MENU
ស្នងការរងកំពង់ធំ៥រូប ប្តឹងទៅសម្តេចក្រឡារឿងពុករលួយរបស់ស្នងការនិង ស្នងការរងខេត្តទទួលធនធានមនុស្ស
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី០២ មីនា ២០១៧, ១៣:១៨ | ១,០០២ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកំពង់ធំ៖ ផ្ទុះបាតុភាពកាន់តែខ្លាំងឡើងៗទៀតហើយនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយស្នងការរងនគរបាលខេត្តចំនួន៥នាក់ បានសម្រេចផ្តិតមេដៃលើលិខិតមួយ ផ្ញើរទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអោយសម្តេចជួយអន្តរាគមន៍រឿងពុករលួយរបស់មេកើយខ្លួននិងស្នងការរងទទួលធនធានមនុស្សម្នាក់ ។

ក្នុងលិខិតបណ្តឹងនោះស្នងការរងទាំង៥រូបបានប្តឹងលោកឧត្តមសេនីយ៍ទោ ជូ សំអាន ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក អ៊ិត គឹមស្រ៊ន ស្នងការរងទទួលផែនធនធានមនុស្ស ដែលមានការឃុបឃិតដឹកនាំខុសឆ្គយ៉ាធ្ងន់ធ្ងរ ជាមួយលោកឧត្តមសេនីយ៍ទោ ជូ សំអាន ពិលគឺពុករលួយរឿងបក្ខពួកនិយមនៅក្នុងជួរថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

គួររំលឹកថាកាលពីពេលថ្មីៗនេះមន្រ្តីនគរបាលថ្នាក់នាយកប៉ុស្តិ៍ ក៏បានប្ដឹងទៅសម្ដេចក្រឡាហោម ស ខេង ឲ្យដកតំណែងលោកឧត្តមសេនីយ៍ទោ ជូ សំអាន និងស្នងការរង អ៊ិត គឹមស្រ៊ន និងស្នងការរងទទួលការងារសន្តិសុខ លោក ខៀវ ចាន់នី ដោយពួកគេចោទថា «មានភាពមិនប្រក្រតី ពុករលួយ និងបក្ខពួកនិយម ក្នុងការដឹកនាំ ជាពិសេសនោះការតែងតាំងមន្ត្រីឲ្យកាន់តំណែងនិងឈរជើងនៅកន្លែងណាមួយគឺត្រូវកំណត់តម្លៃយ៉ាងជាក់ច្បាស់»។

ប៉ុន្តែភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ ជូ សំអាន បានចេញមកធ្វើការបដិសេធចោលដោយលើកហេតុផលថា មានគេអ្នករៀបចំប្ដឹងលោកហើយចោទថាមន្រ្តីដែលប្ដឹងលោកនោះអសកម្មការងារ តែលើកនេះពាក្យបណ្ដឹងដែលបែកធ្លាយដាក់ទៅសម្ដេចក្រឡាហោមគឺអ្នកប្ដឹងជាស្នងការរងទាំង៥នាក់ ដូច្នេះតើការដាក់ពាក្យបណ្ដឹងទៅកាន់ថ្នាក់លើជាការមូរបង្កាច់ ឬជាការពិត។

យោងតាមពាក្យបណ្ដឹងរបស់ស្នងការរងទាំង៥រូប រួមមាន លោកឧត្តមសេនីយត្រី ឱម ទីលី លោកឧត្តមសេនីយ៍ត្រី លឹម ហេន លោកឧត្តមសេនយ៍ត្រី លន ណាឡោម លោកឧត្តមសេនិយ៍ត្រី កែ ខាន់ណាឡា និងលោកវរសេនីយ៍ឯក កែវ សុផល ដែលអង្គភាពទទួលបាននៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ដោយរៀបរាប់ពីភាពមិនប្រក្រតីក៏ដូចជាអំពើពុករលួយនៃការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោជូ សំអាន និងស្នងការរង អ៊ិតគឹមស្រ៊ន។

ស្នងការរងទាំង៥រូបបានរៀបរាប់ថា លោកឧត្តមសេនីយ៍ទោ ជូ សំអាន អសមត្ថភាពដឹកនាំគ្មានការទទួលខុសត្រូវជឿតែការចាក់រុកពីស្នងការរង អ៊ិត គឹមស្រ៊ន មានភាពយឺតយ៉ាវ ស្ពឹកស្រពន់ ពេលមានបញ្ហាមិនចេះផ្ដល់យោបល់ឬគោលការណ៍ច្បាស់លាស់ពុំដែលប្រជុំគណៈស្នងការ កដូចជា គណៈកម្មាធិការស្នងការ ធ្វើតែតាមអារម្មណ៍របស់ស្នងការរង អ៊ិត គឹមស្រ៊ន។

ពាក្យបណ្ដឹងនេះបានលើកឡើងថា លោកស្នងការ បានឃុបឃិតជាមួយស្នងការរង អ៊ិត គឺមស្រ៊ន តែងតាំងមន្រ្តីថ្នាក់នាយរងប៉ុស្តិ៍និងនាយការិយាល័យពី៥០០ទៅ៣០០០ដុល្លារពីនាយ នាយរងផ្នែកនិងអធិការដ្ឋាន ពី៥០០ទៅ១០០០ដុល្លារ ព្រមទាំងលួយវដំឡើងស័ក្តិតែបក្ខពួករបស់ខ្លួន។

បើតាមពាក្យបណ្ដឹងស្នងការរងទាំង៥រូប បានស្នើសុំសម្ដេចក្រឡាហោម ឲ្យដកលោកស្នងការ និងស្នងការរងរូបនេះ ចេញពីអង្គភាព ដើម្បីស្ដារស្ថានការណ៍ខាងលើ ឲ្យមានភាពល្អប្រសើរឡើងវិញ៕                                                                                                                       

Tags:
  • ស្នងការ
  • ពុករលួយ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥