MENU
|
ខេត្តបន្ទាយមានជ័យ៖ មន្រ្តីសាលាខេត្តបន្ទាយមានជ័យបាននិយាយថាថៃចាប់បញ្ជូនពលករខ្មែរតាមច្រកទ្វារអន្តរជាតិបោយប៉ែតចំនួន៤៩,៩៨៧នាក់និងស្រី១៦,២៦១នាក់ដោយយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ដែលធ្វើឡើងនៅរសៀលថ្ងៃទី២៣ខែមករាឆ្នាំ២០១៧នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យបានអានរបាយការណ៍ថាអាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរអោយវិញត្រឡប់វិញយ៉ាងកំហុកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យមានចំនួន៤៩,៩៨៧នាក់និងស្រី១៦.២៦១នាក់ កុមារ៤,២៦៤នាក់ ដែលដឹកជញ្ជូនដោយរថយន្តធំរបស់អាជ្ញាធរថៃមានចំនួន១,១៥៩គ្រឿង។
លោកបានបញ្ជាក់ថា៖ដោយយោងតាមរបាយការណ៍តំបន់ប្រតិបត្តិការសឹករងខេត្តសន្តិសុខព្រំដែនមាន១១៤លើក១៤០លើកមានករណីស្លាប់៥៧នាក់(ស្រី១៣នាក់)ថៃឃាត់ប្រជាពលរដ្ឋខ្មែរ៥២នាក់ម៉ូតូ២គ្រឿងអាជ្ញាធរថៃចាប់បញ្ជូនជនជាប់ចោទខ្មែរ០១នាក់ និងឆេះអស់អីវ៉ាន់គឹតជាប្រាក់ថៃ១៤,០០០,០០០បាត។
លោក អ៊ុំ រាត្រី បានបន្តថា៖ពលករខ្មែរឆ្លងដែនទៅរកការងារធ្វើក្នុងទឹកដីថៃទៅព្រឹកវិលល្ងាចមាន៣១៣លើកមានប្រជាពលរដ្ឋសរុបចំនួន៥៧,៥៤៣នាក់ស្រី៤បន្ទាត់ព្រំដែនព្រឹកវិលល្ងាចមានចំនួន៣១៣លើកមានសរុបចំនួន៤,៤៧៦នាក់ស្រីចំនួន១,៣៥០នាក់។
អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ បានមានប្រសាសន៍ថា៖ខេត្តបន្ទាយមានជ័យលទ្ធផលការងារឆ្នាំ២០១៦និងលើកទិសដៅការងារឆ្នាំ២០១៧ក្រោមការដឹកនាំប្រកបដោយការទទួលខុសត្រូវរបស់ក្រុមប្រឹក្សា គណះអភិបាលខេត្តមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការដៃគូរ វិស័យឯកជន បានខិតខំប្រឹងប្រែងរួមគ្នាក្នុងការបំពេញតួនាទីភារកិច្ចជាច្រើនជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៍ឈ្លាវ៉ៃពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឈានទៅរកការអភិវឌ្ឍន៍និងរីកចម្រើនគ្រប់វិស័យនៅកម្ពុជា៕