MENU
|
រាជធានីភ្នំពេញ៖ ខ្សែភាពយន្តថ្មីមួយទៀតរបស់ផលិតកម្មមហាហង្សបានធ្វើពិធីសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៧នារោងកុនម៉ាជើស៊ីណើផ្លិចបាយសាលកាលស្ថិតក្នុងផ្សារទំនើបអ៊ីអនម៉លរាជធានីភ្នំពេញ។
ជាការកត់សម្គាល់ខ្សែរឿងនេះចូលរួមសម្តែងដោយលោកប៉ែន ចំរ៉ុងនិងកញ្ញាជីជីព្រមទាំងតារាជាច្រើនដួងទៀតផងដែរដើម្បីបង្កបរិយាកាសផ្ទៃរឿងបានទាក់ទាញអ្នកទស្សនា។អ្វីដែលប្លែកគេបានដឹងរួចហើយថាលោកប៉ែន ចំរ៉ុងបានផ្តាច់ការទាក់ទងគ្នាជាមួយផលិតកម្មមហាហង្សដែលមានលោកអ៊ិន សុភិនជាម្ចាស់ផលិតកម្មយូរមកហើយក្រោយផ្ទុះរឿងរ៉ាវផ្ទៃក្នុងរវាងគ្រួសារមួយនេះ។
ទោះបីជាយ៉ាងណាក្នុងពិធីសម្ពោធរឿងថ្មីក្រោមការសម្តែងរបស់ប៉ែន ចំរ៉ុងនោះគេមិនបានឃើញវត្តមានរបស់ ប៉ែន ចំរ៉ុងមកសម្ពោធឡើយសូម្បីជីជីក៍មិនបានមកដែរ។ការអាក់ខានមកនេះប្រហែលជាមិនចង់មើលមុខគ្នាឡើយរវាងផលិតកម្មមួយនេះស្របពេលដែលលោក អ៊ិន សុភិនមិនបានហាមឃាត់នោះទេមានតែអរបើសិនជារឿងនេះចំរ៉ុងសម្តែងទៅអ្នកមើលគាំទ្រ។
អ្នកចូលរួមនៅទីនោះអាចកាត់យល់ថានេះមកពីពួកគេមិនអាចវិលមកផ្សះផ្សាគ្នាបានស្របពេលដែលរឿងរ៉ាវបានស្ងប់ហើយម្នាក់ៗមិនចង់រំលឹកដើរតាមផ្លូវរៀងខ្លួនតែម្តង។ ទោះបីជាយ៉ាងណាតាមការឲ្យដឹងពីពូព្រហ្មដែលបានរៀបចំកម្មវិធីនេះបានបញ្ជាក់ថាលោកសប្បាយចិត្តដែលបានពាំនាំខ្សែរឿងមានគុណភាពរបស់ខ្មែរយើងគឺរឿង»អាមោកលក់ម៉ាំ»ជារៀងបែបកំប្លែងមកបញ្ចាំងជាផ្លូវការនៅតាមរោងកុនខ្មែរយើងដើម្បីបានអ្នកទស្សនារីករាយកម្សាន្ត។
ផ្ទៃរឿងមានសភាបសើចសប្បាយបងប្អូនមិត្តយុវវ័យអាចមកទស្សនារសជាតិថ្មីរបស់មហាហង្សដែលបានខិតខំកសាងរឿងខ្មែរពីមួយទៅមួយបញ្ចាំងនៅរោងកុននិងរឿងភាគតាមកញ្ចក់ទូរទស្សន៍ដែលបញ្ជាក់ថាមហាហង្សកំពុងមានទីផ្សារភាពយន្តល្អៗនៅកម្ពុជាយើង។ សម្រាប់តារាក្នុងសាច់រឿងរួមមាប៉ែន ចំរ៉ុង ជីជី ដួង ម៉ានិច សុវណ្ណ គិរី ហម ឈរ៉ា ជា សំណាង លឹម រដ្ឋា លោកដែន សក្កដាព្រមទាំងតារាកិត្តយសជាច្រើនដួងទៀតផងដែរដោយខ្សែរឿងនេះចំណាយដើមទុនជិត៥ម៉ឺនដុល្លារអាមេរិក។