រាជធានីភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៏មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិចុះថ្ងៃទី២៨ ខែ មេសា ឆ្នាំ ២០១៧ បានអោយដឹងថា កន្លងមកមានសកម្មភាពផលិតនិងចរាចរណ៏លក់ចែកចាយនូវផលិតផលស្រាក្លែងក្លាយម៉ាក CHIVAS និង JHONY WALKER ជាច្រើនករណី ដែលត្រូវបានស្រាវជ្រាវរកឃើញដោយនាយកដ្ឋានប្រឆាំងបទល្មើសេដ្ឋកិច្ច ដែលជំនាញនេះបានបន្តអះអាងថា នេះជសកម្មភាពបំពានច្បាប់ប៉ះពាល់ដល់សិទ្ធិធ្វើពាណិជ្ជកម្ម ជាពិសេសប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
នៅក្នុងលិខិតនោះក៏សូមអំពាវនាវដល់ប្រជាពរដ្ឋសូមធ្វើការប្រងប្រយត្ន័ក្នុងការជាវស្រាម៉ាកCHIVAS និងJHONY WALKER និងសូមអោយអ្នកពាក់ពន្ធ័ទាំងឡាយដែលកំពុងលួចលាក់ធ្វើសកម្មភាពដូចបានជំរាបខាងលើត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពល្មើច្បាប់នេះ។ លិខិតដដែលបានបន្តអះអាងពីជំហ៊យ៉ាងមុឺងម៉ាត់ក្នុងការស្រាវជ្រាវ បង្រាបដើម្បីឈានទៅចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ជាធរមានព្រមជាមួយការប្រកាសផ្តល់រង្វាន់លើកទឹកចិត្តចំពោះប្រជាពលរដ្ឋដែលបានផ្តល់កិច្ចហការជូនព័តមានច្បាស់លាស់ដល់សមត្ថិកិច្ចដើម្បីឈានដល់ការបង្រាប និងចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសទៅតាមច្បាប់៕