MENU
សាលាឧទ្ធរណ៍ តម្កល់សាលក្រមរឿងសកម្មជនបរិស្ថានបីនាក់នៅខេត្តកោះកុង ដាក់ពន្ទនាគារម្នាក់ៗ ១០ខែ ១៥ថ្ងៃ
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១៦ កុម្ភៈ ២០១៧, ១១:២៥ | ៦៦២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ចៅក្រមសាលាឧទ្ធរណ៍លោក ស៊ិន វិសាល នៅព្រឹកថ្ងៃទី១៥ខែ កុម្ភៈឆ្នាំ ២០១៧ បានសម្រេចប្រកាសសាដីកាតម្កល់សាលក្រមរឿងសកម្មជនបរិស្ថានបីនាក់១.ឈ្មោះ សាន់ ម៉ាឡា ២.ឈ្មោះ ទ្រី សុវិគា ៣.ឈ្មោះ ស៉ីម សំណាងក្រោមការចោទប្រកាន់ពីបទៈ គំរាមកំហែង ថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយ។គឺសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១៨ខែតែអនុវត្តក្នុងពន្ធនាគារ១០ខែ១៥ថ្ងៃនិងពិន័យជាប្រាក់ចំនួន២លានរៀលចូលថវិការដ្ឋ នឹងបង្គាប់ ឲ្យជនជាប់ចោទទាំងបីនាក់រួមគា្នសងសំណងទៅក្រុមហ៊ុនDirect Access ចំនួន១០០ លាន រៀល។

សវនាការកាលពីថ្ងៃទី៣១ខែមករា តំណាងមហាអយ្យការលោក ជា ម៉េត បានស្នើសូមឲ្យតុលាការជំនុំជំរះរឿងនេះដោយការដាក់ពន្យារពេលសវនាការរបស់មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទមិនសមហេតុផល លោកចៅក្រម ស៉ិន វិសាល នៅព្រឹកមិញនេះក៏បានសម្រេចបើកសវនាការជំនុំជំរះរឿងក្តីនេះ ដោយកំបាំងមុខជនជាប់ចោទចាត់ទុកចំពោះមុខ។

គួរលឹកថាជនជាប់ចោទជាសកម្មជនបរិស្ថានបីនាក់ត្រូវបានតុលាការខេត្តកោះកុង បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១៨ខែតែអនុវត្តក្នុងពន្ធនាគារ១០ខែ១៥ថ្ងៃនិងពិន័យជាប្រាក់ចំនួន ២លានរៀលចូលថវិការដ្ឋនឹងបង្គាប់ឲ្យជនជាប់ចោទទាំងបីនាក់រួមគា្នសងសំណងទៅក្រុមហ៊ុនDirect Access ចំនួន១០០លានរៀល។

ខណៈដែលតុលាការសាលាឧទ្ទរណ៍បានបើកសវនាការប្រកាសសាលដីកាមានអ្នកគាំទ្រចំនួន៦នាក់ក្នុងនោះមានស្រីជនបរទេសម្នាក់បានមកប្រមូលផ្តុំគ្នាតវ៉ានៅមុខសាលាឧទ្ធរណ៍ទាមទារឲ្យតុលាការទំលាក់ការចោទប្រកាន់ជនជាប់ចោទទាំង៣នាក់ដែលតុលាការចោទប្រកាន់ដោះលែងឲ្យមានសេរីភាពវិញ។

តុលាការបានលើកឡើងថាសមត្ថកិច្ចបានចាប់ខ្លួនជនជាប់ចោទជាសកម្មជនចលនាអង្គការមាតាធម្មជាតិប្រចាំនៅខេត្តកោះកុងបន្ទាប់ពីបានតវ៉ាបិទផ្លូវក្នុងការប្រឆាំងនឹងក្រុមហ៊ុនបូមខ្សាច់ឯកជនមួយក្នុងខេត្តកោះកុងក្រោយពីអង្គការនេះបានចោទថាបានធ្វើឲ្យប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរនិងមិនមានដំណោះស្រាយពីអាជ្ញធរ។

ក្រុមអ្នកគាំទ្របានកាន់រូបថតជនជាប់ចោទនិងរូបសម្មភាពដែលមានទាំងព្រះសង្ឃចូលរួមផងដែរក្នុងពេលមកតវ៉ានៅសាលាឧទ្ធរណ៍។យុវជនជាសមាជិកអង្គការចលនាមាតាធម្មជាតិថា”យើងការពារខ្សាច់ យើងមិនឲ្យប្រព្រឹត្តខុសច្បាប់ទេ”។ស្រ្តីម្នាក់បាននិយាយថាគេបានដឹកខ្សាច់នេះទៅប្រទេសសិង្ហបូរី។

តែក្រុមសន្តិសុខខណ្ឌដូនពេញបានមកចាប់យកបដានិងផ្ទាំងប៉ាណូពីដៃក្រុមអ្នកត៉វា។ក្រុមអ្នកតវ៉ាមិនបានប្រតិកម្មតបតជាមួយក្នុងសន្តិសុខទាំងនោះទេ។ពួកគាត់និយាយយ៉ាងទឹកមុខស្ងួតថា៖”សូមកាន់បដាផង ដើម្បីឲ្យគេបានឃើញរូបភាព”។តែសមត្ថកិច្ចមិនបានឆ្លើយតបទេគ្រាន់ដើឆក់យកពីដៃយុវជននិងអ្នកតវ៉ាទាំងនោះរួចដើរចេញទៅ៕

Tags:
  • សាលាឧទ្ធរណ៍
  • សកម្មជនបរិស្ថាន
  • កោះកុង
  • ដាក់ពន្ទនាគារ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥