MENU
|
រាជធានីភ្នំពេញ៖ ឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិកាលព្រឹកថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៦បានសរសេរនៅក្នុងបណ្តេញហ្វេសប៊ុកថាសកម្មជនមូលដ្ឋានខេត្តកំពង់ស្ពឺខេត្តកំពង់ធំ រួមទាំងខេត្តស្វាយរៀងបានជួបសំណេះសំណាលជាមួយខ្ញុំនារសៀលថ្ងៃព្រហស្បតិ៍ទី៧ខែកក្កដាឆ្នាំ២០១៦នៅទីស្នាក់ការ កណ្ដាល គណបក្ស សង្គ្រោះជាតិ។
ឯកឧត្តម កឹម សុខា ដែលពេលនេះកំពុងស្ថិតនៅក្នុងស្នាក់ការបក្សសម្ងំមិនហានចេញបានទទួលជួបក្នុងការជួបសំណេះសំណាលនេះ សកម្មជនមូលដ្ឋានគណបក្សសង្គ្រោះជាតិ បានសម្ដែងមតិ ។ឯកឧត្តមកឹមសុខាបានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកទៀតថានៅចំពោះមុខខ្ញុំ ដែលមានជាអាទិ៍៖-បងប្អូន បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ធ្វើការតស៊ូ ដោយអហិង្សា ជាមួយគណបក្សសង្គ្រោះជាតិ ដោយឥតងាករេ និងហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋខ្មែរ។
ឯកឧត្តម កឹម សុខា បានអះអាងថា៖បងប្អូនបានប្ដេជ្ញាចិត្តថា បើទោះបីជាមានការរារាំង គំរាមកំហែង យ៉ាងណាក៏ដោយក៏ពួកគាត់នៅតែបន្ដអនុវត្តផែនការសកម្មភាពទាំងឡាយណា ដែលគណបក្សបានដាក់ចេញដោយគ្មានការរួញរាដូចជា៖ការធ្វើញត្ដិប្រមូលស្នាមមេដៃ ជាដើម។
ឯកឧត្តម កឹម សុខា បានលើកឡើងថា៖បងប្អូនបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋានគាំទ្រគណបក្សសង្គ្រោះជាតិយើងកាន់តែកើនឡើងបើទោះបីជាមានការធ្វើទុក្ខបុកម្នេញមកលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិយ៉ាងណាក៏ដោយ។
មន្រ្តីគណបក្សសង្រ្គោះនៅព្រឹកថ្ងៃទី៨ក្រុមអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិដឹកនាំដោយឯកឧត្តមយ៉ែមបុញ្ញាឫទ្ធិបានទៅសួរសុទ្ធតំណាងរាស្រ្តគណបក្សប្រឆាំងនិងសកម្មជនកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃសរួមមានឯកឧត្តមហុងសុខហួរសមាជិកព្រឹទ្ធសភាឯកឧត្តមអ៊ុំសំអានសមាជិកសភាលោកស៊ាងចែតមេឃុំលោកមាជសុវណ្ណារ៉ាប្រធានមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយគណបក្សសង្រ្គោះជាតិនិងសកម្មជនដទៃទៀតសរុបជិត២០នាក់៕