រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក Delfin Lorenzana កាលពីថ្ងៃទី១ខែមិថុនា បានប្រកាសឲ្យដឹងថា ទាហាន ១០នាក់ស្លាប់និង៨នាក់រងរបួសនៅក្នុងហេតុការវាយប្រហារច្រឡំពីលើដែនអាកាស ដោយស្មានថាជាក្រុមភែរវកម្ម IS ស្ថិតនៅទីក្រុង ម៉ារ៉ាវីកោះមីនដាណាវ ភាគខាងត្បូងប្រទេសនេះ។
មានប្រសាស្ត្រទៅកាន់ក្រុមអ្នកសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងការពារជាតិ Delfin Lorenzana បានលើកឡើងថានេះជា សោកនាដកម្ម ដោយសារតែ កិច្ចសហប្រតិប្តិវាយប្រហារមិនស៊ីសង្វាក់គ្នារវាងកម្លាំងថ្មើជើង និងកម្លាំងទាហានអាកាស។ លោកបន្តទៀត នឹងផ្អាកការវាយប្រហារតាមដែនអាកាសដោយសារតែក្រុមភេរវកម្ម បម្លាសទី ជារៀងរហូត។
សង្គ្រាមវាយប្រហារក្រុមភេរវកម្មកើតឡើងតាំងពីរសៀលថ្ងៃទី២៣ខែឧសភា ក្រោយពេលកម្លាំងទាហានហ្វីលីពីនបានបើកការវាយប្រហារទៅលើទីតាំង លាក់ខ្លួនរបស់មេដឹកនា Hapilon ដែលជាមេដឹកនាំក្រុម អាប៊ូសាយាហ្វ និងជាមេដឹកនាំក្រុម IS នៅប្រទេសហ្វីលីពីន។ មេដឹកនាំក្រុមភេរវកម្មខាងលើត្រូវបានអាមេរិកប្រកាស ផ្តល់ប្រាក់រង្វាន់ ៥លានដុល្លារដល់បុគ្គលណាមួយដែលបានប្រាប់ពីទីតាំងឈានដល់ការចាប់ខ្លួនឬសម្លាប់។
ការវាយប្រហារច្រឡំរបស់កម្លាំងទាហានហ្វីលីពីនបានបង្ហាញយ៉ាងច្បាស់ពីភាពទន់ខ្សោយ នៅក្នុងយុទ្ធសាស្ត្រ វាយប្រហារកម្ចាត់ក្រុមភេរវកម្ម ។ ចំណុចទាំងនោះហើយធ្វើឲ្យក្រុមភេរវកម្មមានឧកាស ដណ្តើម ទីតាំងគ្រប់គ្រង ពង្រីកទឹកដីនៅទីនោះ៕