MENU
ផ្ទុះរឿងផ្ទៃក្នុងកាន់តែខ្លាំងស្នងការរងខេត្តកំពង់ធំចំនួន៥រូប ប្តឹងទៅសម្ដេចក្រឡាហោម ស ខេង ឲ្យដកស្នងការខេត្តនិងស្នងការរង អ៊ិត គឹមស្រ៊ន សង្ស័យរឿងបក្សពួកនិង ពុករលួយ
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី០៥ មីនា ២០១៧, ១០:៣៧ | ៩២៦ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកំពង់ធំ៖  សង្ស័យរឿងពុករលួយនិងបក្សពួកនិយមនៅក្នុងជួរថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំកាន់តែរីករាលដាលខ្លាំងឡើងៗដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជូ សំអាន ស្នងការនគរបាលខេត្ត កាន់តែធ្ងន់ធ្ងរទៅៗ ក្រោយពីស្នងការរងរបស់ខ្លួនចំនួន៥រូប បានចេញមុខប្ដឹងជាផ្លូវការទៅកាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

យោងតាមពាក្យបណ្តឹងនោះបានអះអាងថាក្រៅពីប្ដឹងមេកើយរបស់ខ្លួន ស្នងការរងទាំង៥រូបថ្នាក់ឧត្តមសេនីយ៍ត្រី៤រូបនិងវរសេនីយ៍ឯកមួយរូបនោះពួកគាត់ក៏បានប្ដឹងស្នងការរងម្នាក់ទៀត គឺលោកវរសេនីយ៍ឯក អ៊ិត គឹមស្រ៊ន ស្នងការរងទទួលផែនធនធានមនុស្ស ដែលចោទថាមានការឃុបឃិតដឹកនាំខុសឆ្គងយ៉ាធ្ងន់ធ្ងរ ជាមួយលោកឧត្តមសេនីយ៍ទោ ជូ សំអាន។

នគរបាលថ្នាក់ក្រោមទាំង៥នាក់បានលើកឡើងថាកាលពីពេលថ្មីៗនេះមន្រ្តីនគរបាលថ្នាក់នាយកប៉ុស្តិ៍ ក៏បានប្ដឹងទៅសម្ដេចក្រឡាហោម ស ខេង ឲ្យដកតំណែងលោកឧត្តមសេនីយ៍ទោ ជូ សំអាន និងស្នងការរង អ៊ិត គឹមស្រ៊ន និងស្នងការរងទទួលការងារសន្តិសុខ លោក ខៀវ ចាន់នី ដោយពួកគេចោទថាមានភាពមិនប្រក្រតី ពុករលួយ និងបក្សពួកនិយម ក្នុងការដឹកនាំ ជាពិសេសនោះការតែងតាំងមន្ត្រីឲ្យកាន់តំណែង និងឈរជើងនៅកន្លែងណាមួយ គឺត្រូវកំណត់តម្លៃយ៉ាងជាក់ច្បាស់។

ប៉ុន្តែភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ ជូ សំអាន បានចេញមកធ្វើការបដិសេធចោលដោយលើកហេតុផលថា មានគេអ្នករៀបចំប្ដឹងលោក ហើយចោទថា មន្រ្តីដែលប្ដឹងលោកនោះ អសកម្មការងារ តែលើកនេះពាក្យបណ្ដឹង ដែលបែកធ្លាយដាក់ទៅសម្ដេចក្រឡាហោម គឺអ្នកប្ដឹងជាស្នងការរងទាំង៥នាក់ ដូច្នេះតើការដាក់ពាក្យបណ្ដឹងទៅកាន់ថ្នាក់ លើជាការមូរបង្កាច់ ឬជាការពិត។

យោងតាមពាក្យបណ្ដឹងរបស់ ស្នងការរងទាំង៥រូប រួមមាន៖ លោកឧត្តមសេនីយត្រី ឱម ភីលី លោកឧត្តមសេនីយ៍ត្រី លឹម ហេន លោកឧត្តមសេនយ៍ត្រី លន ណាឡោម លោកឧត្តមសេនីយ៍ត្រី កែ ខាន់ណារ៉ា និងលោកវរសេនីយ៍ឯក កែវ សុផល ដែលគេ ទទួលបាននៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ដោយរៀបរាប់ពីភាពមិនប្រក្រតី ក៏ដូចជា អំពើពុករលួយនៃការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ជូ សំអាន និងស្នងការរង អ៊ិតគឹមស្រ៊ន។

ស្នងការរងទាំង៥រូបបានចោទថា លោកឧត្តមសេនីយ៍ទោ ជូ សំអាន អសមត្ថភាពដឹកនាំ គ្មានការទទួលខុសត្រូវ ជឿតែការចាក់រុកពីស្នងការរង អ៊ិត គឹមស្រ៊ន មានភាពយឺតយ៉ាវ ស្ពឹកស្រពន់ ពេលមានបញ្ហាមិនចេះផ្ដល់យោបល់ ឬគោលការណ៍ច្បាស់លាស់ ពុំដែលប្រជុំគណៈស្នងការ ក៏ដូចជា គណៈកម្មាធិការស្នងការ ធ្វើតែតាមអារម្មណ៍របស់ស្នងការរង អ៊ិត គឹមស្រ៊ន។

ពាក្យបណ្ដឹងនេះបានលើកឡើងដោយចោទថា លោកស្នងការបានឃុបឃិតជាមួយស្នងការរង អ៊ិត គឺមស្រ៊ន តែងតាំងមន្រ្តីថ្នាក់នាយរងប៉ុស្តិ៍ និងនាយការិយាល័យ

ពី១៥០០ទៅ៣០០០ដុល្លារ ពីនាយ នាយរងផ្នែក និងអធិការរង ពី១០០០ទៅ២០០០ដុល្លារ ព្រមទាំងលួចដំឡើងស័ក្តិតែបក្ខពួករបស់ខ្លួន។

បើតាមពាក្យបណ្ដឹង ស្នងការរងទាំង៥រូប បានស្នើសុំសម្ដេចក្រឡាហោម ឲ្យដកលោកស្នងការ និងស្នងការរងរូបនេះ ចេញពីអង្គភាព ដើម្បីស្ដារស្ថានការណ៍ខាងលើឲ្យមានភាពល្អប្រសើរឡើងវិញ។

អ្នកសារព័ត៌មិនអាចសុំការពន្យល់ពីលោកអ៊ិត គឹមស្រ៊ន ស្នងការរងនិងលោកជួ សំអានស្នងការខេត្តកំពង់ធំបាននៅឡើយទេ។ចំណែកលោកនាយកឧត្តមសេនីយ៍ខៀវសុភគ៌អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងបាន៕                            

Tags:
  • ស្នងការរ
  • ផ្ទុះរឿង
  • ស ខេង
  • ខេត្តកំពង់ធំ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥