![]() |
MENU
|
រាជធានីភ្នំពេញ៖ កាលពីព្រឹកម្សិលមិញផលិតកម្មចក្កវាឡបានប្រមែប្រមូលតារាសម្តែងក្នុងសាច់រឿង«វេទមន្តស្នេហ៍»ដើម្បីធ្វើពិធីក្រុងពលីសុំសេចក្តីសុខសប្បាយចាប់ពីថ្ងៃបើកកាម៉ារ៉ាថ្មីនេះតទៅ។ ពិធីសូត្រមន្តសុំពរជ័យនេះធ្វើឡើងនៅក្នុងទីតាំងរបស់ផលិតកម្មចក្កវាឡពេជ្រភាពយន្តដែលមានទីតាំងស្ថិតនៅបុរីវិមានភ្នំពេញតាមបណ្តោយផ្លូវជាសុផារ៉ា។តារាសំខាន់ៗក្នុងសាច់រឿងរួមមានអ្នកនាងប៉ែន សុផានី អ្នកនាងស្វែង សុជាតា កញ្ញាលី ច័ន្ឋសីហា កញ្ញាមាស សម្ជស្ស កញ្ញា យ៉ែម ស្រីពេជ្រ លោកឧត្តម ព្រមទាំងតារាសម្តែងជាច្រើនដួងទៀតផងដែរ។
អ្នកស្រី ថុង សៀវទៀងចាងហ្វាងផលិតកម្មចក្កវាឡពេជ្រភាពយន្តបានមានប្រសាសន៍ថាអ្នកស្រីតែងតែបង្កើតស្នាដៃភាពយន្តខ្មែរយើងបន្តពីមួយរឿងទៅមួយរឿងដែលមានទាំងរឿងដុំនិងភាគបញ្ចាំងទាំងក្នុងរោងកុននិងនៅតាមកញ្ចក់ទូរទស្សន៍។ ជាក់ស្តែងពេលនេះយើងបានរៀបចំពិធីក្រុងពលីដើម្បីសុំសុខសួស្តីដល់កូនចៅក្រុមការងារទាំងអស់ដែលត្រូវចេញថតរឿងថ្មីខាងលើនេះឲដំណើរការរលូនល្អទាំងអស់គ្នាព្រោះនេះជាជំនឿរបស់ខ្មែរយើង។រឿងនេះមានតួសុខតែល្អៗមហាជនស្គាល់និងឲតម្លៃដែលរូបអ្នកស្រីផ្ទាល់ពិតជាសង្ឃឹមថាទស្សនិកជននិងជួយគាំទ្រស្នាដៃថ្មីនេះក្រោយផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តីលេខ៥ឆាប់ៗនេះ។
កញ្ញាមាស សម្ជស្សដែលខកខានសម្តែងជិត៤ឆ្នាំព្រោះតែមមាញឹកការងារបានបង្ហាញការយល់ឃើញថានេះជាលើកទីមួយហើយដែលនាងបានងាកមកសម្តែងជូនផលិតកម្មចក្កវាឡក្រោយផ្អាកការសម្តែងជិតបួនឆ្នាំហើយជាពេលរំភើបដែលបានចក្កវាឡគាត់ផ្តល់ឱកាសបង្ហាញស្នាដៃម្តងទៀត។ក្នុងរឿងនេះនាងសម្តែងជាតួកាចដោយរំពឹងថានិងប្លែកហើយបងប្អូននិងបានឃើញទេពកោសល្យនាងម្តងទៀតគ្រាដែលខំប្រឹងសម្តែងឲអស់ពីសមត្ថភាពឡើងវិញ។