MENU
|
រាជធានីភ្នំពេញ៖ តំណាងគណបក្សសង្រ្គោះជាតិនៅថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៦នេះបានលើកឡើងថារដ្ឋាភិបាលដឹកនាំដោយគណបក្សកាន់អំណាចល្មមដល់ពេលដោះលែងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភានិងសកម្មជនរបស់ខ្លួនឲ្យមានសេរីឡើងវិញដើម្បីធ្វើឲ្យស្ថានភាពនយោបាយល្អប្រើសើរ។ការលើកឡើងរបស់ថ្នាក់ដឹកនាំបក្សសង្រ្គោះជាតិបានឡើងបន្ទាប់ពីបានចូលជួបអ្នកទោសចំនួនបីនាក់គឺលោកហុង សុខហួរ លោក អ៊ុំសំអាននិងលោកស៊ាង ចែត។
លោកសុន ឆ័យបានលើកឡើងថាពួកគាត់នៅពេលមានសេរីភាព(អ្នកទោស)នឹងធ្វើការងារអ្វីដោយមានការប្រុងប្រយ័ត្នជាងមុន។កត្តាដែលល្មមដល់ពេលដោះស្រាយនោះគេឃើញមានប្រតិកម្មពីសំណាក់អន្តរជាតិ។ពេលកន្លងមកនេះមានប្រទេសដែលបានផ្តល់ជួយនិងបានចូលរួមកសាងប្រទេសកម្ពុជាបានស្នើឲ្យរដ្ឋាភិបាលកែលម្អកំហុសឆ្គងខ្លួនឲ្យស្ថានភាពនយោបាយប្រសើរឡើងវិញ។
ដោយឡែកលោកសុនឆ័យតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌលភ្នំពេញនៅព្រឹកថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៦នេះបានដឹកនាំក្រុមអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងនិងអ្នកគាំទ្របក្សប្រមាណជាង១០នាក់ទៅសួរសុខទុក្ខតំណាងរាស្រ្តនិងសកម្មជនគណបក្សដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស។
មន្រ្តីគណបក្សសង្រ្គោះនៅព្រឹកថ្ងៃទី៨កក្កដាបាននិយាយថាក្រុមអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិដឹកនាំដោយលោកសុនឆ័យលោកយ៉ែមបុញ្ញាឫទ្ធិលោកអេងឆៃអ៊ាងលោកអ៊ូច័ន្ទឫទ្ធិបានទៅសួរសុទ្ធតំណាងរាស្រ្តគណបក្សប្រឆាំងនិងសកម្មជនកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស
តំណាងគណបក្សប្រឆាំងបានជួបជាលោកហុងសុខហួរសមាជិកព្រឹទ្ធសភាលោកអ៊ុំសំអានសមាជិកសភានិងលោកស៊ាងចែតមេឃុំ។រហូតដល់ពេលនេះមានសកម្មជននិងតំណាងរាស្រ្តគណបក្សប្រឆាំង សរុបជិត២០នាក់កំពុងស្ថិតនៅក្នុងពន្ធនាគារ។
លោកសុន ឆ័យបានលើកឡើងថាអ្នកទោសមានសមាជិកព្រឹទ្ធសភា តំណារាស្រ្តនិងសកម្មជនកំពុងមានបញ្ហាសុខភាពកើតរមាស់ជាដើម។ក្នុងនោះក៍មានការលំបាកក្នុងការប្រើប្រាស់ពេលវេលាសូម្បីតែចេញមកក្រៅក៍មានការកំណត់និងមានការហាមឃាត់មិនឲ្យជជែកគ្នានៅក្នុងគុកដែលទាំងនោះជាការចំឡែកដែរ។
លោកសុន ឆ័យបានថ្លែងប្រាប់អ្នកកាសែតថាឆ្មាំគុកមិនអនុញ្ញាតឲ្យសមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភាជជែកគ្នាជាដាច់ខាត។លោកហុងសុខហូរនិងលោកអ៊ុំសំអានត្រូវបានគេរារាំងមិនឲ្យនិយាយរកគ្នាសោះដោយមិនដឹងថាមូលហេតុអី។អ្នកទោសកំពុងជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ មានជម្ងឺ(រមាស់)លំបាករស់នៅ។ចំណែកមេឃុំឈ្មោះស៊ាងចែកវិញបានសម្រក់ទឹកភ្នែកគួរឲ្យអាណិតណាស់គាត់គ្មានទោសបែរជាយកគាត់មកដាក់ទោសដូចជាមានទោសឧក្រិដ្ឋ។