MENU
|
រាជធានីភ្នំពេញ៖ ដោយទឹកចិត្តស្នេហាវិស័យភាពយន្តខ្មែរដែលកំពុងតែបន្តរីកជាល្បឿនៗទៅមុខបន្តបន្ទាប់ផលិតកម្មវ៉នឌ័រហ្វីមបានបន្តបង្ហាញស្នាដៃភាពយន្តខ្មែររបស់ខ្លួនជាថ្មីទៀតដោយប្រមូលក្រុមការងារផលិតនិងតារាសម្តែងក្នុងសាច់រឿងថ្មីមកក្រុងពលីរឿងថ្មីមួយមានចំណងជើងថា«ស្នូរជើងអ្នកណា»បន្ទាប់ពីសម្រេចបានពីរជំហ៊ានរឿងមុនៗរួចមក។
លោក សែម វិសាលអ្នកនិពន្ឋនិងជាចាងហ្វាងផលិតកម្មវ៉នឌ័រហ្វីមបានថ្លែងឲដឹងថារឿង«ស្នូរជើងអ្នកណា?»ជាខ្សែរឿងភ័យរន្ឋត់ដែលនឹងចំណាយពេលថតចំនួន៣ខែជាមួយទីតាំងជាច្រើនដែលក្រុមការងារបានរកទីតាំងរួចជាស្រេចហើយ។ដោយយល់ថានេះជារឿងមានការភ័យរន្ឋត់និងខ្មោចទៀតនេះយើងបានចុះមកទីតាំងថតដើម្បីក្រុងពលីសុំម្ចាស់ទឹកម្ចាស់ដីប្រគេនពរជ័យសិរីសួស្តីនិងការចេញសម្តែងទៅបានសេចក្តីសុខសប្បាយក្រុមការងារទាំងអស់និងតារាសម្តែងមានភាពជោគជ័យទាំងអស់គ្នា។ចាងហ្វាងដែលចេះទាំងសម្តែងព្រមទាំងរូបក៍សង្ហាដែរនោះបន្តទៀតថាជាការឆ្លងបទពិសោធន៍របស់ផលិតកម្មយើងបានចំណាយខ្ទង់ទឹកប្រាក់ថតកុនប្រមាណជា៥ទៅ៦មុឺនដុល្លារហើយរឿង«ស្នូរជើងអ្នកណា?»នេះក៍ចំណាយប្រមាណទឹកប្រាក់ដូចរឿងមុនៗដែរ។
ក្រោយបើកផលិតកម្មយើងបានសម្រេចស្នាដៃបានពីរលើកមុនរួចហើយដោយរឿងទីមួយមានចំណងជើងថា«ប្រាសាទកំបាំងមុខ»រឿង«ផ្ទះចិញ្ចឹមខ្មោច»ដែលនឹងចាក់បញ្ចាំងក្នុងអំឡុងខែមេសាខាងមុខនេះហើយព្រមជាមួយរឿងទើបក្រុងពលីនេះនិងចាក់បញ្ចាំងក្នុងឆ្នាំ២០១៧ដូចគ្នា។ ជាគោលការណ៍ផលិតកម្មយើងមានគោលដៅបញ្ចេញភាពយន្តរបស់ខ្លួន១ឆ្នាំឲបាន៣ទៅ៤រឿងដោយបីខែផលិតឲបានមួយរឿង។ទាក់ទិននិងការរំលេចតួថ្មីសម្តែងភាគច្រើនក្នុងសាច់រឿងលោកវិសាលបន្តថាលោកយកគុណភាពរឿងជាសំខាន់ដោយតួអង្គយើងយកតានសាច់រឿងមិនគិតថាថ្មីចាស់នោះទេព្រមទាំងតួចាស់ៗដូចតារាកំប្លែងមុនៗយើងក៍បានហៅសម្តែងរួចមកហើយដែលត្រូវចរិកតួ។ម្ល៉ោះហើយទើបលោកមិនខ្លាចរឿងគេថាយកតួថ្មីសម្តែងនោះទេព្រោះលោកបានបាញ់ឆ្ពោះលើគុណភាពច្រើនជាង។ដូចនេះសូមប្រិយមិត្តដែលគាំទ្រផលិតកម្មវ៉នឌ័រហ្វីមសូមបន្តជួយជាកម្លាំងចិត្តជាបន្តទៀតចំពោះក្រុមការងារនិងលើកស្ទួយវិស័យកុនខ្មែរផងដែរ។