រាជធានីភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ កាលពីរសៀលម៉ោង៣និង៣០នាទីថ្ងៃទី២៣ មីនា ២០១៧ បានធ្វើការ ចាប់ បញ្ជូនខ្លួនមន្រ្តីនគរបាលសេដ្ឋកិច្ចក្រសួងម្នាក់ បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធអំពើពុករលួយ ។ មន្រ្តីនគរបាលរូបនោះឈ្មោះ ហ៊ុយ ហឿន ភេទប្រុស អាយុ៣៨ឆ្នាំ ឋានន្ទរសក្តិអនុសេនីយ៍ឯក មានតួនាទីជាអនុប្រធានផ្នែក ការិយាល័យសារពើភ័ណ្ឌ នៃ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ។ សំណុំរឿងខាងលើនេះកំពុងស្ថិតនៅដៃលោក ស៊ិន វិរ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរ ។
ពេលនេះតុលាការកំពុងសាកសួរជនសង្ស័យនៅមិនទាន់ចាប់នៅឡើយទេ។មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយមិនបានបញ្ជាក់នៅឡើយទេជុំវិញការចាប់ខ្លួនជនសង្ស័យរូបនេះ។គេបានដឹងថានៅពេលដែលសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនគ្មានក្រៅពីការព្រឹត្តអំពើពុរលួយឡើយ៕