MENU
ចៅក្រមសាលាឧទ្ធរណ៍បដិសេធ ការសុំនៅក្រៅឃុំរបស់លោក គឹម សុខ បន្តឃុំខ្លួននៅពន្ធនាគារ
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២២ មីនា ២០១៧, ១៦:២៩ | ៣៣៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោក ងួន អ៊ឹម ចៅក្រមជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី២២ខែមីនាឆ្នាំ២០១៧នេះបានបើកសវនាការជំនុំជម្រះបណ្តឹងសុំនៅក្រៅឃុំរបស់ជនជាប់លោកគឹម សុខា។សវនាការនេះធ្វើឡើងអសាធារណៈចំពោះមុខជនជាប់ចោទ និងមេធាវីការពារក្តីជនជាប់ចោទនិងមេធាវីរដ្ឋភិបាល។ក្រោយពេលសវនាការប្រមាណជាង១ម៉ោងតុលាការបានសម្រេចបដិសេធមិនឲ្យជនជាប់ចោទនៅក្រៅឃុំទេដោយបន្តឃុំខ្លួនដដែល។

លោក ជួង ជូងី មេធាវីរបស់លោក គឹម សុខ បាននិយាយបានអ្នកកាសែតក្រៅបន្ទប់សវនាការថាចៅក្រមសភាស៊ើបសួរនៃសាលាឧទ្ធរណ៍បានសម្រេចបដិសេធការសុំនៅក្រៅឃុំរបស់លោកគឹម សុខដោយបន្តឃុំខ្លួនដដែល។លោកមេធាវីបានលើកឡើងថាលោកកំពុងរៀបចំដាក់ពាក្យប្តឹងសាទុក្ខទៅតុលាការកំពូលចំពោះការសម្រេចនេះ។

គេមានការកត់សម្គាល់ថានៅពេលនាំខ្លួនជនជាប់មកាក់បន្ទប់សវនាការមានការដាក់ពង្រាយកម្លាំងនៅជុំវិញសាលាឧទ្ទរណ៍និងតុលាការកំពូល។ក្រុមអ្នកកាសែតត្រូវបានគេរឹតបន្តឹងក្នុងការថតរូបនិងថតសម្លេងជនជាប់ចោទមិនដូចមុនទេ។

គួររំលឹកថាលោក ជួង ជូងឺ មេធាវីការពារក្តីលោកគឹម សុខបាកាលពីថ្ងៃទី២១ខែមីនាបានបញ្ជាក់ថាលោកគឹម សុខបានទទួលស្គាល់អ្វីដែលគាត់និយាយកាលពីកន្លងមក អ្វីដែលគាត់បាននិយាយជាប្រព័ន្ធផ្សព្វផ្សាយកន្លងមកនេះទាំងអស់។

លោកមេធាវីបាននិយាយថានៅថ្ងៃទី២២ខែមីនាឆ្នាំ២០១៧សាលាឧទ្ទរណ៍បើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់លោកគឹមសុខ។តែនៅពេលសាលាឧទ្ទរណ៍សម្រេចយ៉ាងណាលោកមេធាវីនឹងពិភាក្សាជាមួយលោកគឹមសុខតើត្រូវមេចបន្តទៀត។កាលពីមុននោះសាលាឧទ្ធរណ៍បានបដិសេធចំពោះបណ្តឹងប្រឆាំងជាមួយនឹងដីកាឃុំខ្លួនលោកគឹម សុខដោយសាលាដំបូងរាជធានីភ្នំពេញ។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោករស់ ពិសិដ្ឋនៅរសៀលថ្ងៃទី២១ខែមីនាឆ្នាំ២០១៧នេះបានបន្តសាកសួរលោកគឹម សុខដែលត្រូវបានអនុរក្សពន្ធនាគារនាំមកកាន់សាលាដំបូងរាជធានីភ្នំពេញ។លោកគឹមសុខត្រូវបានតុលាការចោទប្រកាន់បទបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជានិងបទញុះញង់ប៉ះពាល់ដល់សន្តិសុខសង្គមធ្ងធ្ងរតាមពាក្យបណ្តឹងរបស់មេធាវីគណបក្សជាជនកម្ពុជា។

កាលពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៧តុលាការក្រុងភ្នំពេញបានសម្រេចចោទប្រកាន់លោកគឹម សុខនិងបានចេញដីកាឃុំខ្លួនលោកនៅពន្ធនាគារព្រៃសរង់ចាំការស៊ើបអង្កេតបន្ថៃមមុនពេលបើកសវនាការកាត់ទោស។ថ្មីៗនេះសាលាឧទ្ធរណ៍បដិសេធចំពោះការសុំនៅក្រៅឃុំរបស់ជនជាប់ចោទរូបនេះ។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាតាមរយៈលោកមេធាវីគីតិចបានដាក់ពាក្យបណ្តឹងចូលតុលាការក្រុងភ្នំពេញចំនួន២ប្តឹងជនជាប់ចោទដែលបាននិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយចោទប្រកាន់លើគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចថាបានរៀបចំសម្លាប់មនុស្ស។តែការលើកឡើងនេះត្រូវបានគណបក្សប្រជាជនកម្ពុជាបដិសេធនិងឈានដល់ការប្រប្រាស់ផ្លូវច្បាប់ទាមទាររាប់រយលានរៀលនិងសូមឲ្យតុលាការចាត់កាតតាមច្បាប់។

លោកឃុន លាងម៉េងចៅក្រមសភាស៊ើបសួរសាលាឧទ្ទរណ៍នៅរសៀលថ្ងៃទី៦ខែមីនាឆ្នាំ២០១៧បានសម្រេចឃុំខ្លួនលោកគឹម សុខ អាយុ៣៧ឆ្នាំបន្ទាប់ពីសាលាឧទ្ធរណ៍បានចំណាយពេលជិត៣ម៉ោងជំនុំជម្រះលើបណ្តឹងប្រឆាំងនឹងការឃុំខ្លួនលោកដោយតុលាការក្រុងភ្នំពេញ។ជនជាប់ចោទត្រូវបាននាំខ្លួនចូលក្នុងបន្ទប់សវនាការអសាធារណៈដែលមានតែមេធាវីការពារសិទ្ធិជនជាប់ចោទលោកជួង ជូងីនិងមេធាវីដើមលោកគី តិច ចោទចូលរួម។

យោងតាមលោកមេធាវីគី តិចតំណាងសម្តេច ហ៊ុនប្រធានគណបក្សប្រជាជនកម្ពុជាបានប្រាប់អ្នកកាសែតថា ៖សាលាឧទ្ធរណ៍បានលើកឡើងតែជុំវិញការសុំនៅក្រៅឃុំរបស់លោកគឹមសុខ តែប៉ុណ្ណោះទេ។លោកបានអះអាងថាតុលាការបានសួរលោកគឹម សុខថាហេតុអ្វីបានជាប្តឹងឧទ្ធរណ៍ប្រឆាំងការឃុំខ្លួននេះនិងមិនសុខចិត្តនៅចំណុចណា។                        

Tags:
  • បដិសេធ
  • គឹម សុខ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥