ប្រទេសថៃ៖ កាលពីថ្ងៃទី០៣ខែមិថុនាម្សិលមិញ ការសង្គ្រោះគ្រោះថ្នាក់ចរាចរណ៍ធម្មតាមួយ បាននាំដល់ការរកឃើញកាំភ្លើងវែង២៩ដើមនិងកាំភ្លើងយន្ត៤ដើម ជាមួយនឹងគ្រាប់បែកជាច្រើនគ្រាប់រួមទាំងគ្រាប់កាំភ្លើងរាប់ពាន់គ្រាប់នៅក្នុងរថយន្តpickup របស់នាយទាហានទ័ពអាកាសម្នាក់ នៅជិតព្រំដែនកម្ពុជា ។
នាយទាហានត្រូវបានចាប់ខ្លួនរីឯបុរសកម្ពុជាម្នាក់ដែលបានបើកកាត់ច្រកព្រំដែនសំដៅមកកាន់កន្លែងកើតហេតុក្នុងរថយន្តមួយកត្រូវបានចាប់ខ្លួនសួរចម្លើយ។
ហេតុនេះបានកើតឡើងនៅពេលរថយន្តមួយបាំងកន្លះស្លាកលេខទាហាននេះបានរអិលធ្លាក់ផ្លូវកាលពីព្រឹកថ្ងៃសៅរ៍ក្នុងពេលមេឃភ្លៀង។ ប្រជាជនមូលដ្ឋាននិងទាហាននៅជិតនោះបានប្រញាប់ទៅជួយអ្នកបើកដែលរងរបួសស្រាលតែពួកគេបានប្រទះឃើញកាំភ្លើងAK-47ចំនួន២៩ដើម កាំភ្លើងយន្ត៤ដើម គ្រាប់AK-47ជាងបួនពាន់គ្រាប់ គ្រាប់M79ចំនួន៥៣គ្រាប់ជាមួយនឹងកាំភ្លើងបាញ់។
ក្រោយការសាកសួរនាយទាហានរូបនេះមិនបានសារភាពហើយអាជ្ញាធរនៅមិនទាន់ដឹងថាអាវុធទាំងនេះត្រូវដឹកពីណាទៅណាទេ។ មេបញ្ជាការទ័ពម៉ារីននៅខេត្តត្រាតបាននិយាយថាជនកម្ពុជាដែលត្រូវបានចាប់ខ្លួនក៏ពាក់ព័ន្ធក្នុងករណីនេះហើយថាអាជ្ញាធរនៅបាងកកនឹងធ្វើការស៊ើបអង្កេតលម្អិតរឿងនេះ៕