MENU
|
បន្ទាយមានជ័យ÷នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះលោក ង៉ោ ម៉េងជ្រួនអភិបាលនៃគណអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងាររួមនឹងលោកសុឹមសំអាតប្រធានប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ប្រចាំច្រកទ្វារអន្តរៈជាតិប៉ោយប៉ែតនឹងអ្នកមុខអ្នកការជាច្រើនរូបទៀត បានចូលប្រជុំពិភាក្សាជាមួយនឹងមេគយថៃប្រចាំច្រកទ្វារក្លងឡឹកស្រុកអរ័ញ្ញស្រះកែវប្រទេសថៃដើម្បីរកដោះស្រាយបញ្ហាបងប្អូនអាជីវករខ្មែរដែលនាំត្រីចូលទៅផ្សាររុងក្លឿប្រទេសថៃដែលបានឈប់រទេះត្រីនៅកណ្តាលស្ពានមិត្តភាពកម្ពុជា.ថៃរយៈពេល២ថ្ងៃកន្លងទៅនេះ។ គឺដោយសារតែគយថៃតម្លើងតម្លៃត្រីខ្ពស់ហួសហេតុពេកជាងសព្វមួយដង(ពី១កញ្ឆេរ៣៨០បាតឡើងដល់១២០០បាត)បានធ្វើឲ្យមានផលប៉ះពាល់ដល់មុខរបររបស់គាត់និងកម្មករមួយចំនួនផងដែរ ។
ខណៈពេលនោះដែរលោកអភិបាលក្រុងប៉ោយប៉ែតបានចូលក្នុងអង្គប្រជុំបានដាក់សំណើរឲ្យភាគីថៃមានការយោគយល់ចំនួន៤ចំណុច ១ស្នើសុំឲ្យគយថៃទុកពេលវេលា១សប្តាហ៍ដើម្បីអោយអាជ្ញាធរក្រុងមានឱកាសពន្យល់ដល់បងប្អូនអាជីវករអូសត្រី ព្រោះថាបងប្អូនប្រជាពលរដ្ឋសុំតម្លើងថ្លៃអោយនៅត្រឹមតែ១កញ្ឆេ ៥០០ បាត ។២.ស្នើរឲ្យមានការប្រជុំពិភាក្សាគ្នាជាមុនក្នុងកំឡុងពេលនេះដល់ថ្ងៃឱសានវាទ ដើម្បីរកដំណោះស្រាយតម្លៃសមស្របណាមួយដែលអាចឲ្យអាជីវករត្រីលោកទទួលយកបាន ។៣.ស្នើរឲ្យម្ចាស់ត្រីបើកស្តង់នៅខាងភាគីខ្មែរហើយអនុញ្ញាតិឲ្យថៅកែត្រីចូលមកទិញនៅខាងទឹកដីកម្ពុជាវិញ ។៤.ស្នើរឲ្យភាគីថៃពន្លឿនបើកច្រករទេះដើម្បីកុំឲ្យប៉ះពាល់ដល់ការចរាចរលើវិស័យផ្សេងៗដែលមានការកកស្ទះនៅច្រកទ្វារអន្តរជាតិនេះ ។
ក្រោយពីបានប្រជុំនឹងពិភាក្សាគ្នាភាគីគយថៃបានឯកភាពទុកទទួលយកសំណើទី១-២ដោយទុកពេលដល់ថ្ងៃទី១ខែមិនាទើបអនុវត្តច្បាប់ហើយយល់ព្រមទទួលយកការពិភាក្សានិងជូនដំណឹងមកអាជ្ញាធរខ្មែរយើងមុនពេលអនុវត្តតម្លៃថ្មី ។
ប្រជាពលរដ្ឋកម្មករអាជីវករដឹកត្រីបានរីករាយសប្បាយចិត្តនិងថ្លែងអំណរគុណដល់ខាងអាជ្ញាធរកម្ពុជាយើងដែលតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់ពួកគាត់គ្រប់ពេលវេលានិងបានបើកចរាចររទេះត្រីចូលផ្សារថៃជាធម្មតាវិញនៅវេលាម៉ោង១០:៤០នាទីនេះក្រោយពីមានការកកស្ទះប្រហែល២ម៉ោងនោះផងដែរ៕