សារព័ត៌មាន AFP បានផ្សាយថា តំណាងរាស្ត្រហ្វីលីពីនលោកស្រី Leila De Lima ដែលបានរិះគន់សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីឌូទឺរតេ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៤ខែកុម្ភៈនេះ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅពេលដែលប៉ូលិសចាប់ខ្លួន លោកស្រី Leila De Limaបានបញ្ចាក់ថា ខ្លួនមិនមានទោសឡើយ។រដ្ឋាភិបាលហ្វីលីពីនបានចោទប្រកាន់លោកស្រីជាប់ពាក់ព័ន្ធនិងការជួញដូរគ្រឿងញៀន ហើយបើត្រូវកាត់ទោសនោះលោកស្រីនិងត្រូវជាប់គុកមួយជីវិត។ ជាមួយគ្នានោះលោកស្រី Leila De Limaបញ្ចាក់ថានឹងបន្តសកម្មភាពប្រឆាំងនិងសង្គ្រាមប្រឆាំងគ្រឿងញៀនដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ក្រៅប្រព័ន្ធតុលាការ។
កាលពីថ្ងៃទី២៣ខែកុម្ភៈ តុលាការហ្វីលីពីនបានចេញបញ្ចាចាប់ខ្លួនលោកស្រី Leila De Lima និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ដោយចោទប្រកាន់ថាបានពាក់ពន្ធនិងសកម្មភាពជួញដូរគ្រឿងញៀន និងទទួលសំណូកពីក្រុមជួញដូរគ្រឿងញៀនជាច្រើននៅក្នុងប្រទេស។
លោកស្រី Leila De Limaបញ្ចាក់ថា នេះជាផ្នែកមួយនៃការខិតខំរបស់លោកឌូទឺរតេ ដើម្បីគំរាមកំហែងដល់មន្ត្រីប្រឆាំង សង្គ្រាមគ្រឿងញៀនដែលសម្លាប់មនុស្សជាង ៧ពាន់នាក់ហើយមកទលពេលនេះ។
សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីនបានរងការថ្កោលទោសយ៉ាងខ្លំាងពីសហគមន៍អន្តរជាតិ ក្នុងនោះមានអង្គការសិទ្ធិមនុស្សអន្តរជាតិ ដោយសារតែមានអ្នកស្លាប់ច្រើនក្រៅប្រព័ន្ធតុលាការ។ សង្គ្រាមគ្រឿងញៀននោះដែរបានធ្វើឲ្យទំនាក់ទំនង ជាប្រពៃណីជាមួយអាមេរិកត្រូវបែកបាក់ ដោយសារតែអាមេរិកបានរិះគន់សង្គ្រាមប្រឆាំងគ្រឿងញៀននោះដែរ៕