MENU
បក្សសង្រ្គោះជាតិមិនទាន់ហានអះអាងថា លិខិតស្នើសុំជ្រើសរើសលោកស្រី ជូឡុងសូមួរ៉ា ជាប្រធានបក្ស
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី១២ កុម្ភៈ ២០១៧, ១០:៤០ | ១,១៣១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ​បន្ទាប់ពីឯកត្តម សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិបានលាលែងតំណែងជាប្រធានគណបក្សសង្រ្គោះជាតិទាំងតក់ក្រហល់កាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៧នេះ។មានលិខិតមួយទៀតបានចេញផ្សាយថាឯកឧត្តម ប្រធានបក្សបានស្នើថ្នាក់នាំបក្សប្រឆាំងមួយនេះជ្រើសរើសប្រពន្ធរបស់លោកប្រធានជំនួសតួនាទីនេះ។

យោងតាមលិខិតចុះថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៧ដែលមានហត្ថលេខាឯកឧត្តមសម រង្ស៊ី បានផ្ញើជូនឯកឧត្តមកឹម សុខា បានស្នើប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍និងគណៈកម្មានាយកគណបក្សសង្រ្គោះជាតិដើម្បីជ្រើសរើសលោកជំទាវ ជូឡុង សូមួរ៉ាជាប្រធានគណបក្សសង្រ្គោះជាតិជំនួសរូបឯកឧត្តម ក្រោយពេលឯកឧត្តមបានលាលែងពីតំណែងពីប្រធានគណបក្សសង្រ្គោះជាតិ។

ទោះបីយ៉ាងណាក្តីលិខិតចុះថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៧នោះគេមិនទាន់ដឹងថាពិតឬក្លែងក្លាយនៅឡើយទេខណៈដែគណៈបក្សសង្រ្គោះជាតិមិនទាន់អាចសុំការបញ្ជាក់ពីគណបក្សសង្រ្គោះជាតិបាននៅឡើយទេ។

ឯកឧត្តមអេង ឆៃអ៊ាង អគ្គលេខាធិការរងគណបក្សសង្រ្គោះជាតិមិនហានអះអាងចំពោះលិខិតខាងលើនេះថាពិតឬក្លែងក្លាយនោះទេនៅពេលអ្នកសារព័ត៌មានសួរតាមទូរស័ព្ទកាលពីថ្ងៃទិ១២ខែកុម្ភៈឆ្នាំ២០១៧។លោកលើកឡើងថា៖”សូមសួរទៅអ្នកណាដែលបានផូសលិខិតនោះទៅ។ខ្ញុំមិនហានបញ្ជាក់ទេ។យើងគួរដឹងថានរណាអ្នកផូសលិខិតនោះ បើថ្នាក់ដឹកនាំគណបក្សផូសវាជាការពិតតែនេះនរណាអ្នកផូស?”។

ក្នុងន័យដែលឯកឧត្តម អេង ឆៃអ៊ាងបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៧នេះបង្ហាញថាលិខិតចុះថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៧ដែលមានទាំងហត្ថលេខារបស់ឯកឧត្តម ប្រធានសម រង្ស៊ីផងនោះជាលិខិតមិនពិតឬមានគេក្លែង។ឯកឧត្តមអេង ឆៃអ៊ាងមិនត្រឹមតែមិនហានបញ្ជាក់ដូចលិខិតកាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៧ដែលលោកប្រធានសម រង្ស៊ីផ្ញើមកគណបក្សទេថែមទាំងជំរុញឲ្យអ្នកកាសែតទៅសួរអ្នកណាដែលបានផុសឬបង្ហោះលិខិតដែលទំនងជាលោកដឹងថាថា”លិខិតនេះមិនពិតឬមានគេក្លែង”។

ឯកឧត្តមសម រង្ស៊ីប្រធានគណបក្សសង្រ្គោះជាតិនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២ ០១៧នេះបានលើកឡើងតាមបណ្តាញ បណ្តាញសង្គមហ្វេសប៊ុក របស់ឯកឧត្តម ថា ”គ្រប់កាលៈទេសៈខ្ញុំនៅតែរក្សាឧត្តមគតិសង្រ្គោះជាតិជានិច្ចក្នងបេះដួងរបស់ខ្ញុំ”។

ឯកឧត្តមសម រង្ស៊ីនៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៧នេះ បានសរសេរលិខិត មួយមកកាន់ គណៈ កម្មាធិការអចិន្រ្តៃយ៍របស់គណបក្សសង្រ្គោះជាតិដោយបានលើកឡើងថា៖ខ្ញុំសម រង្ស៊ី សូម ជម្រាបគណៈកម្មាធិកាអចិន្រ្តៃយ៍ និងគណៈកម្មការនាយក នៃគណបក្សសង្រ្គោះ ជាតិ សូមលាលែងតំណែងរបស់ឯកឧត្តមជាប្រធានគណបក្សនិងជាសមាជិកសង្រ្គោះជាតិដោយសារមូលហេតុផ្ទាល់ខ្លួន។សូមគណៈកម្មាធិការអចិន្ត្រៃយ៍និងគណៈកម្មការនាយកជ្រាបជាព័ត៌មាននិងចាត់ទុកសេចក្តីសម្រេចនេះចូលជាធរមានចាប់ពេលចុះហត្ថលេខានេះតទៅ។

គណបក្សសង្រ្គោះជាតិរហូតដល់វេលាម៉ោង៦ល្ងាចថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៧នេះបានអះអាងថាបានទទួលពីឯកឧត្តម សម រង្ស៊ីដែរតែមិនបានពន្យល់ទេ។ឯកឧត្តមអេង ឆៃអ៊ាង បានអះអាងថាលិខិតនោះពិតប្រាកដហើយព្រោះឯកឧត្តមសម រង្ស៊ីបានបង្ហោះ នៅក្នុងបណ្តាញ សង្គមហ្វេសប៊ុករបស់លោកនិងគណបក្សសង្រ្គោះជាតិក៍បានទទួលដែរ។ឯកឧត្តម អេង ឆៃអ៊ាង បដិសេធមិនធ្វើអត្ថាធិប្បាយទេសូមឲ្យសួរទៅឯកឧត្តមសម រង្ស៊ីផ្ទាល់តែម្តងទៅ៕

យោងតាមព័ត៌មានដែលដកស្រង់ពីសារព័ត៌មានអន្តរជាតិ Reuters ថ្ងៃសៅរ៍ ទី១១ កុម្ភៈ ឆ្នាំ២០១៧សរសេរថាឯកឧត្តមសម រង្ស៊ី បានលាលែងពីតំណែងប្រធានគណបក្សប្រឆាំងដ៏ធំជាងគេ ក្នុងប្រទេសកម្ពុជា នៅថ្ងៃសៅរ៍នេះ មិនយូរប៉ុន្មាន ក្រោយពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមថានឹងធ្វើការកែច្បាប់មួយចំនួន ដែលហាក់ដូចជាសំដៅទៅគូប្រកួត ដ៏សំខាន់ជាងគេរបស់គាត់ ក្នុងការបោះឆ្នោតខាងមុខ។

សំណើរបស់សម្តេច ហ៊ុន សែន ឲ្យកែច្បាប់ឆ្នាំ ១៩៩៨ ស្តីពីគណបក្សនយោបាយ អាចនឹងបើកផ្លូវផងដែរ ឲ្យរំលាយគណបក្សនយោបាយណា ដែលមានមេដឹកនាំ ដែលតុលាការបានផ្តន្ទាទោសជាទម្ងន់។

ឯកឧត្តមសម រង្ស៊ី បានថ្លែងថា ការលាលែងរបស់គាត់នេះ បណ្តាលមកពីមូលហេតុផ្ទាល់ខ្លួន ហើយគាត់មិនបានភ្ជាប់ការលាលែងនេះ ទៅនឹងសំណើកែច្បាប់ខាងលើនោះទេ។ តែគាត់បានបញ្ជាក់លើបណ្តាញសង្គមថា ៖ "ខ្ញុំលាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិ គឺដើម្បីផលប្រយោជន៍គណបក្ស"។ គាត់បានបន្ថែមទៀតថា ៖ "គ្រប់កាលៈទេសៈ ខ្ញុំនៅតែរក្សាឧត្តមគតិសង្គ្រោះជាតិ ជានិច្ច ក្នុងបេះដូងរបស់ខ្ញុំ"។

អ្នកស្រាវជ្រាវនយោបាយ ជាជនជាតិអូស្ត្រាលីមួយរូបឈ្មោះ Lee Morgenbesser បានប្រាប់សារព័ត៌មាន Reuters ថា ទោះជាយើងមិនទាន់យល់ពេញលេញ អំពីអត្ថន័យនៃការលាលែងរបស់មេបក្សប្រឆាំងនេះក៏ដោយ តែការសម្រេចចិត្តនេះ អាចធ្វើឲ្យគណបក្សប្រជាជនកម្ពុជា របស់សម្តេច ហ៊ុន សែន មានការស្រឡាំងកាំង។

យើងអាចកោតសរសើរចំពោះការលះបង់របស់ឯកឧត្តម សម រង្ស៊ី ដែលមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ តែយើងត្រូវការពេលវេលាថែមទៀត ដើម្បីវិនិច្ឆ័យអំពីលទ្ធផលវែងឆ្ងាយ នៃការលាលែងនេះ សម្រាប់ចលនាប្រឆាំងនៅប្រទេសកម្ពុជា។

តែឯកឧត្តមសម រង្ស៊ីកាលពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៧បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា៖រដ្ឋសភាទីងមោង របស់គណបក្សប្រជាជនកម្ពុជា កំពុងតែគិតគូររៀបចំច្បាប់ថ្មីមួយ ដែលមានបំណងចង់រំលាយគណបក្សសង្គ្រោះជាតិ ដោយយករូបខ្ញុំធ្វើជាលេស។

ឯកឧត្តមសម រង្ស៊ីបញ្ជាក់ថា៖”ច្បាប់នេះនឹងរៀបចំឲ្យមានប្រព័ន្ធបក្សតែមួយឡើងវិញ ដូចកាលពីសម័យកុម្មុយនិស្ត។ គេកំពុងតែតុបតែងច្បាប់នេះ ដោយសំដៅមកលើរូបខ្ញុំ ក្នុងឋានៈខ្ញុំជាប្រធានគណបក្សសង្គ្រោះជាតិ ដោយសារតែគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងតែមួយគត់ ដែលមានតំណាងរាស្ត្រជាប់ឆ្នោតក្នុងរដ្ឋសភា ហើយដែលជាគណបក្សតែមួយគត់ ដែលអាចប្រកួតឈ្នះគណបក្សប្រជាជនកម្ពុជា បើមានការបោះឆ្នោតត្រឹមត្រូវ”។

ឯកឧត្តម សម រង្ស៊ីបានសរសេរទៀតថា៖តែច្បាប់តុបតែងឡើង ដើម្បីគ្រាន់តែដកហូតតួនាទីពី សម រង្ស៊ីនេះ នឹងមិនមានឥទ្ធិពលអ្វីទេ ក្នុងឆាកនយោបាយនៃប្រទេសកម្ពុជា។ ទោះជាខ្ញុំលះបង់រាល់តួនាទីរបស់ខ្ញុំ ក្នុងជួរគណបក្សក៏ដោយ ក៏ខ្ញុំនៅតែជានិមិត្តរូប តំណាងឲ្យទឹកចិត្តប្រជារាស្ត្រ ដែលប្រឆាំងរបបផ្តាច់ការ និងពុករលួយសព្វថ្ងៃ។ ចំណុចនេះហើយ ដែលមានសារៈសំខាន់ ក្នុងការកំណត់ទិសនយោបាយ ក្នុងចិត្តរបស់ប្រជារាស្ត្រខ្មែរ។

ឯកឧត្តម សម រង្ស៊ី កាលពីថ្ងៃទី៩កុម្ភៈឆ្នាំ២០១៧បានលើកឡើងថា៖” តុលាការ រដ្ឋ California សហរដ្ឋអាមេរិក បានសម្រេចទទួលយក សំណើរបស់ខ្ញុំ ទាមទារឲ្យក្រុមហ៊ុន Chevron ដែលជាម្ចាស់ស្ថានីយ៍ប្រេងសាំង Caltex នៅប្រទេសកម្ពុជា បញ្ចេញវីដេអូ កាម៉េរាសុវត្ថិភាព ដែលបានថតពីរូបភាព នៃការបាញ់សម្លាប់លោក បណ្ឌិត កែម ឡី កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦”។

ឯកឧត្តមសម រង្ស៊ី អះអាងលើកបណ្តាញសង្គមហ្វេសប៊ុកថា៖តុលាការអាមេរិកាំង យល់ឃើញថា សំណើរបស់ខ្ញុំនេះ ទាក់ទងទៅនឹងក្តីក្តាំ ២ ផ្សេងទៀត គឺ១- បណ្តឹងរបស់លោក ហ៊ុន សែន ពីបទបរិហាកេរ្តិ៍ ចំពោះមុខតុលាការប្រទេសកម្ពុជា ស្តីពីការចោទប្រកាន់របស់ខ្ញុំ ថា រដ្ឋាភិបាលលោក ហ៊ុន សែន នៅពីក្រោយការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។២- បណ្តឹងរបស់ប្រជាពលរដ្ឋខ្មែរ ជាជនរងគ្រោះមួយចំនួន មានទាំងរូបខ្ញុំផងដែរ ដែលប្តឹងពីលោក ហ៊ុន សែន ចំពោះមុខ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ស្របពេលជាមួយគ្នានេះដែរតុលាការក្រុងភ្នំពេញបានប្រកាសថាគេគ្រោងបឹងបើសវនាការកាត់ទោសបុរសម្នាក់ឈ្នោះអឿត អាង ហៅជួប សម្លាប់អាយុ៣៣ឆ្នាំជាជនជាប់តែម្នាក់គត់ដែលសារភាពខ្លួនគាត់ជាអ្នកបាញ់សម្លាប់ជនរងគ្រោះលោកបណ្ឌិត កែម ឡីអាយុ៤៧ឆ្នាំនៅព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦ក្នុងស្តាម៉ាស្ថានីយ៍ប្រេងកាលិតិចបូកគោ។                                                       

Tags:
  • បក្សសង្រ្គោះជាតិ
  • ជូឡុងសូមួរ៉ា
  • ប្រធានបក្ស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥