MENU
|
ខេត្តបន្ទាយមានជ័យ៖ មន្រ្តីអាវុធហត្ថខេត្តបន្ទាយមានជ័យបាននិយាយថាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកមង្គលបូរីត្រូវអង្គភាព(ជាប់វិន័យទណ្ឌកម្ម)ត្រូវបានសម្រេចមេបញ្ជាការរងជាមេបញ្ជាការស្តីទី។
យោងតាមសេចក្តីសម្រេចលេខ០៨៦/១៧.ស.ស.រចុះថ្ងៃទី០៣ខែកុម្ភះឆ្នាំ២០១៧ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យសម្រេចលោកវរះសេនីយ៍ត្រី កែវ ស៊ុនលី អត្តលេខ០៦២៥០៤(មុខងារមេបញ្ជាការផ្នែកសឹករងមង្គលបូរី)ឥឡូវជានាយទាហ៊ានជាប់វិន័យទណ្ឌកម្មកងឯកភាពតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។
សេចក្តីសម្រេចលេខ០៨៦/១៧.ស.ស.រចុះថ្ងៃទី០៣ខែកុម្ភះឆ្នាំ២០១៧ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យសម្រេចលោកអនុសេនីយ៍ឯក ព្រំ សង អត្តលេខ០៤២៥៧៤(មុខងារមេបញ្ជាការរង ផ្នែកសឹករងមង្គលបូរី)ឥឡូវជាអនុសេនិយ៍ឯកមុខងារមេបញ្ជាការ(ស្តីទីផ្នែកសឹករងមង្គលបូរី)កងឯកភាពតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ភ្លន់ តារា មេបញ្ជារការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបានប្រាប់ថា៖មូលដែលអង្គតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យសម្រេចដាក់វិន័យទណ្ឌកម្ម កងឯកភាពតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យសម្រេចលោកវរះសេនីយ៍ត្រី កែវ ស៊ុនលី អត្តលេខ០៦២៥០៤(មុខងារមេបញ្ជាការផ្នែកសឹករងមង្គលបូរី)។
ព្រោះតែលោកវរះសេនីយ៍ត្រី កែវ ស៊ុនលី (មុខងារមេបញ្ជាការផ្នែកសឹករងមង្គលបូរី)មិនគោរពតាមច្បាប់អង្គកងកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលយកអាវុធចេញពីបន្ទាយដោយគ្មានច្បាប់អនុញ្ញាត យកទៅគម្រាមរកបាញ់ឈ្មោះ ហេង គង់ (ម្ចាស់ភោជនីយ៍ដ្ឋាននិងខារ៉ាអូខេយីហោហេង គង់)។ដែលកើតកាលពីល្ងាចថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៧ដែលស្ថិតភូមិជំទាវឃុំឫស្សីក្រោកស្រុកមង្គលបូរី។
ជនរងគ្រោះឈ្មោះ ហេង គង់ (ម្ចាស់ភោជនីយ៍ដ្ឋាននិងខារ៉ាអូខេយីហោហេង គង់)បានប្រាប់សមត្ថកិច្ចនៅថ្ងៃទី០៥ខែកុម្ភះឆ្នាំ២០១៧នេះថា៖ក្រោយពេលប្តឹងឈ្មោះ កែវ ស៊ុនលី ឋានន្តរស័ក្តិបួនតួនាទីជាមេបញ្ជាការផ្នែកសឹករងមង្គលបូរី។ដែលបានយកអាវុធធុនអាការស្វាយបទនិងពាក់ទុសៀដែលមានបង់ចំនួន៥មានគ្រាប់ជិះរថយន្តមកគម្រាមបាញ់សំលាប់លោកនៅក្នុងហាងនិងអ្នកបម្រើក្នុងហាងរត់ចែកជើងគ្នារត់គេចពីការគម្រាមរកបាញ់សំលាប់និងហើយទៅគម្រាមបាញ់ឱពុកម្តាយនៅផ្ទះនិងជេប្រមាធមើលគ្រប់បែបយ៉ាង។
ឈ្មោះ ហេង គង់ បានប្តឹងទៅស្ថាប័នសមត្តកិច្ចជំនាញហើយសុំអោយមន្ត្រីអនុវត្តន៍ច្បាប់ត្រូវចាត់វិធានការតាមច្បាប់។ទោះជាមានការអន្តរាគមន៍ពីថ្នាក់ណានិងខាងណានិងក្រុមគ្រួសារមានកូនស្រីឈ្មោះ កែវ ស៊ុនលី បានសុំអង្វករលើកលែងទោសយ៉ាងណាក៍ដោយ ក៍មិនអាចលើកលែងបានឡើយគឺសុំអោយមន្ត្រីអនុវត្តច្បាប់អនុវត្តអោយបានឆាប់កុំអោយជនខិលខូចមួយចំនួនអាងអំណាចស័ក្តិចេះរំលោភសិទ្ធិអ្នកទន់ខ្សោយតាមតែអំពើចិត្តទៀត៕