MENU
សមាជិកសភាគណបក្សប្រឆាំង ប្រកាសចូលធ្វើការនៅសភាវិញ ស្វែងរកដំណោះស្រាយនយោបាយ
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២១ កញ្ញា ២០១៦, ១៣:៣៦ | ៣៣៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ឯកឧត្តម សុន ឆ័យ បានប្រាប់អ្នកកាសែតកាលពី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ថា សភាជិកសភាគណបក្សសង្រ្តោះជាតិនឹងវិលចូលធ្វើការងារនៅរដ្ឋសភាពវិញ បន្ទាប់ពីបានចាកចេញពីការិយាល័យជាង ៣ខែមកនេះ។

ឯកឧត្តមសុនឆ័យ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ថាប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិថ្លែងឲ្យដឹងថា តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ នឹងចូលធ្វើការនៅរដ្ឋសភាវិញ ដើម្បីដោះស្រាយបញ្ហានយោបាយ។លោកយល់ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលគួរសុំលាលែងចេញពីតំណែង ព្រោះពលរដ្ឋខ្មែរកំពុងរងគ្រោះយ៉ាងខ្លាំងពីវិស័យនេះ។

ការប្រកាសវិលចូលសភារបស់គណបក្សសង្រ្គោះជាតិ នៅពេលនេះ គណបក្សសង្រ្គោះជាតិ រំពឹងថា នឹងអាចដោះស្រាយវិបត្តិនយោបាយ។ ជំហររបស់បក្សប្រឆាំងបែបនេះ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាសម្តេចមិនរចាជាមួយបក្សប្រឆាំងដោយការគំរាមបាតុកម្ម។ ប៉ុន្តែលោកប្រកាសថា បើចង់និយាយគ្នាមានតែបក្សសង្រ្គោះជាតិវិញចូលសភាធ្វើការធម្មតាវិញ។

ឯកឧត្តម សុន ឆ័យ ថ្លែងដែរថា គណបក្សកំពុងរៀបចំឯកសារកោះហៅរដ្ឋមន្រ្តីមួយចំនួនមកបំភ្លឺផ្ទាល់មាត់នៅរដ្ឋសភា។ក្នុងនោះរួមមានរដ្ឋមន្ត្រីក្រសួងការពារជាតិលោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា មកភ្លឺសាជាថ្មីទៀត៕

ឯកឧត្តមសុន ឆ័យបានលើកឡើងថាអ្នកទោសទាំង១៨នាក់បានលើកឡើសំណូមពរបីរឿងមហាបាតុកម្មនេះដែរ។សំណូមពរឲ្យមានដំណោះស្រាយនយោបាយ ឲ្យមានឆាប់ ហើយបញ្ហា ធ្វើ បាតុកម្ម ទោះបីជាជម្រើសចុង ក្រោយយ៉ាងណាត្រូវតែខិតខំឲ្យបានជាអតិបរមាដើម្បីដោះស្រាយបញ្ហាស្មុកស្មាញនេះតាមការជជែកគ្នារវាងគណបក្សទាំងពីរ។ក្នុងនាមគណបក្សនយោបាយមិនមែននរណាយកយោបល់បញ្ជាដាច់ណាត់នោះទេ។យកគំនិតទាំងមិនសន្និដ្ឋានដើម្បីធ្វើការសម្រេចរួមគិតគួរវាសនាទាំងអស់។ព្រោះជីវិតមនុស្សក្នុងសង្គមយើងមានតម្លៃដូចគ្នាមិនមែនតំណាងរាស្រ្ត ពិទ្ធសភាថ្លៃជាងប្រជាពលរដ្ឋទាបយ៉ាងណានោះទេគឺស្តាប់ទាំងអស់៕

Tags:
  • គណបក្សប្រឆាំង
  • ដំណោះស្រាយនយោបាយ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥