MENU
មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រឆាំង ៣រូបដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស បានលាឈប់ពីតួនាទី
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី២៤ កុម្ភៈ ២០១៧, ១៣:៤៩ | ៤,២៨៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖មន្រ្តីសមាជិកគណៈកម្មាធិការនាយកនៃគណបក្សសង្រ្គោះជាតិលោក មាជ សុវណ្ណារ៉ា លោក ហុង សុខហួរ និងលោកអ៊ុំ សំអាន បានសរសេរលិខិត ដាច់ដោយឡែកពីសុំលាលែងពីតួនាទីដោយបញ្ជាក់ថា មានមូលហេតុផ្ទាល់ខ្លួន។

មេដឹកនាំគណបក្សសង្គ្រោះជាតិ មិនធ្វើអត្ថាធិប្បាយវែងឆ្ងាយជុំវិញរឿងនេះទេ ប៉ុន្តែអ្នកឃ្លាំមើលសង្គម និងនយោបាយ មើលឃើញថា ការលាឈប់នេះអាចជាច្រកមួយដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹងនយោបាយបច្ចុប្បន្ន។ប្រធានគណៈកម្មាធិការនាយក គណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ដឹងកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ថា គណបក្សបានទទួលលិខិតលាឈប់ជាផ្លូវការពីសាមីខ្លួនរួចហើយ។

លោកបន្តថា ថ្នាក់ដឹកនាំគណបក្សមិនមានអ្វីជំទាស់ចំពោះការស្នើសុំនេះទេ ព្រោះនេះជាសិទ្ធិរបស់សាមីខ្លួនម្នាក់ៗ៖ «គណៈកម្មាធិការនាយកអត់មានសិទ្ធិសម្រេចថាឲ្យ ឬមិនឲ្យ ព្រោះគេគ្រាន់តែជូនដំណឹងមកយើងជាសិទ្ធិរបស់គេ ហើយបន្ទាប់ទៅនេះ គណៈកម្មាធិការគ្រាន់តែប្រកាសទៅសមាជិកគណៈកម្មាធិការនាយកតែប៉ុណ្ណឹងទេ»។

តំណាងរាស្ត្រ លោក អ៊ុំ សំអាន និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ព្រមទាំង លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី បានសរសេរលិខិតរៀងៗខ្លួនចេញពីពន្ធនាគារព្រៃស ផ្ញើមកគណៈកម្មាធិការនាយកតាមរយៈមេធាវីសុំលាឈប់ពីតួនាទីក្នុងគណៈកម្មាធិការនេះ។

លិខិតសុំលាលែងដោយមានផ្ដិតមេដៃផង ដែលអ្នកសារព័ត៌មានទទួលបានកាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ មិនបានបញ្ជាក់អ្វីវែងឆ្ងាយក្រៅពីមូលហេតុផ្ទាល់ខ្លួននោះឡើយ។លិខិតរបស់អ្នកទាំងបីនោះ មានគំរូ និងខ្លឹមសារដូចៗគ្នា ប៉ុន្តែមិនមានឃ្លាត្រង់ណាមួយដែលបញ្ជាក់ថា ពួកគាត់ត្រូវលាឈប់ពីគណបក្សទាំងស្រុង ក្រៅតែពីរតួនាទីជាសមាជិកគណៈកម្មាធិការនាយកនោះទេ។

ការលាឈប់នេះ ធ្វើឡើងក្រោយពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧បានប្រកាសនូវព័ត៌មានគួរឲ្យភ្ញាក់ផ្អើលមួយថា លោកលាលែងពីតួនាទីជាប្រធាន និងសមាជិកគណបក្សសង្គ្រោះជាតិ ក្នុងគោលបំណងចង់ជួយសង្គ្រោះគណបក្សទាំងមូលដែលចាត់ទុកថា កំពុងស្ថិតនៅក្រោមការគំរាមកំហែងពីគណបក្សដែលដឹកនាំរដ្ឋាភិបាល៕

Tags:
  • គណបក្សប្រឆាំង
  • នលាឈប់ពីតួនាទី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥