្រភេទកីឡាមួយតូបនិងចាប់អាជីវករខ្មែរម្នាកហើយដឹកចេញទៅនេះបើតាមសេចក្តីរាយការណ៏ពីក្រុមអាជីវករ។់

បើតាមប្រភពប្រព័ត៍មានពីក្រុមអាជីវករបានឱ្យដឹងទៀតថា៖កាលពីថ្ងៃទី១៩ខែគុម្ភៈឆ្នាំ២០១៧ម្សិលមិញនេះគឺមានក្រុមសន្តិសុខផ្សារបេនច្ចុវណ្ណផ្សារចាស់ស្ថិតនៅក្នុងផ្សាររោងក្លឿប្រទេសថៃបានប្រាប់ក្រុមអាជីវករខ្មែរឱ្យបិទតូបជាស្ថាពរតែម្តងគឺរយៈពេល៥ថ្ងៃដោយមិនឱ្យអង្គុយសូម្បីតែមុខតូបរបស់ខ្លួន។ចំណែកឯផ្សារចាស់;ផ្សារថ្មី,ផ្សារដំបូលខៀវក្នុងបរិវរណផ្សាររោងក្លឿគឺត្រូវបានបិទទាំងស្រុងតែម្តង។

អ្នកកាសែតមិនទាន់អាចសុំការពន្យល់ពីស្ថានកុងស៊ុលខ្មែរប្រឆាំខេត្តស្រះកែវនិងមន្រ្តីសាលាខេត្តបន្ទាយមានជ័យបានទេ។តែលោកសេក សុខុមប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យបានថ្លែងថាអាជីវករខ្មែរ២នាក់ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះដែប៉ុន្មានម៉ោងដែរមុនពេលដោះលែងវិញដោយថៃថាចាប់ច្រឡំទេ។លោកបានលើកឡើងថាករណីនេះសមត្ថកិច្ចថៃតែងតែចុះឆែទំនិញបន្ទាប់ពីមានអាជីវករថៃបានប្តឹងសង្ស័យថាមានទំនិញខ្លះមានក្លែងម៉ាកយ៉ឺហោរបស់គេលក់នៅតាមតូបរបស់អាជីវករខ្មែរ។

ដោយឡែកទំនិញដែលមិនមានខុសច្បាប់កម្មសិទ្ឋបញ្ញារបស់ប្រទេសថៃនោះខ្លះបើកហើយខ្លះទៀតក៏មិនហានបើកដែរដោយខ្លាចគ្រែងក្រុមDSIនិងសមត្ថកិច្ចថៃទាំងនោះសួររកប្រាស៉ី(ក្រដាស់ពន្ទ)។

អាជីវករខ្មែរលើកឡើងបន្ថែមទៀតថាសព្វថ្ងៃនេះមានការលំបាកជាខ្លាំងដោយមានលុយទិញឥវ៉ាន់មកលក់ហើយក៏លំបាកទៀតហើយចាប់ម្តងៗភយ័ស្លន់ស្លោអស់ហើយមិនដឹងព្រលឹងរត់ទៅណាអស់ហើយទេ។ពួកគាត់បញ្ជាក់ថា:ការលក់ដូរនៅប្រទេសគេសព្វថ្ងៃនេះមានលុយកាត់ឥវ៉ាន់លក់ហើយនៅពេលគេចុះមកចាប់ម្តងៗប្រៀបបានដូចជាចោរអញ្ជឹង។                  

Tags:
  • អាជ្ញាធរ
  • ថៃ
  • ឃាត់ខ្លួន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥