MENU
|
ខេត្តស្ទឹងត្រែង៖ រថយន្តដឹកឈើគ្រញូងជាង២តោន ចេញពីស្រុកស្រអែមខេត្តព្រះវិហារ អាងខ្នងមេបញ្ជាការយោធាស្រុកថាឡាបរិវ៉ាត់ម្នាក់ឈ្មោះជិនហេងជាអ្នករត់ការ ត្រូវបានកម្លាំងអាវុធហត្ថខេត្ត ។
ការចុះចាប់នេះក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីត្រីអៀង វ៉ាន់ឌីមេបញ្ជាការកងរាជអាវុហត្ថខេត្ត បានដឹកនាំកម្លាំងចុះបង្ក្រាប កាលពីវេលាម៉ោងប្រមាណ៣និង៣០នាទីទាបភ្លឺ លើកណាត់ផ្លូវជាតិលេខ៧៨ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា រថយន្តដឹកឈើគ្រញូងដែលសមត្ថកិច្ចបង្ក្រាបបាន ម៉ាកហាយលែនឌឺពណិ៍ស្ករពាក់ស្លាកលេខ2P7336 រួមទាំងជនសង្ស័យម្នាក់ឈ្មោះអុំ ចាន់ថន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងបានធ្វើតេស្តទឹកនោមរកឃើញថាមានសារធាតុទៀតផង។
លោកមេបញ្ជាការបានបន្តឱ្យដឹងទៀតថា មុនឈានដល់ការបង្ក្រាបរថយន្តដឹកឈើគ្រញូងខាងលើកម្លាំងអាវុធហត្ថបានតាមដាមយ៉ាងយកចិត្តដាក់ ក្រោយពីមានភ្នាក់ងារសម្ងាត់រាយការថាមានរថយន្តដឹកឈើគ្រញូចេញពីខេត្តព្រះវិហារ កម្លាំងអាវុធហត្ថត្រៀមជាស្រេច ពេលដែលរថយន្តមកដល់អាវុធហត្ថបាន តាមប្រម៉ាញស្ទាក់ចាប់បាន នៅចំណុចខាងលើ នាំរថយន្តដឹកឈើខុសច្បាប់បញ្ជូនមកកាន់ទីបញ្ជាការអាវុធហត្ថខេត្តសាកសួរ។
ប្រភពបានបន្តឱ្យដឹងទៀតថាឈើគ្រញូងដែលអាវុធហត្ថបង្ក្រាបនេះ ត្រូវបានគេរាយការណ៍ថា បានដឹកចេញពីប្រទេសថៃតាមច្រកចាក់ច្រែង ខេត្តព្រះវិហារយកមកទុកក្នុងបន្ទាយយោធាមួយកន្លែងម្តុំជើងភ្នំប្រាសាទព្រះវិហា ដែលមានមេឈ្មួញម្នាក់ឈ្មោះយាដុងជនជាតិវៀតណាមនៅខេត្តរតនគីរី ជួលឈ្មោះអុំ ចាន់ថនជាអ្នកដឹកជញ្ជូនទៅខេត្តរតនគីរីក្នុងមួយគីឡូ១ដុល្លា៤កាក និងមានមេបញ្ជាការស្រុកថាឡាបរិវ៉ាតម្នាក់ឈ្មោះជិន ហេងជាអ្នករត់ការឆ្លងកាត់ទឹកដីខេត្តស្ទឹងត្រែងក្នុងមួយរថយន្ត១៣០០ដុល្លាហើយរហូតមកដល់ថ្ងៃចាប់នេះជនសង្ស័យបានឆ្លើយថាទើបតែដឹកបាន២ជើតែប៉ុណ្ណោះ។
បច្ចុប្បន្នឈើគ្រញូងដែលអាវុធហត្ថបង្ក្រាបបានចំនួន២៩៥ដុំស្មើនិង២១៤០គីឡូក្រាមរួមជាជនសង្ស័យត្រូវបានអាវុធហត្ថ ធ្វើកំណត់ហេតុផ្ទេរប្រគល់ទៅឱ្យជំនាញរដ្ឋព្រៃឈើខេត្ត រៀបចំសំណុំរឿងបន្តបញ្ជូនទៅកាន់តុលាការខេត្តចាត់ការបន្តតាមផ្លូវច្បាប់៕