MENU
សម្តេចតេជោ ហ៊ុន សែន កំពុងតែអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅប្រទេសហ្វីលីពីន
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី៣០ មេសា ២០១៧, ០៩:៥១ | ៤៨១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ឯកឧត្តមឡុង វិសាលោ រដ្ឋលេខធិការក្រសួងការបរទេសបរទេសកម្ពុជាបានថ្លែងកាលពីល្ងាចថ្ងៃទី២៨ខែមេសាឆ្នាំ២០១៧ក្នុងសន្និសីទកាសែតនៅក្រសួងការបរទេសកម្ពុជាថាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជាបានចាកចេញពីប្រទេសកម្ពុជាកាលពីរសៀលថ្ងៃទី២៨ខែមេសាទៅកាន់ប្រទេសហ្វីលីពីនក្នុងការចូលប្រជុំកំពូលអាស៊ានលើកទី៣០សម្តេចនាយករដ្ឋមន្រ្តីនឹងថ្លែងសុន្ទរកថាផងដែរទាក់ទងនឹងកិច្ចប្រជុំអាស៊ាននេះ។

នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧បន្ទាប់ពីពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣០ ដោយលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រមុខដឹកនាំទាំង៩ ប្រទេសទៀត បានអញ្ជើញបន្តចូលរួមប្រជុំនៅសាលសន្នសីទ Philippines International Convention Center (PICC) ។

ជាកិច្ចចាប់ផ្តើមលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានស្វាគមន៍ប្រមុខដឹកនាំអាស៊ានទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលថ្ងៃនេះដែលផ្តោតលើប្រធានបទ រួមគ្នាជាដៃគូដើម្បីធ្វើការផ្លាស់ប្តូររួមចំណែកជាមួយពិភពលោក។ លោកប្រធានាធិបតីបានបន្តថា យើងជួបជុំគ្នាថ្ងៃនេះគឺមានទស្សនៈនិងគោលដៅរួមឆ្ពោះទៅមុខដើម្បីផលប្រយោជន៌រួម។ ទោះបីកិច្ចការយើងមិនទាន់បានជោគជ័យទាំងស្រុងហើយកំពុងមានបញ្ហាប្រឈមមួយចំនួនក៏ប៉ុន្តែយើងពោរពេញដោយ ក្តីសង្ឃឹមថាអាស៊ាននឹងកាន់តែរីកលូតលាស់ដែលនាំមកនូវផលប្រយោជន៌ទាំងស្ថេរភាពនយោបាយ និង កំណើនសេដ្ឋកិច្ច។

នៅក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលហ្វីលលីពីនដែលទទួលស្វាគមន៍សម្តេច និងប្រតិភូកម្ពុជាយ៉ាងកក់ក្តៅ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏អបអរសាទរខួបទី៥០នៃការបង្កើតសហគមន៍អាស៊ាន ហើយក្នុងរយៈ៥០ឆ្នាំមកនេះអាស៊ានបានក្លាយទៅជាសហគមន៍សេដ្ឋកិច្ចនយោបាន និងសង្គមវប្បធម៌ មួយដ៏រឹងមាំ មានភាពចាស់ទុំមានសាមគ្គីភាពខ្ពស់មានការអភិវឌ្ឍន៏ រក្សាបាននូវសុខសន្តិភាព ស្ថេរភាព ជាពិសេសភាពអត់ធន់ ហើយជម្នះបាននូវវិបត្តិធំៗជាច្រើន។ ភាពជោគជ័យរួមគ្នារបស់អាស៊ានបាននឹងកំពុងបង្កើតបរិយាកាសអំណោយផលមួយសំរាប់ធានាសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០១៥។

ក្នុងបរិការណ៍នេះក្នុងទិសដៅពន្លឿនទិសដៅចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០១៥ ក៏ដូចជាទិសដៅទំនាក់ទំនងអន្តរជាតិ និងធ្វើអោយប្រសើរឡើងនូវស្នូលរបស់អាស៊ានសម្តេចតេជោ ហ៊ុន សែន ចែករំលែកនូវទស្សនៈមួយចំនួនដូចជា១)ការបន្តរក្សាបាននូវសន្តិភាពនិងសន្តិសុខតំបន់គឺជារឿងសំខាន់សំរាប់វិបុលភាពនិងកំណើនក្នុងតំបន់អាស៊ានទាំងមូល។ ក្នុងន័យនេះ អាស៊ានត្រូវពង្រឹងតួនាទីនិងសមត្ថភាពរបស់ខ្លួនថែមទៀត ដើម្បីលើកកំពស់ការសិក្សានិងជម្រុញកិច្ចសហប្រតិបត្តិការជាមួយដៃគូរសន្ទនាអាស៊ានសំដៅដោះស្រាយបញ្ហាពាក់ព័ន្ធសន្តិសុខ និងសន្តិភាពតំបន់។

២)បន្តធ្វើការបន្ថែមទៀតដើម្បីលើកកម្ពស់ភាពស្នូលរបស់អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដែគូររបស់យើងក្នុងកម្រិតពិសេសតាមរយៈក្របខ័ណ្ឌអាស៊ាន១ និងអាស៊ានបូក៣ដោយផ្នែកលើយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាក់ស្តែងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

៣)យើងត្រូវបន្តខិតខំធានាកំណើនសដ្ឋកិច្ចអាស៊ានប្រកបដោយភាពរឹងមាំ ចីរភាព និងបរិយាប័ន្ន តាមរយៈកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយនូវគម្លាតនៃការអភិវឌ្ឍន៏ ដោយបន្តការអនុវត្តន៍អោយបានខ្ចប់ខ្ចួននូវផែនការសមាហរណកម្មអាស៊ានដំណាក់កាលទី៣ (ASEAN Integration Work plan III) ដែលជាផ្នែកមួយនៃចក្ខុវិស័យអាស៊ាន២០២៥ ឆ្ពោះទៅមុខទាំងអស់គ្នា។៤)ការតភ្ជាប់គឺជាស្នូលនិងជាក្បាលម៉ាស៊ីនដ៏មានថាមពលក្នុងការសំរេចបានសមាហរណកម្មស៊ីជម្រៅនិងចក្ខុវិស័យរបស់អាស៊ាន។ ដូច្នេះអាស៊ានត្រូវពន្លឿនការអនុវត្តន៍ផែនការមេស្តីពីការតភ្ជាប់អាស៊ាននៅឆ្នាំ២០២៥(Master plan on ASEAN Connectivity 2025) ដើម្បីផ្តល់ប្រយោជន៍ដល់សមាជិកអាស៊ានទាំងអស់តាមរយៈការពង្រឹង និងធ្វើអោយប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន និងការផ្សាភ្ជាប់រវាងមនុស្សតាមគ្រប់រូបភាពក្នុងទិសដៅបង្កើនសមត្ថភាពប្រកួតប្រជែងភាពរីកចម្រើន ភាពធននៃសេដ្ឋកិច្ច និងភាពសហគមន៍តែមួយ។

៥)ការជំរុញសម្រេចអោយបនឆាប់រហ័សនៃកិច្ចព្រមព្រៀងនៃភាពជាដៃគូរសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយដៅកសាងតំបន់ពាណិជ្ជកម្មសេរីដ៏ធំសម្បើមមួយនៅក្នុងតំបន់អាស៊ីបូព៌ា។ កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជុងជ្រោយនេះអាចនឹងក្លាយទៅជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ដោយមានអាស៊ានជាឆ្អឹងខ្នង។

៦)ភាពរឹងមាំនៃអាស៊ានក្នុងពេលកន្លងមកនិងតទៅមុខទៀតពឹងផ្អែកចម្បងទៅលើការប្រកាន់ខ្ជាប់លើគោលការណ៍នានាដែលមានចែងក្នុងរដ្ឋធមនុញ្ញអាស៊ាន ជាពិសេស គោលការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងគោលការកុងសង់ស៊ីស ។ ហេតុនេះគ្រប់រដ្ឋជាសមាជិកត្រូវតែពង្រឹងការគោរព និងការអនុវត្តន៍វិធានការ និងកតាព្វកិច្ចនានាដែលមានចែងក្នុងរដ្ឋធមនុញ្ញអាស៊ានដើម្បីធានាសមភាពនៃការសំរេចចិត្តព្រមទាំងការរួមចំណែករបស់ប្រទេសជាសមាជិកអាស៊ាននីមួយៗប្រកបដោយការទទួលខុសត្រូវក្នុងការជម្រុញកសាងសហគមន៍អាស៊ានទៅមុខទៀត។

ក្រោយពីបញ្ចប់កិច្ចប្រជុំមកប្រមុខដឹកនាំប្រទេសទាំង១០ បានអញ្ជើញពិសារអាហារថ្ងៃត្រង់ ហើយនឹងបន្តការពិភាក្សាចង្អៀតបន្ថែមទៀត។ នៅរសៀលនេះនឹងមានពិធីចុះហត្ថលេខាដោយប្រមុខដឹកនាំអាស៊ានទាំង១០ អំពីលទ្ឋផលនៃកិច្ចព្រមព្រៀងមួយចំនួនដែលបានពិភាក្សានិងបានសម្រេចឯកភាព៕                                                                      

Tags:
  • ហ៊ុន សែន
  • កិច្ចប្រជុំ
  • ហ្វីលីពីន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥