![]() |
MENU
|

រាជធានីភ្នំពេញ៖ លោកស្រី វ៉ាន់ ហ៊ីលី តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សអ.ស.ប(OHCHR)ប្រចាំនៅកម្ពុជាបានបញ្ជាក់ថានៅថ្ងៃទី១០ខែមីនាឆ្នាំ២០១៧បានចេញសេចក្តីប្រកាសព័ត៌មានថាការិយាល័យឧត្តមស្នងការអង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាសហការជាមួយនឹងគណៈកម្មការសិទ្ធិមនុស្សកម្ពុជារៀបចំសន្និសីទស្តីពី”សិទ្ធិមនុស្សនៅកម្ពុជាពេលបច្ចុប្បន្ន”នៅសណ្ឋាគារសាន់វ៉េក្នុងរាជធានីភ្នំពេញ។
លោកស្រីតំណាងការិយាល័យឧត្តមស្នងការអ.ស.បបានលើកឡើងថា”យើងខ្ញុំគ្រោងរៀបចំឲ្យមានកិច្ចពិភាក្សាជាហូហែរលើកប្រធានបទសមស្របមួយចំនួនដូចបានបញ្ជាក់នៅក្នុងកម្មវិធីសន្និសីតនេះផ្នែកលើចំណេះដឹងរបស់វាគ្មិនមកពីគ្រប់ស្រទាប់ជាន់ថ្នាក់។លោកស្រីបានបន្ថែមថា៖”ខ្ញុំមានសេចក្តីរីករាយសូមអញ្ជើញលោក លោកស្រិឬតំណាងចូលរួមក្នុងសន្និសីទនេះដែលសង្ឃឹមថានឹងមានការពិភាក្សាយ៉ាងផុសផុល”។
លោកស្រីបានលើកឡើងថានេះជាសន្និសីទជាសាធារណៈនេះចាត់ទុកជាលំហាត់ធ្វើការបូកសរុបលទ្ធផលលើបញ្ហាសំខាន់ៗខាងសិទ្ធិមនុស្សនាពេលបច្ចុប្បន្ននេះ។ដោយសារតែគោលបំណងនៃសន្និសីទនេះមានបញ្ជូនផ្នែកអប់រំសាធារណៈកម្មនេះបើចំហសម្រាប់សាធារណៈជនចូលរួមបញ្ចេញយោបល់កន្លែងមានកំណត់ទាមទារឲ្យមានការចុះឈ្មោះជាមុន។
យោងតាមកម្មវិធីនៃសន្និសីទបានលើកឡើងថាវេគ្មិនសំខាន់ៗដែលអញ្ជើញចូលរួមមានលោកស្រីវ៉ាន់ ហ៊ីលី លោកកែ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា លោកគល់ បញ្ញា ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតដោយត្រឹមត្រូវនិងយុត្តិធម៌(ខុមហ្រ្វែល)និងតំណាងក្រសួងព័ត៌មាន សហជីព និងសង្គមស៊ីវិលជាច្រើនទៀតចូលរួមថ្លែងសន្ទរកថា។
ការិយាល័យឧត្តមស្នងការអ.ស.បបន្តថាសន្និសីទនេះនឹងត្រូវធ្វើឡើងពេញមួយថ្ងៃទី១០ខែមីនាឆ្នាំ២០១៧។វេគ្មិននឹងលើកឡើងពីប្រធានជាច្រើនក្នុងពេលពិភាក្សាគ្នានោះរួមមានគឺយុត្តិធម៌សម្រាប់ទាំងអស់គ្នា ប្រព័ន្ធតុលាការកម្រិតវត្ថុតាង សេចក្តីផ្តើមនៃច្បាប់រដ្ឋបាល ស្ថានភាពនៃកិច្ចខិតខំប្រឹងប្រែងប្រយុទញធប្រឆាំងអំពើពុករលួយ។
សន្និសីទនឹងពិភាក្សាពេញអង្គលើ សិទ្ធិទទួលមានព៌ត៌មាន តួនាទីប្រព័ន្ធផ្សព្វក្សាយ សិទ្ធិរបស់សាធារណៈជន និងពេលអនាគតនៃតម្លាភាព។ការពិភាក្សា”ប្រយុទ្ធប្រឆាំងនិងវិសមភាព”ស្វែងយល់ពីកំណត់ត្រាអភិវឌ្ឍរបស់កម្ពុជា តួនាទីរបស់ស្រ្តីនិងអំពើហិង្សាប្រឆាំងនឹងស្រ្តីនិងវិធីសាស្រ្តអភិវឌ្ឍផ្នែកសិទ្ធិមនុស្ស។ការពិភាក្សាស្តីពីទំនាក់ទំនងការងារៈគោលនយោបាយឧស្សាហកម្ម យន្តការគ្រប់គ្រងការងារនិងសិទ្ធិកម្មរសហជីព។
គួរបញ្ជាក់ថាការិយាល័យឧត្តមស្នងការអ.ស.ប(OHCHR)បានបើកនៅកម្ពុជាបន្ទាប់ការបោះឆ្នោតឆ្នាំ១៩៩៣សម្រាប់កិច្ចការងារសិទ្ធិមនុស្ស។ការិយាល័យនេះជាផ្នែកមួយនៃក្រុមប្រឹក្សាសន្តិសុខអ.ស.បទទួលបន្ទុកសិទ្ធិមនុស្ស។ការិយាល័យនេះមានការកិច្ចព្រមព្រៀងដែលត្រូវចុះហត្ថលេខា២ឆ្នាំម្តងជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ការិយាល័យឧត្តមស្នងការអ.ស.បនេះធ្លាប់ត្រូវបានរដ្ឋាភិបាលរិះគន់ញឹកញាប់បន្ទាប់មានអ្នករាយការណ៍ពិសេសមួយចំនួនកន្លងមកបានវាយប្រហារលើរដ្ឋាភិបាលលើបញ្ហាសិទ្ធិមនុស្សដែលថាប្រទេសកម្ពុជាមិនសូវបានគោរពសិទ្ធិមនុស្សឬសិទ្ធិមនុស្សនៅកម្ពុជាមិនត្រូវបានគេគោរពចូលកិច្ចព្រមព្រៀងក្រុងបារីសបានចែង។
អ្នកតាមដាននយោបាយនិងសិទ្ធិមនុស្សបាននិយាយថាការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអ.ស.បកាលពីចុងឆ្នាំ២០១៦ត្រូវបានក្រសួងការបរទេសចេញលិខិតមួយថាមានការយឺតយ៉ាវក្នុងការចុះកិច្ចព្រមព្រៀង(MOU)ឡើងវិញ។តែក្រោមមកកំឡុងខែមករាអ.ស.បបានបន្តកិច្ចព្រមព្រៀងនេះឡើងវិញក្នុងសកម្មភាពការងារសិទ្ធិមនុស្សរបស់ខ្លួន។
ប្រមុនការទូតកម្ពុជាធ្លាប់បានប្រាប់តំណាងអ.ស.បថា សូមកុំលូកដៃចូលក្នុងកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា”។ការលើកឡើងនេះក្នុងការជួបពិភាក្សាការងាររវាងលោកស្រីវ៉ាន់ ហ៊ីលីនិងលោកប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកាលពីពេលថ្មីនេះនៅក្រសួងការបរទេសកម្ពុជា។ភាគីទាំងពីរបានដាក់ចេញនូវគោលនយោបាយមួយរាលបីខែម្តងឧត្តមស្នងការអ.ស.បនិងរដ្ឋាភិបាលត្រូវជួបគ្នាម្តងដើម្បីពិភាក្សាការងារ។


