MENU
ផុតកុងត្រានៅសាន់ដេ ខេមរៈ សិរីមន្ត បើកផលិតកម្មផ្ទាល់ខ្លួន
សិល្បៈនិងកំសាន្ត | ថ្ងៃសុក្រ ទី១២ ឧសភា ២០១៧, ០៧:៥៦ | ១,៦៩១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  មិនធម្មតានោះទេដែលតារាចម្រៀងខេមរៈ សិរីមន្តស្រាប់តែបន្តគោលដៅបើកផលិតកម្មចម្រៀងផ្ទាល់ខ្លួនក្រោយគេលេចឮក្នុងសង្គមសិល្បៈ។យ៉ាងណាសម្រាប់អ្នកគាំទ្រតារាកំពូលរូបនេះសម្តែងការគាំទ្រដោយនៅចាំមើលថាតើការងារថ្មីរបស់តារាត្រូវចិត្តមហាជននេះល្អដល់កម្រិតណាក្នុងជំហានល្អនេះ។

តារាចម្រៀងលោក ខេមរៈ សិរីមន្ត មិនអាចសុំការបញ្ជាក់បានទេ ដោយទូរសព្ទរបស់លោក មិនអាចទាក់ទងបាន។ យ៉ាងណាលោក ខេមរៈ ភារុណ ត្រូវជាបងប្រុស និងជាអ្នកនិពន្ធល្បីឈ្មោះម្នាក់លើកឡើងថា ការបើកផលិតកម្មថ្មីនេះមិនទាន់ដឹងច្បាស់យ៉ាងណាទេ ដោយរង់ចាំផុតកុងត្រាជាមួយសាន់ដេ សិន។

អ្នកនិពន្ធរូបនេះបញ្ជាក់ថា "រឿងប្អូនប្រុសខ្ញុំគាត់បើកផលិតកម្មផ្ទាល់ខ្លួនហ្នឹងនៅវែងឆ្ងាយទៀត ខ្ញុំមិនអាចបញ្ជាក់ពេលនេះបានទេ។ អ្វីៗយើងរង់ចាំមើលការផុតកុងត្រាជាមួយ សាន់ដេ សិន"។

លោក ខេមរៈ ភារុណ បន្តថា នេះជារឿងដ៏ធំនិងស្មុគ្រស្មាញបំផុតសម្រាប់ការបើកផលិតកម្ម។ ដូច្នេះហើយលោកក៏ដូចជាប្អូនប្រុស មិនមែនចេះតែអាចធ្វើឡើងភ្លាមៗបាននោះទេ។ បន្ថែមពីនេះលោកបានអះអាងថា ដំណឹងលេចលឺថាលោក និងប្អូនប្រុសត្រៀមបើកផលិតកម្មថ្មីដោយមានទំនាស់ជាមួយម្ចាស់ផលិតកម្ម សាន់ដេ គឺមិនពិតឡើយ។

អ្នកនិពន្ធរូបនេះថា ត្រកូលខេមរៈ ជាមួយផលិតកម្មសាន់ដេ នៅតែល្អូកល្អិនជាមួយគ្នាដដែលបើទោះជាកុងត្រាជិតបំផុតកំណត់ហើយក្ដី។

បើទោះជាបែបនេះក្ដីយោងទៅតាមប្រភពអាចទុកចិត្តបានមួយបញ្ជាក់ថាត្រកូលខេមរៈ ជាពិសេសលោក ខេមរៈ សិរីមន្ត ផ្ទាល់តែម្ដង ត្រៀមនឹងបើកផលិតកម្ម ថ្មីក្នុងពេលឆាប់ៗ ក្រោយចប់កុងត្រាជាមួយ សាន់ដេ។ ការត្រៀមបើកផលិតកម្ម ផ្ទាល់ខ្លួននេះក៏ព្រោះតែមួយរយៈចុងក្រោយទីផ្សារចម្រៀងរបស់លោក ហាក់ស្ងប់ស្ងាត់ ដោយសាន់ដេ មិនសូវជាផ្ដល់ចម្រៀងឱ្យ រួមនឹងជំហរច្បាស់លាស់ដូចពេលមុនៗ។ ប៉ុន្តែដំណឹងទាំងនេះត្រូវបានច្រានចោលដោយលោក ខេមរៈ សិរីមន្ត។

លោក ខេមរៈសិរីមន្ត រួមនឹងបងប្រុស និងប្អូនស្រី បានជ្រកក្រោមទ្រនំ សាន់ដេ ដោយគិតមកទល់នឹងពេលនេះមានរយៈពេល៩ ទៅ១០ឆ្នាំហើយ។ ក្នុងរយៈពេលដ៏យូរនេះលោកបានសាងកេរ្តិ៍ឈ្មោះល្បីខ្លាំងក្នុងពិភពសិល្បៈ។ អ្នកគាំទ្រកំពុងតែរង់ចាំមើលថា តើតារាចម្រៀងរូបនេះមិនបន្តកុងត្រាថ្មីជាមួយ សាន់ដេ ហើយឈានទៅបើកផលិតកម្មផ្ទាល់ខ្លួនមែននោះ អាចនឹងល្បីឈ្មោះដូចនៅសាន់ដេ ឬធ្លាក់ចុះជាងមុន៕                                     

Tags:
  • កុងត្រា
  • ខេមរៈ សិរីមន្ត
  • ផលិតកម្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥