MENU
លោកស្រី មួរ សុខហួរ ចូលបំភ្លឺតុលាការជាសាក្សីរឿងបន្លំចូលព្រៃស ត្រូវបានឲ្យត្រឡប់ទៅផ្ទះវិញ
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី២៨ មេសា ២០១៧, ១៤:៣០ | ៣៨២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   លោកស្រី មួរ សុខហួរ តំណាងរាស្រ្តគណបក្សប្រឆាំងបានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៨ខែមេសាតាមដីកាកោះដើម្បីឆ្លើយតបនឹងសំណួររបស់ព្រះរាជអាជ្ញារងលោកសៀង សុខក្នុងនាមជាសាក្សីករណីរឿងបន្លំចូលព្រៃសកាលពីថ្ងៃទី១៩ខែមេសា។

ក្រោយពេលចេញពីបន្ទប់សាកសួរលោកស្រីមួរសុខហួរបានថ្លែងថាលោកស្រីបានចូលមកតាមដីកាកោះរបស់តុលាការក្រុងភ្នំពេញ។លោកថ្លែងថា ”ចម្លើយរបស់ខ្ញុំទាំងប៉ុន្មានខ្ញុំនិយាយការពិតទាំងអស់”។នៅពេលអ្នកកាសែតសួរថាតើតុលាការសួរលោកស្រីពីអ្វីខ្លះដែរ?។លោកស្រីបានលើកឡើងថាទុកសំណួរទាំងនេះជូនទៅមេធាវីលោកសំសុគង់ចុះ។

លោកមេធាវីបានលើកឡើងថាព្រះរាជអាជ្ញារងបានសាកសួរសំណួរមួយចំនួនទាក់ទងនឹងការចោទប្រកាន់ទៅលើជនសង្ស័យ(លោកជនច័ន្ទបុត្រ)។តែមេធាវីសុំមិនឆ្លើយចំពោះចម្លើយដែលលោកស្រីមួរសុខហួរឆ្លើយទៅកាន់តំណាងអយ្យការទេដោសារតែដំណាក់កាលនេះជាដំណាក់កាលស៊ើបអង្កេតបឋម ហើយបើយើងយកចម្លើយយកអង្គហេតុមកនិយាយនៅពេលនេះវាហាក់ដីដូចជាប៉ះពាល់ដល់ការស៊ើបអង្កេតរបស់អយ្យការ។

លោកសំសុគង់បានលើកឡើងថា មេធាវីសុំរក្សាសិទ្ធិមិនឆ្លើយជាមួយអ្នកកាសែតទេ។នៅពេលសួរថាលោកជុនច័ន្ទបុត្រជាប់ពាក់ព័ន្ធថាជាជំនួយការរបស់លោកស្រីមួរសុខហួរដែរឬទេ។លោកមេធាវីបានលើកឡើងទៀតថាអ្វីដែលលោកស្រីមួរសុខហួរបានចូលបំភ្លឺនោះគឺឆ្លើយតែការពិតនូវអ្វីដែលលោកស្រីបានឃើញ បានឮនិងបានជួបដោយផ្ទាល់។

គួរបញ្ជាក់ថាលោកឡុងរីតំណាងរាស្រ្តបន្សប្រឆាំងបានចូលបំភ្លឺតុលាការតាមដីកោះរបស់លោកសៀង សុខកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០១៧។តាមដីកាកោះរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី២១ខែមេសាឆ្នាំ២០១៧នេះក្នុងដំណើររឿងផ្តល់សេចក្តីប្រកាសភូតកុហក បន្លំចូលពន្ធនាគារព្រៃសកាលពីថ្ងៃទី១៩មេសាដើម្បីជួបអ្នកទោស១៦នាក់។

នៅឯកតុលាការវេលាម៉ោង៩ព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០១៧"លោក ឡុង រី ចូលទ្វារមុខ ចេញទ្វារក្រោយ ។ការដើចូលតុលាការកាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី២៧ មេសា ២០១៧ លោក ឡុង រី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានទៅសាលាដំបូងរាជធានីភ្នំពេញ អមដោយលោកមេធាវីសំសុគង់ទៅជាមួយផងដែរតាមដីកាកោះឲ្យចូលខ្លួនក្នុងនាមជាសក្សី តាមការកំណត់ ។

សំណុំរឿងនេះស្ថិតនៅលើលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញធ្វើការសាកសួរ និងបានសួរចប់នៅវេលាម៉ោង១១ព្រឹក ថ្ងៃដដែល ទើបបានអនុញ្ញាតិឲ្យលោក ឡុង រី វិលត្រឡប់ទៅវិញជាធម្មតា ។ ប៉ុន្តែលោក ឡុង រី មិនបានចេញទ្ធារមុខទេ គឺចេញទ្ធារក្រោយ ដោយខ្លាចកាមេរ៉ាអ្នកកាសែត (ពោលគឺចូលទ្វារមុខ ចេញទ្ធារក្រោយ)

លោកសំសុគង់មេធាវីរបស់លោកឡុងរីបានថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទថាលោកសៀងសុខព្រះរាជអាជ្ញារងបានសាកសួរកូនក្តីរបស់លោកមានរយៈពេល១និង៣០នាទីនិងបានឲ្យត្រឡប់ទៅវិញ។លោកបានធាវីលើកឡើងថាមេធាវីមានប្រាប់អ្នកកាសែតនូវចម្លើយរបស់កូនក្តីបានប្រាប់តុលាការនោះទេ។

សូមបញ្ជាក់ថា លោកសៀងសុខព្រះរាជអាជ្ញារងអមសាលាដំបូងរាជធាននីភ្នំពេញបានចេញដីកាកោះតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិចំនួន២រូបលោកឡុង រី លោកស្រីមួរសុខហួរនិងលោកហួត ឃិនវុទ្ធី ហៅជុន ច័ន្ទបុត្រប្រធានវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរត្រូវបានតុលាការចេញដីកាកោះចូលបំភ្លឺនៅថ្ងៃទី២៧.ទី២៨ខែមេសានិងថ្ងៃទី២ខែឧសភាឆ្នាំ២០១៧ខាងមុខក្នុងករណីភូតកុហកបន្លំខ្លួនចូលក្នុងពន្ធនាគារ។

យោងតាមដីកាកោះរបស់លោកសៀង សុខព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី២១ខែមេសាឆ្នាំ២០១៧នេះបានកោះហៅមនុស្សចំនួន៣នាក់គឺលោកស្រីមួរ សុខហួរ លោកឡុង រីនិងលោកហួត ឃិនវុទ្ធីហៅជុន ច័ន្ទបុត្រដើម្បីសាកសួរពីដំណើររឿងផ្តល់សេចក្តីប្រកាសភូតកុហក បន្លំចូលក្នុងពន្ធនាគារ។

តុលាការបានបញ្ជាឲ្យអ្នកទាំងបីនាក់ខាងលើត្រូវចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញតាមពេលកំណត់និងយកលិខិតស្នាមមកជាមួយបើមាន។ដីកាកោះរបស់តុលាការបានកោះលោកស្រីមួរសុខហួរអនុប្រធានគណបក្សសង្រ្គោះជាតិចូលបំភ្លឺនៅថ្ងៃទី២៨ខែមេសាខាងមុខពីដំណើររឿងដូចគ្នាគឺផ្តល់សេចក្តីប្រកាសភូតកុហក បន្លំចូលក្នុងពន្ធនាគារ។

ចំពោះលោកឡុង រីតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិត្រូវចូលបំភ្លឺនៅថ្ងៃទី២៧ខែមេសានិងលោកជុន ច័ន្ទបុត្រត្រូវចូលបំភ្លឺនៅថ្ងៃទី២ខែឧសភាឆ្នាំ២០១៧។                    

Tags:
  • មួរ សុខហួរ
  • ព្រៃស
  • តុលាការ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥