MENU
ពលរដ្ឋ២៣៤៥គ្រួសារ នៅបុរីសន្តិភាព២រអ៊ូរទាំក្រោយកាត់ចេញពីសង្កាត់ចោមចៅ ទៅការ គ្រប់គ្រងរបស់ខណ្ឌដង្កោ
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៩ ធ្វូ ២០១៦, ១១:៤០ | ១,៧៩៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  បងប្អូនប្រជាពលរដ្ឋ ជាង៣០នាក់តំណាងឲ្យពលរដ្ឋ រាប់រយ រាប់ពាន់គ្រួសារ ដែលមានទីលំនៅក្នុងបុរីសន្តិភាព២ កើតក្តីរអ៊ូរទាំ បន្ទាប់ពីមានបំណែងចែក ភូមិបាល ដី ប្រជាពលរដ្ឋ ទូទាំងបុរីសន្តិភាព២ ដកចេញពីការគ្រប់គ្រង របស់សង្កាតើចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទោឲ្យ សង្កាត់ពងទឹក ខណ្ឌដង្កោគ្រប់គ្រងវិញ ហើយពលរដ្ឋជួបការលំបាក ក្នុងធ្វើកិច្ចការងារ រដ្ឋបាល ឯកសារសាធារណ លិខិតបញ្ជាក់ផ្សេងៗ ខាងអាជ្ញាធរខណ្ឌ ដង្កោ មិនធ្វើ បញ្ជាក់ឲ្យពួកគាត់ ដោយរុញដាក់គ្នា ដេញត្រឡប់ មកខាងសង្កាត់ចោមចៅ ។

តាមប្រជាពលរដ្ឋ បានឲ្យដឹងថា បុរីសន្តិភាព២ កកើតឡើងតាំងពីឆ្នាំ២០០៦ បន្ទាប់ពីគោលការរាជរដ្ឋាភិបាល ត្រូវឲ្យពលរដ្ឋ មកពីតំបន់ដីក្រហម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កន្លងមក រហូតមកដល់ពេលនេះ កំណើនគ្រួសារមានរហូតដល់ទៅ២៣៤៥គ្រួសារ ពលរដ្ឋសរុបចំនួន៧០០៣៥នាក់ បែងចែកចេញជា០៨មណ្ឌល ។

ពលរដ្ឋបន្តទៀតថា ក្រោយពីពួកគាត់មករស់នៅក្នុងបុរីសន្តិភាព២ តាមគោលការរបស់រាជរដ្ឋាភិបាល ស្ថិតក្រោមការគ្រប់គ្រង ផ្នែកភូមិបាល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ តែដោយសារ អត្រាកំណើនប្រជាពលរដ្ឋ ហើយសម្រួលដល់ការគ្រប់គ្រងលើកិច្ចការងាររដ្ឋបាល សាធារណៈ លុះរហូតមកដល់ ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ។

កន្លងមកថ្មីៗនេះ សម្រេច ឯកភាព និងចុះមកពិនិត្យផ្ទាល់ រវាងលោកអភិបាលខណ្ឌ ពោធិ៍សែនជ័យ មានលោក ហែម ដារិទ្ធ ជាមួយលោក អភិបាលខណ្ឌដង្កោ មានលោក នុត ពុធដារា រួមទាំងមប្រ្តីសាលាខណ្ឌ កងកម្លាំង របស់ខណ្ឌទាំង២ចូលរួម និងសម្រេចប្រគល់ ដី ពលរដ្ឋ បុរីសន្តិភាព២ ទៅឲ្យ ខាងអាជ្ញាធរ ខណ្ឌដង្កោជាអ្នកគ្រប់គ្រងវិញ ។

ជួបជាមួយពលរដ្ឋជាង៣០នាក់ តំណាងឲ្យពលរដ្ឋ ២៣៤៥គ្រួសារ ទូទាំងបុរីសន្តិភាព២ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ បានសម្តែងការរអ៊ូរទាមថា ក្រោយពី កាត់បុរីសន្តិភាពពីទៅឲ្យ ខណ្ឌដង្កោគ្រប់គ្រងនោះ ពួកគាត់ជួបការលំបាក់ ក្នុងការធ្វើឯកសារ លិខិតស្នាម បញ្ជាក់ផ្សេងៗ ខណៈដែលពួកគាត់ទៅ ធ្វើនៅ សង្កាត់ពងទឹក ឬខណ្ឌដង្កោ ។

ប្រពលរដ្ឋនិយាយថា អាជ្ញាធរទីនោះ មិនអនុញាតិឲ្យ រុញឲ្យទៅសង្កាត់ចោមចៅ រហូតពួកគាត់ រត់បកទៅសង្កាត់ចោមចៅ ថាកាត់ទៅឲ្យសង្កាត់ពងទឹក ខណ្ឌដង្កោរួចហើយ ពោលគឺ ទៅនេះអត់ ទៅខាងនោះអត់ តើឲ្យពួកគាត់ ទៅធ្វើ ឯកសារសាធារៈនៅទីណាវិញ កាលបើ ខាងខណ្ឌដង្កោ អត់ទទួលស្គាត់ ពលរដ្ឋបុរសន្តិភាព២ផងនោះ ។

ពលរដ្ឋសំណូមពរផងដែរដល់អាជ្ញាធរសង្កាត់ ពងទឹក ខណ្ឌដង្កោ មេត្តាកុំរើសអើងជាមួយពលរដ្ឋ រស់នៅក្នុងបុរីសន្តិភាព២ ។                                                                       

Tags:
  • ពលរដ្ឋ
  • បុរីសន្តិភាព
  • សង្កាត់ចោមចៅ
  • ខណ្ឌដង្កោ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥