MENU
|
រាជធានីភ្នំពេញ ៖ អភិបាលរងខណ្ឌមានជ័យលោកឌី រ័ត្នខេមរុណ បានមានប្រសាសន៍ថ្លែងប្រាប់ដល់ពលរដ្ឋក្នុងមូលដ្ឋាន សូមគិតគូរអោយបានច្បាស់លាស់ជៀសវៀងការញុះញ៉ុងចូលរួមក្នុងមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ ( CNRP ) ដែលគ្រោងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះក្នុងគោលបំណងបង្កភាពអន្តិសុខដល់នយោបាយជាតិ ។
ការថ្លែងរបស់លោកអភិបាលរងទៅកាន់ពលរដ្ឋធ្វើឡើងនៅក្នុងពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ពលរដ្ឋទីទ័លក្រចំនួន១០គ្រួសារដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងឱកាសនេះដែរលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យនិងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាប្រចាំខណ្ឌមានជ័យបានមានប្រសាសន៍អោយដឹងថាការនាំយកអំណោយចែកជូនបងប្អូននៅពេលនេះគឺជាការមើលឃើញជាក់ស្តែងពីសុខទុក្ខលំបាករបស់បងប្អូនពីសំណាក់កាកកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ជាប្រធាន ។
ឈ្លៀតក្នុងឱកាសដដែលនេះ លោកប្រធានអនុសាខា បានមានប្រសាសន៍ ផ្ញើរក្តីនឹករលឹកយ៉ាងក្រៃលែងផងដែរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូន ។ ថ្វីត្បិតតែពេលនេះសម្តេចមិនមានវត្តមាននៅទីនេះពិតប្រាកដមែនប៉ុន្តែចិត្តរបស់សម្តេចតែងឋិតនៅក្បែរបងប្អូនជានិច្ច ដែលលោកតែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទអោយធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាកតោកយ៉ាក ចាស់ជរា អ្នកកើតជម្ងឺរុំារៃ និងជាពិសេសជនមានផ្ទុកមេរោគអេដស៍គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុករបស់ពលរដ្ឋកម្ពុជាគឺជាសុខទុករបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូចគ្នា ។
អំណោយដែលត្រូវបានចែកជូនក្នុងមួយគ្រួសារៗ បាន : អង្គរមួយបាវ ទម្ងន់៣០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ស្ករស១គីឡូ ទឹកដោះគោ២កំប៉ុង មីយើង១កេស ឃីត១ឈុត ( មុង ភួយ ក្រមា ) និងថវិការ ៣ម៉ឺនរៀល .។
ក្នុងនោះដែរ លោកអភិបាលរងនិងជាប្រធានអនុសាខាក៏បានអំពាវនាវដល់បងប្អូនអោយចូលរួមទៅចុះឈ្មោះចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីបោះជូនគណបក្សដែលខ្លួនស្រលាញ់ និងគាំទ្រ៕ លីហេង