រាជធានីភ្នំពេញ៖ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមួយក្រុមដឹកនាំដោយលោកសុនឆ័យនៅព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៦បានដាក់លិខិតស្នើសុំជួបលោកហុងសុខហួរសមាជិកព្រឹកសភាគណបក្ស សម រង្ស៊ី ដែលកំពុងឃុំខ្លួននៅពន្ធនាគារព្រៃស។នេះបើតាមការបញ្ជាក់របស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោករស់ពិសិដ្ឋ។
លោកចៅក្រមបានលើកឡើងក្នុងលិខិតឆ្លើយតបនឹងលិខិតស្នើសុំរបស់ក្រុមអ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិថាតាមពាក្យសុំចុះថ្ងៃទី៨ខែកញ្ញាតុលាការពុំយល់ទាស់នឹងការស្នើសុំនោះទេប៉ុន្តែអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ។
ក្រុមអ្នកតំណាងរាស្រ្តនៅវេលាម៉ោង៩និង១៥នាទីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៦បានទៅដល់ពន្ធនាគារព្រៃសមណ្ឌល(ម១)ស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃវេង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ អ្នកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិដឹកនាំដោយឯកឧត្តមសុន ឆ័យ បានមកសួរសុខទុក្ខជនជាប់ឃុំទាំង១៥នាក់នៅមណ្ឌលអប់រំកែប្រែព្រៃស(ម១)។
អ្នកតំណាងរាស្រ្តដែលបានចូលសួរសុខទុករួមមាន÷១.ឯកឧត្តម សុន ឆ័យ២.ឯកឧត្តមជីវ កក្តា៣.ឯកឧត្តម សុខ អ៊ុំស៊ា៤. ឯកឧត្តម កែវ ភីរម្យ៥. ឯកឧត្តម រៀល ខេមរិន្ទ្រ៦. ឯកឧត្តម ឡាតលិតេយ្យព្រមទាំងសហការីចំនួន២នាក់ទៀតមធ្យោបាយធ្វើដំណើមាន៖រថយន្តចំនួន០៧គ្រឿងម៉ូតូចំនួន០៥គ្រឿងសកម្មជនចំនួន២០នាក់៕